លោក សួន សេរីរដ្ឋា អំពាវនាវទៅកាន់យុវជន ប្រុងប្រយ័ត្នចំពោះការទទួលព័ត៌មានក្លែងក្លាយពីបណ្ដាញសង្គម (Video inside)
27-04-2026 17:12
(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា ប្រធានវេទិការសន្តិភាពកម្ពុជា បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋ ជាពិសេសយុវជនជំនាន់ក្រោយ ឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជុំវិញក្នុងទទួលព័ត៌មាននៅតាមបណ្ដាញសង្គម ដែលមានបំណងចង់ញុះញង់បំផុសបំផុល ឲ្យប្រជាពលរដ្ឋកម្ពុជា ធ្លាក់ចូលក្នុងកន្ទាក់ខ្មៅងងឹត ញោះឲ្យពលរដ្ឋខឹងសម្បា ជាមួយរដ្ឋាភិបាលរបស់ខ្លួន បែកបាក់សាមគ្គីផ្ទៃក្នុង សាមគ្គីភាពកម្ពុជាចុះខ្សោយ។ ត្រង់ចំណុចនេះ លោកបានបញ្ជាក់ថា បើសិនជាប្រជាជនកម្ពុជា ជឿតាមព័ត៌មានក្លែងក្លាយទាំងនោះ វាមិនខុសអ្វីពីការហុចដងដាវឲ្យសត្រូវនោះទេ។ នេះបើតាមការបញ្ជាក់របស់ ប្រធានវេទិការសន្តិភាពកម្ពុជា នៅក្នុងកិច្ចពិភាក្សា Fresh Talk កាលពីថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖











