* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រដ្ឋមន្រ្តីសុខាភិបាល ជំរុញគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ និងស្ថាប័នពាក់ព័ន្ធ រួមគ្នាការពារប្រជាជនពីបារីអេឡិចត្រូនិចឱ្យមានប្រសិទ្ធភាព ដើម្បីអភិវឌ្ឍមូលធនមនុស្សប្រកបដោយចីរភាព

27-04-2026 17:21

(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ បានអំពាវនាវដល់គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ និងស្ថាប័នពាក់ព័ន្ធទាំងអស់ រួមគ្នាជំរុញការអនុវត្តការងារត្រួតពិនិត្យផលិតផលថ្នាំជក់ និងការពារប្រជាជនពីបារីអេឡិចត្រូនិចឱ្យមានប្រសិទ្ធភាព ដើម្បីអភិវឌ្ឍមូលធនមនុស្សប្រកបដោយចីរភាព។

ការអំពាវនាវរបស់លោករដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ នាថ្ងៃទីចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦ នៅសណ្ឋាគារសាន់ & មូន រីវើសាយ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានថ្លែងថា «បច្ចុប្បន្នមានប្រជាជនប្រមាណ ១.៦លាននាក់កំពុងប្រើប្រាស់ថ្នាំជក់ ស្មើនឹង ១០% នៃប្រជាជនសរុប ដែលចំនួននេះនៅតែខ្ពស់នៅឡើយ។ ដូចនេះជាថ្មីម្តងទៀត ខ្ញុំសូមអំពាវនាវដល់គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ និងស្ថាប័នពាក់ព័ន្ធទាំងអស់ រួមគ្នាជំរុញការអនុវត្តការងារត្រួតពិនិត្យផលិតផលថ្នាំជក់ និងការពារប្រជាជនពីបារីអេឡិចត្រូនិចឱ្យមានប្រសិទ្ធភាព ដើម្បីអភិវឌ្ឍមូលធនមនុស្សប្រកបដោយចីរភាព ស្របតាមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋតាមរយៈការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង ជាអាទិភាពចម្បង និងតាមផែនការជាតិឆ្នាំ ២០២៥-២០៣០ បានកំណត់គោលដៅកាត់បន្ថយអត្រាប្រើប្រាស់ថ្នាំជក់ឱ្យបានយ៉ាងតិច ៣០% នៅឆ្នាំ ២០៣០»

ជាមួយគ្នានេះយើងសង្កេតឃើញថា ការដាក់លក់បារីដែលគ្មានរូបភាពព្រមានសុខភាពនៅតែមាន ហើយបារីនេះទៀតសោត គឺជាកត្តាហានិភ័យចម្បងនៃជំងឺសួត និងមហារីក មិនតែប៉ុណ្ណោះការជក់បារី មិនត្រឹមតែបង្កជំងឺមហារីកសួតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កជំងឺបេះដូង សរសៃឈាម និងជំងឺមិនឆ្លងផ្សេងៗ ដូច្នេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផលថ្នាំជក់ថ្មីៗក្នុងចំណោមសិស្ស និស្សិតតាមគ្រប់រូបភាព និងគ្រប់ទីកន្លែង ចាប់ពីក្នុងគ្រួសាររហូតដល់សាលារៀន និងសហគមន៍។ ការការពារយុវជនពីគ្រឿងញៀន និងថ្នាំជក់ គឺជាការធានានូវសសរទ្រូងដ៏រឹងមាំសម្រាប់អនាគតជាតិ។

លោកសាស្រ្តាចារ្យបានបន្តថា «យើងត្រូវរួមគ្នាបង្កើតវប្បធម៌ថ្មីមួយ ដែលមិនគាំទ្រការជក់បារីនៅតាមទីសាធារណៈ ឬក្នុងកម្មវិធីសង្គមផ្សេងៗ។ ការជក់បារីមិនមែនជាការនិយម ឬជាការផ្តល់កិត្តិយសដល់ម្ចាស់ផ្ទះទៀតនោះទេ ប៉ុន្តែវាជាការរំខាន និងប៉ះពាល់ដល់សុខភាពអ្នកដទៃ និងត្រូវអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ចំពោះការប្រើប្រាស់បារីនៅទីតាំងហាមឃាត់ និងត្រូវមានវិធានការ "ក្តៅដូចដំដែក" ក្នុងការបង្ក្រាបការនាំចូល ឬចែកចាយផលិតផលថ្នាំជក់ខុសច្បាប់ ដើម្បីឈានទៅសម្រេចគោលដៅកាត់បន្ថយការប្រើប្រាស់ឱ្យបាន ៣០% នៅត្រឹមឆ្នាំ ២០៣០»

ទន្ទឹមនឹងនេះរដ្ឋមន្រ្តីក្រសួងសុខាភិបាល ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងពាក់ព័ន្ធ គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ រដ្ឋបាលរាជធានី ខេត្ត និងដៃគូពាក់ព័ន្ធទាំងអស់ សម្រាប់កិច្ចខិតខំប្រឹងប្រែងជំរុញយ៉ាងសកម្ម ក្នុងការងារត្រួតពិនិត្យផលិតផលថ្នាំជក់នៅកម្ពុជា ឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយកត្តាហានិភ័យរបស់ប្រជាជនកម្ពុជាពីជំងឺមិនឆ្លង។

សូមជម្រាបថាកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ធ្វើឡើងក្នុងក្នុងគោលបំណងដើម្បីពិនិត្យវឌ្ឍនភាពការងារត្រួតពិនិត្យផលិតផលថ្នាំជក់ និងការពិភាក្សាអំពីអាទិភាពការងារចំពោះមុខ ក្នុងផែនការយុទ្ធសាស្ត្រ និងការអប់រំកាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់នាពេលខាងមុខ៕