* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក អ៊ុន ចាន់ដា៖ ខេត្តកំពង់ចាម ជាខេត្តដំបូងគេ ដែលបានបញ្ចប់ការវាស់វែង និងចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋ

27-04-2026 18:30

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា ខេត្តកំពង់ចាម ជាខេត្តដំបូងគេ ដែលបានបញ្ចប់ការវាស់វែង និងចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ជូនប្រជាពលរដ្ឋ ដោយសម្រេចបាន ចំនួន៩១៧,៧៩៥ក្បាលដី និងបានផ្តល់បណ្ណកម្មសិទ្ធិដី ចំនួន៨៨៦,០៤៥បណ្ណ។

លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២៦ ក្នុងកិច្ចប្រជុំ ត្រួតពិនិត្យព្រំប្រទល់រដ្ឋបាលឃុំ/សង្កាត់ ដើម្បីត្រៀមចុះហត្ថលេខាជាផ្លូវការ នាពេលឆាប់ៗខាងមុខនេះ។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក វុឌ្ឍី វណ្ណរ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។

លោកអភិបាលខេត្ត បានថ្លែងថា ការងារចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម បានបញ្ចប់ ១០០% ចាប់តាំងពីការចាប់ផ្តើមអនុវត្ត ក្នុងអំឡុងឆ្នាំ២០០៣ រហូតមកដល់ឆ្នាំ២០២៥ គឺជាកត្តាមួយនៃការជំរុញកំណើនសេដ្ឋកិច្ច ដោយខេត្តមានកំណើនសេដ្ឋកិច្ច៨.៣% ស្មើនឹង៣.០៧៣លានដុល្លារ និងមាន GDP មនុស្សម្នាក់ៗ មានចំណូលកើនឡើងដល់ ២.៨៣០ដុល្លារ ក្នុងមួយឆ្នាំ។

លទ្ធផលដ៏គួរឱ្យមោទនភាពនេះ មិនអាចកាត់ផ្តាច់ពីការខិតខំប្រឹងប្រែង និងការចូលរួមយ៉ាងសកម្មរបស់មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់ថ្នាក់ឡើយ ជាពិសេស ក្រោមការចង្អុលណែនាំពីរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ដោយមាន លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម នឹងសំណង់។

ទន្ទឹមនឹងលទ្ធផលក្នុងការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ បានបញ្ចប់យើងអាចកំណត់បាននូវព្រំប្រទល់រដ្ឋបាលភូមិ ឃុំ-សង្កាត់ ក្រុង-ស្រុក និងព្រំប្រទល់ខេត្ត ដ៏ជាក់លាក់សម្រាប់អនុវត្តការងារដ្ឋបាលដែនដីបន្តទៅមុខ។ នេះជាបញ្ជាក់បន្ថែម របស់លោកអភិបាលខេត្ដ។

ស្ថិតក្នុងឱកាសនោះដែរ លោក វុឌ្ឍី វណ្ណរ៉ា បានថ្លែងកោតសរសើ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលខេត្តកំពង់ចាម ក្រោមការដឹកនាំរបស់ លោក អ៊ុន ចាន់ដា បានធ្វើឲ្យខេត្តកំពង់ចាម មានការអភិវឌ្ឍន៍លឿនគួរឱ្យកត់សម្គាល់ និងមានការប្រែប្រួលមុខមាត់កាន់តែមានសោភណ្ឌភាព ទាំងផ្នែកសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សេដ្ឋកិច្ច សង្គមកិច្ច និងបរិស្ថាន ព្រមទាំងសមិទ្ធផលរូបន្តជាច្រើនទៀត។

លោកអគ្គនាយក ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់មន្ទីដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលបានខិតខំបំពេញភារកិច្ចការងារវាស់វែង និងកំណត់ព្រំប្រទល់រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ ក្នុងខេត្តកំពង់ចាម រហូតឈានដល់ការរៀបចំចុះហត្ថលេខាជាផ្លូវការ នាពេលឆាប់ៗខាងមុខនេះផងដែរ៕