* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* លទ្ធផលផ្លូវការ៖ ប្លុករបស់លោក Netanyahu នាំមុខក្នុងការបោះឆ្នោតអ៉ីស្រាអែល តែគ្មានសំឡេងគ្រប់គ្រាន់បង្កើតរដ្ឋាភិបាល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទឹកជំនន់នៅឆ្នាំ២០២៦ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២ម៉ឺនគ្រួសារ ក្នុងនោះខេត្តបាត់ដំបង មានប្រមាណ ៦ម៉ឺនគ្រួសារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យពិនិត្យជួសជុល និងស្តារផ្លូវដែលខូចខាតឡើងវិញ ហើយត្រូវយកបញ្ហានេះជាការសិក្សាសម្រាប់សាងសង់ផ្លូវជនបទឱ្យបានជាប់ល្អ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចនឹងទៅភូមិរង់ចាំ នៅខេត្តបន្ទាយមានជ័យ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ដ្រូនរុស្ស៊ីវាយប្រហារស្ថានីយរថភ្លើងនៅទីក្រុង Dnipro ប្រទេសអ៊ុយក្រែន សម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ពលរដ្ឋនៅបាត់ដំបង ស្នើអាជ្ញាធរពិនិត្យសកម្មភាពធ្វើរ៉ែមាស ជះក្លិនស្អុយលើប្រជាពលរដ្ឋ

27-04-2026 21:52

(បាត់ដំបង)៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិបន្ទាយចារ ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្ត​បាត់ដំបង បានផ្ញើសារមកកាន់សារព័ត៌មាន Fresh News ស្នើសុំអាជ្ញា​ធរ​ពាក់​ព័ន្ធ​ពិិនិត្យ​លើសកម្មភាពរ៉ែមាសនៅក្នុងភូមិ កំពុងជះក្លិនស្អុយខ្លាំងរំខានការរស់នៅ​របស់​ប្រជាពល​រដ្ឋ។

ប្រជាពលរដ្ឋដែលផ្ញើសារមកកាន់ Fresh News បានស្នើសុំមិនឱ្យបញ្ចេញអត្ត​សញ្ញាណ​នោះទេ ព្រោះខ្លាចប៉ះពាល់ដល់សុវត្ថិភាពរបស់ខ្លួន។ ទន្ទឹមនឹងផ្ញើព័ត៌មាន ប្រភពដែល​សុំ​លាក់អត្តសញ្ញាណរូបនេះ ក៏បានបង្ហាញរូបភាពទីតាំងគេធ្វើរ៉ែមាស ចំនួន​៣សន្លឹកមកជាមួយផងដែរ។

ប្រភពបានសរសេររៀបរាប់យ៉ាងដូច្នេះ «នេះជាសកម្មភាពចម្រាញ់មាសខុសច្បាប់ ដែល​ប្រព្រឹត្តឡើងនៅចំណុចភូមិចាស់ ស្ថិតក្នុងភូមិបន្ទាយចារ ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្ត​បាត់ដំបង។ សកម្មភាពនេះប្រព្រឹត្តឡើងជាង ៣ខែហើយ ដោយឈ្មោះ ភិន ជី ត្រូវ​ជា​បងប្រុសអនុភូមិបន្ទាយចារ ឈ្មោះ ភិន ជីប។ សកម្មភាពនេះ ធ្វើ​ដោយ​កូន​ប្រុសលោក ភិន ជី ឈ្មោះ សម្បត្តិ ជាអ្នកដឹកជញ្ជូនរ៉ែមាសដែលជីករកបាន មកធ្វើការចម្រាញ់​កណ្តាល​ភូមិតែម្ដង ដែលវាជះក្លិនស្អុយខ្លាំង និងធ្វើឱ្យមាន់ទា និងគោ នៅផ្ទះជាប់នោះ​ងាប់​ជា​បណ្តើរៗ»។

ប្រភពបានបញ្ជាក់ទៀតថា កាលពីពេលចូលឆ្នាំខ្មែរថ្ងៃទី២ ក្លិនស្អុយខ្លាំងចេញពីកន្លែងច​ម្រាញ់​ ធ្វើឱ្យក្មេងៗថប់ដង្ហើម រត់ទៅនៅដើមភូមិ នៅពីលើខ្យល់) ដើម្បីគេចពីក្លិន។

ប្រភពបានបន្តទៀតថា គ្មាន​​​អ្នកភូមិហ៊ាននិយាយអ្វីពីសកម្មភាពចម្រាញ់រ៉ែនេះឡើយ ដោយ​គេត្រូវដងត្រូវផ្លែជាមួយអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរស្រុករួចអស់ហើយ។

អ្វីដែលប្រជាពលរដ្ឋបានផ្តល់មកនេះ Fresh News មិនទាន់បានបញ្ជាក់ពីអាជ្ញាធរនៅ​ឡើយនោះទេ ព្រោះសារទទួលបានយប់ជ្រៅទៅហើយ។

សង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធនឹងចុះពិនិត្យទីតាំងខាងលើ ដើម្បីពិនិត្យថា តើសកម្មភាពធ្វើ​រ៉ែ​មាសនោះមានច្បាប់ទម្លាប់ដែរទេ? តើពិតជាបានជះក្លិយស្អុយរំខានដល់ប្រជាពលរដ្ឋ​ដូច​​សេចក្តីរាយការណ៍នេះដែរឬយ៉ាងណា?

Fresh News រង់ចាំផ្សាយត្រឡប់នូវការបញ្ជាក់របស់អាជ្ញាធរពាក់​ព័ន្ធដោយ​មេត្រី​ភាព៕