* ជំនួបសម្តេចមហាបវរធិបតី និងប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន ជជែកលើការពង្រឹងទំនាក់ និងសេដ្ឋកិច្ច
* ទោះជាមេដឹកនាំប្រទេសក៏ដោយ នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Takaichi នៅតែបំពេញការងារផ្ទះ ដូចជារៀបចំអាហារពេលព្រឹក និងលាងចាន ជាដើម
* បណ្ឌិត យង់ ពៅ៖ រាជបណ្ឌិត្យសភាកម្ពុជាដើរតួនាទីជាថ្នាលបណ្ដុះពូជស្រាវជ្រាវវិទ្យាសាស្ត្រ
* សហភាពអឺរ៉ុប និងបណ្តាប្រទេសឈូងសមុទ្រ ពន្យារពេលកិច្ចប្រជុំកំពូលនៅអារ៉ាប៊ីសាអូឌីត ដោយសារការវាយប្រហាររបស់ក្រុមហ៊ូទី
* ក្រសួងធនធានទឹក និងឧតុនិយម៖ ព្យុះទី៣០ «ចម្ពី» កំពុងមានឥទ្ធិពលមកលើអាកាសធាតុនៅកម្ពុជា
* សម្តេចមហាបវរធិបតី ជួបពិភាក្សាការងារជាមួយប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទអន្តរសកម្មភាព និងការកសាងទំនុកចិត្តនៅអាស៊ី នៅអាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី និងរដ្ឋមន្ត្រីការបរទេសចិន ជួបគ្នាក្នុងសន្និសីទ CICA នៅអាស៊ែបៃហ្សង់
* CNN៖ យោធាអាមេរិក កំពុងពិចារណាប្រើគ្រាប់បែកមានរហស្សនាមថា «ម៉ែគ្រាប់បែក» ក្នុងការវាយប្រហារថ្មី ដែលអាចធ្វើឡើងប្រឆាំងអ៉ីរ៉ង់
* អ្នកស្រុកកោះញែកទទួលបានកូនភ្លោះ៣, មិនថាជិត ឬឆ្ងាយ អំណោយសម្តេចតេជោ សម្តេចតេជោ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត តែងទៅដល់ជានិច្ច
* «ជួញជិត ប្រសើរជាងជួញឆ្ងាយ», «ថែចាបមួយក្នុងដៃ ប្រសើរជាងសម្លឹងចាបពីរលើមេឃ» ជាពាក្យពីរប្រយោគដែលកម្ពុជា និងវៀតណាម ផ្តល់ឱ្យគ្នាក្នុងវេទិកាធុរកិច្ច
* មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា និងវៀតណាម រំលេចពីចំណងមិត្តភាពកងទ័ពទាំងពីរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
* កងទ័ពកម្ពុជា វៀតណាម និងឡាវ ធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ
* លោក សួន សេរីរដ្ឋា៖ កម្ពុជាមានសិទ្ធិពេញលេញក្នុងការទាមទារយុត្តិធម៌ និងអធិបតេយ្យភាពទឹកដីស្របតាមច្បាប់អន្តរជាតិ
* ម៉ាឡេស៉ី នឹងផ្អាកដំណើរការសាលារៀន ឬសកម្មភាពនៅខាងក្រៅ ទៅតាមកម្រិតប្រែប្រួលនៃគុណភាពខ្យល់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងទេសចរណ៍ និងមជ្ឈមណ្ឌលអាស៊ាន-ចិន រៀបចំវគ្គបណ្តុះបណ្តាលផ្តល់សេវាកម្មទេសចរណ៍កម្រិតស្តង់ដាអន្តរជាតិ ដល់ប្រតិបត្តិករទេសចរណ៍កម្ពុជា

28-04-2026 10:26

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើក ក្នុងកម្មវិធីបណ្តុះបណ្តាលសមត្ថភាពទេសចរណ៍ប្រកបដោយចីរភាព China-ASEAN (Cambodia) Sustainable Tourism Capacity Building Program ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម Shi Zhongjun អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ចិន ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីជំនាញ គ្រូឧទ្ទេសនា និងភាគីពាក់ព័ន្ធច្រើនជាង២០០នាក់។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជា នៅតែរក្សាបាននូវស្ថិរភាពនយោបាយ សន្តិសុខ និងសេដ្ឋកិច្ច ទោះបីជាប្រឈមនឹងបញ្ហាប្រឈមសកលក៏ដោយ ដែលជាមូលដ្ឋានសំខាន់សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ ដែលត្រូវបានចាត់ទុកថាជាគោលដៅទេសចរណ៍សុវត្ថិភាព សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដោយមានការតភ្ជាប់ដឹកជញ្ជូនតាមផ្លូវអាកាស និងផ្លូវគោកយ៉ាងងាយស្រួល។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជា កំពុងអនុវត្តយុទ្ធនាការជំរុញទេសចរណ៍ជាច្រើនដូចជា ឆ្នាំទេសចរណ៍កម្ពុជា-ចិន, កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយ ជាកន្លែងដែលអ្នកទទួលបាននូវភាពកក់ក្តៅ ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយទេសចរណ៍ និងផ្តល់បទពិសោធន៍ពិសេសដល់ភ្ញៀវទេសចរ។

ជាមួយគ្នានេះ ក្រសួងទេសចរណ៍ បានសហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីពង្រីកផលិតផលទេសចរណ៍ និងរៀបចំព្រឹត្តិការណ៍ជាតិ និងអន្តរជាតិជាច្រើន ដូចជា ពិធីបុណ្យសមុទ្រ ព្រឹត្តិការណ៍ទេសចរណ៍បរិស្ថាន និងពិធីបុណ្យអេកូទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែម។

រដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងអំណរគុណ និងកោតសរសើរវាយតម្លៃខ្ពស់ចំពោះមជ្ឈមណ្ឌលអាស៊ាន-ចិន (ASEAN-China Center) ដែលតែងតែផ្តល់កិច្ចសហការ និងគាំទ្រដល់ក្រសួងទេសចរណ៍លើការអភិវឌ្ឍវិស័យទេសចរណ៍ ដូចជាការបណ្តុះបណ្តាលធនធានមនុស្ស ការរៀបចំកម្មវិធី FAM Trip សម្រាប់វិនិយោគិន និងអ្នកផ្សព្វផ្សាយ ព្រមទាំងការផ្សព្វផ្សាយព័ត៌មានពិត ដើម្បីបង្កើនទំនុកចិត្ត និងទាក់ទាញភ្ញៀវទេសចរចិន។

សូមជម្រាបជូនថា ក្នុងរយៈពេលលើកលែងទិដ្ឋាការសាកល្បងចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ភ្ញៀវទេសចរចិន អាចស្នាក់នៅក្នុងប្រទេសកម្ពុជារយៈពេល១៤ថ្ងៃ ដោយមិនចាំបាច់ស្នើសុំទិដ្ឋាការ និងអាចចូលចេញបានច្រើនដង៕