* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* Fresh Exclusive: Trump ចង់ឱ្យអឺរ៉ុបសងលុយ ខណៈអាមេរិកត្រូវរក្សាអាវុធ៖ តើសេតវិមានកំពុងលេង នយោបាយអ្វីថ្មី?
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* កងទ័ពកម្ពុជា-អាមេរិក ចាប់ផ្តើមរៀបចំផែនការលម្អិតសម្រាប់លំហាត់ឆ្មាំអង្គរ ឆ្នាំ២០២៧
* អាជ្ញាធរនេប៉ាល់៖ ការខាតបង់ដោយសារគ្រោះទឹកជំនន់ គិតជាទឹកប្រាក់ប្រហែល ២,៥៦ពាន់លានដុល្លារ
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* មន្ត្រីគយប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិតេជោ រឹបអូសបានកញ្ឆាជិត ៣៥ គីឡូក្រាមពីអ្នកដំណើរបរទេសម្នាក់ ដែលត្រៀមធ្វើដំណើរចាកចេញពីកម្ពុជា
* UN៖ បាតុភូតអាកាសធាតុ El Niño លើកនេះ មានសភាពខ្លាំងក្លា និងអាចអូសបន្លាយដល់ឆ្នាំក្រោយ
* កម្ពុជា ប្រឆាំងយ៉ាងខ្លាំងចំពោះការហោះចូលដោយគ្មានការអនុញ្ញាតនៃឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសថៃ លើដែនអធិបតេយ្យកម្ពុជា
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចែករំលែកបទពិសោធពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យឌីជីថល ក្នុងវេទិកាអន្តរជាតិ នៅប្រទេសហ្វីលីពីន

28-04-2026 11:16

(ហ្វីលីពីន)៖ លោក សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញចូលរួមកម្មវិធី Digital and Green Innovation Forum Asia-Pacific ដែលរៀបចំឡើងដោយ GIZ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ក្នុងតំបន់ អាស៊ី-ប៉ាស៊ីហ្វិក ចាប់ពីថ្ងៃទី២១ ដល់២៤ ខែមេសា ឆ្នាំ២០២៦។

ក្នុងវេទិកានេះ លោក សំ សិទ្ធិសេរី បានបង្ហាញ និងចែករំលែកបទពិសោធពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យឌីជីថល ការរៀបចំគោលនយោបាយ និងការជំរុញប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍និងធុរកិច្ចថ្មីឌីជីថល ព្រមទាំងបរិវត្តកម្មឌីជីថល ដើម្បីគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថលប្រកបដោយចីរភាព។

វេទិកានេះក៏បានលើកឡើងអំពីសារៈសំខាន់នៃបរិស្ថានសាកល្បងនវានុវត្ត​ (Innovation Sandbox) ក្នុងការអនុញ្ញាតឱ្យសាកល្បង និងអភិវឌ្ឍដំណោះស្រាយបច្ចេកវិទ្យាថ្មីៗ ដោយមានការគ្រប់គ្រងហានិភ័យសមស្រប ដើម្បីគាំទ្រដល់នវានុវត្តន៍ឌីជីថល។

កម្មវិធីនេះបានប្រមូលផ្តុំតំណាងពីរដ្ឋាភិបាល អង្គការអន្តរជាតិ និងវិស័យឯកជន ពីបណ្តាប្រទេសក្នុងតំបន់ ដើម្បីពង្រឹងការសហប្រតិបត្តិការ ការចែករំលែកបទពិសោធ និងការជំរុញនវានុវត្តន៍បច្ចេកវិទ្យា សម្រាប់អនាគតប្រកបដោយចីរភាព៕