* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

តើមន្ត្រីនគរបាលជក់បារីអេឡិចត្រូនិកថ្ងៃមុន មានវិធានការបែបណាហើយ? សូមកុំបំផ្លាញ​តម្លៃ​នៃ​បទ​បញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី

28-04-2026 12:15

(ភ្នំពេញ)៖ រហូតមកដល់ពេលនេះរំលងទៅច្រើនថ្ងៃហើយ គេមិនទាន់ឃើញក្រសួងមហា​ផ្ទៃ​​បង្ហាញចំណាត់ការណាមួយលើមន្ត្រីនគរបាលដែលជក់បារីអេឡិចត្រូនិកសម្ញែងមុខ​កាមេរារបស់អ្នកសារព័ត៌មាននៅឡើយនោះទេ។ តើក្រសួងបំភ្លេចនូវបទបញ្ជារបស់ សម្តេច​មហា​ប​វរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាហើយមែនទេ?

កាលពីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ក្នុងហេតុការណ៍គ្រោះ​ថ្នាក់​ចរាចររថយន្ត បើកបុករថយន្តចតនៅលើផ្លូវសាធារណៈ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ១ ជិតភោជនីយដ្ឋាន «ឫស្សីស្រស់» ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានី​ភ្នំ​ពេញ លោកវរសេនី​យ៍ឯក ខៀវ សុងច័ន្ទសុធា មាន​តួ​នា​ទី​ជាអនុប្រធាននាយកដ្ឋានមួយ ចំណុះគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង​អំពើជួញ​ដូរ​មនុស្ស (គជបជ) នៃក្រសួង​មហា​ផ្ទៃ បានបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងលើឥរិយាបថរបស់លោក។

ការចាប់អារម្មណ៍នោះរួមមានសម្តីសំឡុតគំរាមវាយខ្នោះដាក់គុកម្ចាស់រថយន្តភាគីម្ខាងទៀត និងការបង្ហុយផ្សែងបារីអេឡិចត្រូនិច។ រឿងចរាចរណ៍ត្រូវបានបញ្ចប់គ្នាហើយ ក្រោយពីមានការសម្របសម្រួលដោយនគរបាលរាជធានីភ្នំពេញ។

ជម្លោះសម្តីរឿងចរាចរណ៍បានបញ្ចប់ទៅហើយក៏ពិតមែន តែមហាជនកំពុងតែអន្ទឹងរង់ចាំ​មើលឡើងផ្សារនេត្រាទៅហើយ ចំពោះចំណាត់ការរបស់ក្រសួងមហាផ្ទៃលើមន្ត្រីនគរ​បាលរូបនេះ ពាក់ព័ន្ធការជក់បារីអេឡិចត្រូនិក។

កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥កន្លងទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាចំនួនពីរទំព័រពាក់ព័ន្ធការនឹងវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្យា។

បទបញ្ជាដែលមានចំនួន៩ចំណុចនោះ ស្ថិតក្នុងចំណុចទី៩ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាថា គ្រប់ក្រសួង ស្ថាប័ន និងថ្នាក់ក្រោមជាតិ ត្រូវចាត់វិធាន​ការ​ដាក់ទណ្ឌកម្មរដ្ឋបាលចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រម​ទាំង​មន្ត្រីជាប់កិច្ចសន្យា ដែលជក់ ឬពាក់ព័ន្ធនឹងបារីអេឡិចត្រូនិក ឬស៊ីស្សា។

សម្តេចប្រមុខរាជរដ្ឋាភិបាល បានសង្កត់ធ្ងន់ទៀតថា គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ឬអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវអនុវត្តបទបញ្ជានេះ ឱ្យបានម៉ឺងម៉ាត់បំផុត និងមានប្រសិទ្ធភាពខ្ពស់។

សម្រាប់ករណីលោកវរសេនី​យ៍ឯក ខៀវ សុងច័ន្ទសុធា កើតឡើងជិតមួយសប្តាហ៍ហើយ តែគេមិនទាន់ឃើញក្រសួងមហាផ្ទៃបង្ហាញចំណាត់ការបែបណាលើមន្ត្រីនគរបាលដែលល្បីខាងចរិតច្រឡោមខាមនេះនៅឡើយនោះទេ។ មហាជនសង្ឃឹមថា ក្រសួងមហាផ្ទៃ នឹងមិនបណ្តោយឱ្យទង្វើរបស់មន្ត្រីនគរបាលរូបនេះ បំផ្លាញដល់តម្លៃនៃបទបញ្ជារបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីកម្ពុជានោះឡើយ៕