សកម្មជនគណបក្សប្រឆាំងចំនួន១២៨នាក់ ក្នុងនោះស្រ្តី៦៥នាក់ របស់គណបក្សភ្លើងទៀននៅភូមិស្វាយជួរ ឃុំកោះខែល នៅស្រុកស្អាង ខេត្តកកណ្ដាល ប្រកាសផ្ដាច់ខ្លួន និងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
28-04-2026 16:20
(កណ្ដាល)៖ សកម្មជនគាំទ្រ១២៨ នាក់ដែលជាសកម្មជនមកពីគណបក្សភ្លើងទៀននិងអតីតគណបក្សសង្រោះជាតិ(CNRP)នៅភូមិស្វាយជួរ ឃុំកោះខែល នៅស្រុកស្អាង ខេត្តកណ្តាល មានចំនួន១២៨ នាក់ បានបន្តប្រកាសផ្តាច់ខ្លួនពីបក្សប្រឆាំង និងគោរពស្នើសម្តេចតេជោ ហ៊ុន សែន សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
មានលោកសឿន សុផាន់ លោកគ្រឿន ង៉ិត លោក គីម ចន្ទថា លោកគីម ចាន់ថន ជាសមាជិក និងសមាជិកក្រុមជំនួយការងារ ចលនាកសាងសមាជិកគណបក្សប្រជាជនខេត្តកណ្តាល បានចលនាចុះពន្យល់ដល់ក្រុមអ្នកប្រឆាំងគាំទ្រនៅថ្ងៃទី២៧ខែមេសា ឆ្នាំ២០២៦ ថា ដោយមានការដឹកនាំនៅថ្ងៃនេះ មាន លោក ស៊ុយ ឆៃលាង ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកណ្ដាល ដោយមានរួមចំណែកពីលោក ឡេង បូរ៉ា និង លោក ឃួន សុវណ្ណ ជាអនុប្រធានទាំងពីរជួយនាំចលនាកសាងសមាជិក និងជាពិសេសដោយមានការយកចិត្តទុកដាក់ពីលោក គួច ចំរើនប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជួយការគាំញទ្រពីលោក យូសិរីវុឌ្ឍ និង លោក ភឺន ផល្លាបានផ្ដល់ភាពកក់ក្តៅដល់បេក្ខជននិងសកម្មជនគាំទ្ររបស់គណបក្សនយោបាយនានានៅខេត្តកណ្ដាល ដែលបានចុះចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ។ ក្រុមការងារបានចុះជួបផ្ទាល់ជាមួយបងប្អូន ដែលមកពីគណបក្សប្រឆាំងនៅខេត្តកណ្ដាល សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានៅទីតាំងភូមិសាស្រ្តខាងលើ ។ សកម្មជនប្រឆាំងនៃគណបក្សប្រឆាំងទាំង១២៨ នាក់បានប្រកាសឈប់មានទំនាក់ទំនងជាមួយបក្សប្រឆាំងបន្តទៀតហើយ បន្ទាប់ពីមើលឃើញថាសកម្មភាពនយោបាយរបស់បក្សប្រឆាំង មិនបានជួយអ្វីដល់ប្រទេសជាតិនោះឡើយ។ ទន្ទឹមនឹងការប្រកាស បញ្ឈប់ទំនាក់ទំនង ជាមួយបក្សប្រឆាំងហើយនោះ ពួកគេក៏បានសុំការអនុគ្រោះពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបានឱកាសរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា និងធ្វើសកម្មភាពនយោបាយ ជាមួយបក្សប្រជាជនកម្ពុជាផងដែរ។
ពេលនេះពួកគាត់ បានមើលឃើញច្បាស់ដោយឥតសង្ស័យថាមានគណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណបំណាច់ដ៏ធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជា ។ ក្រុមសកម្មជនគាំទ្រទាំងអស់ បានមើលឃើញទៀតថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំជាតិ និងកសាងជាតិឆ្ពោះទៅរកភាពរុងរឿង។ ជាពិសេសបក្សប្រជាជនកម្ពុជា ជាបង្អែក និងជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការធានារក្សាបានសុខសន្តិភាព និងស្ថេរភាពសង្គមដែលជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ធានាការរស់នៅប្រកបដោយភាពរីករាយរបស់ប្រជាពលរដ្ឋ។
ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ខ្លាំងពូកែ ដែលបានប្រឹងប្រែងរំដោះអាយុជីវិតជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ សម្តេចតេជោ ហ៊ុន សែន បានយកជីវិតធ្វើដើមទុន ដើម្បីបញ្ចប់សង្គ្រាម ហើយឈានដល់ការបង្រួបបង្រួមជាតិ និងកសាងជាតិឲ្យរីកចម្រើនដូចពេលបច្ចុប្បន្ននេះលើគ្រប់វិស័យ។ សព្វថ្ងៃនេះប្រទេសយើង មានរាជរដ្ឋាភិបាលនីតិកាលទី៧ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតជាប្រមុខដឹកនាំរដ្ឋាភិបាល មានយុទ្ធសាស្រ្តបញ្ចកោណជាគោលនយោបាយដំណាក់កាលទី១ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ឲ្យប្រកាន់រីកចំរើន និងអភិវឌ្ឍរុងរឿងជូនជាតិមាតុភូមិយើងទាំងអស់គ្នា។
សកម្មជនគណបក្សភ្លើងទៀន១២៨នាក់ នៅមូលដ្ឋានស្រុកស្អាង ខេត្តកកណ្ដាល ប្រកាសផ្ដាច់ខ្លួន និងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
(កណ្ដាល)៖ សកម្មជនគណបក្សភ្លើងទៀន និងអតីតគណបក្សសង្រោះជាតិ (CNRP) ចំនួន១២៨នាក់ នៅភូមិស្វាយជួរ ឃុំកោះខែល នៅស្រុកស្អាង ខេត្តកណ្តាល បានបន្តប្រកាសផ្តាច់ខ្លួនពីបក្សប្រឆាំង និងគោរពស្នើសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ការទទួលសកម្មជនទាំង១២៨នាក់របស់គណបក្សប្រឆាំង បានធ្វើឡើងកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់លោក ស៊ុយ ឆៃលាង ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តកណ្ដាល និងមានការចូលរួមពីលោក ឡេង បូរ៉ា និងលោក ឃួន សុវណ្ណ អនុប្រធានក្រុមការងារ។ សកម្មភាពទាំងនេះមានការយកចិត្តទុកដាក់ពីលោក គួច ចំរើន ប្រធានគណៈកម្មាធិការគណបក្សខេត្តកណ្តាល, លោក យូសិរីវុឌ្ឍ និងលោក ភឺន ផល្លា។
សកម្មជនប្រឆាំងទាំង១២៨នាក់ បានប្រកាសបញ្ឈប់ទំនាក់ទំនងជាមួយបក្សប្រឆាំងបន្តទៀតហើយ បន្ទាប់ពីមើលឃើញថា សកម្មភាពនយោបាយរបស់បក្សប្រឆាំង មិនបានជួយអ្វីដល់ប្រទេសជាតិនោះឡើយ។ ទន្ទឹមនឹងការប្រកាស បញ្ឈប់ទំនាក់ទំនងជាមួយបក្សប្រឆាំង ពួកគេក៏បានសុំការអនុគ្រោះពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបានឱកាសរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា និងធ្វើសកម្មភាពនយោបាយ ជាមួយបក្សប្រជាជនកម្ពុជាផងដែរ។
ពួកគាត់បានមើលឃើញច្បាស់ដោយឥតសង្ស័យថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលជាបក្សនយោបាយតែមួយគត់ ដែលមានគុណបំណាច់ដ៏ធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ក្រុមសកម្មជនគាំទ្រទាំងអស់ បានមើលឃើញទៀតថា គណបក្សប្រជាជនកម្ពុជាមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំជាតិ និងកសាងជាតិឆ្ពោះទៅរកភាពរុងរឿង។
បក្សប្រជាជនកម្ពុជា ជាបង្អែក និងជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការធានារក្សាបានសុខសន្តិភាព និងស្ថេរភាពសង្គមដែលជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ធានាការរស់នៅប្រកបដោយភាពរីករាយរបស់ប្រជាពលរដ្ឋ។
ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ខ្លាំងពូកែ ដែលបានប្រឹងប្រែងរំដោះអាយុជីវិតជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
សម្តេចតេជោ ហ៊ុន សែន បានយកជីវិតធ្វើដើមទុន ដើម្បីបញ្ចប់សង្គ្រាម ហើយឈានដល់ការបង្រួបបង្រួមជាតិ និងកសាងជាតិឲ្យរីកចម្រើនដូចពេលបច្ចុប្បន្ននេះលើគ្រប់វិស័យ។ សព្វថ្ងៃនេះប្រទេសយើង មានរាជរដ្ឋាភិបាល នីតិកាលទី៧ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំរដ្ឋាភិបាល មានយុទ្ធសាស្រ្តបញ្ចកោណជាគោលនយោបាយដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ឲ្យប្រកាន់រីកចំរើន និងអភិវឌ្ឍរុងរឿងជូនជាតិមាតុភូមិយើងទាំងអស់គ្នា៕











