* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ៤០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រដ្ឋមន្ត្រី ហេង សួរ៖  RPL ជាច្រកដ៏សំខាន់សម្រាប់បងប្អូនអតីតពលករយកបទពិសោធពីការអនុវត្តជាក់ស្តែងមកឆ្លងកាត់ការវាយតម្លៃ ដើម្បីទទួលបានវិញ្ញាបនបត្រផ្លូវការ និងរកកម្រៃបានកាន់តែខ្ពស់

28-04-2026 16:21

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងថា ការធ្វើតេស្តវាយតម្លៃជំនាញមានពីមុន (RPL) ជាច្រកដ៏សំខាន់សម្រាប់បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ ក្នុងការយកជំនាញបទពិសោធជាក់ស្តែងរបស់ខ្លួន មកឆ្លងកាត់ការវាយតម្លៃទទួលស្គាល់ជំនាញដើម្បីទទួលបានវិញ្ញាបនបត្រផ្លូវការ ឆាប់ទទួលបានឱកាសការងារ និងទទួលបានប្រាក់កម្រៃកាន់តែខ្ពស់។

លោករដ្ឋមន្ត្រីបានថ្លែងបែបនេះ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលពីថ្ងៃទី២៦ ខែមេសា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោករដ្ឋមន្ត្រីថ្លែងថា៖ «កម្មវិធីតេស្តទទួលស្គាល់ជំនាញនេះ គឺជាច្រកមួយដ៏មានសារៈសំខាន់សម្រាប់បងប្អូនអាចយក ចំណេះដឹង បំណិន បទពិសោធន៍ពីការអនុវត្តការងារជាក់ស្ដែងរបស់បងប្អូនមកឆ្លងកាត់ការវាយតម្ល ទទួលស្គាល់ជំនាញ ដើម្បីអាចទទួលបានវិញ្ញាបនបត្រជាផ្លូវការ ដែលនឹងជួយឱ្យបងប្អូនអាចចាប់យកឱកាសការងារបានកាន់តែល្អប្រសើរ និងទទួលបានប្រាក់កម្រៃកាន់តែខ្ពស់»

បើតាមលោក ហេង សួរ ក្រសួងការងារបានដាក់ឱ្យអនុវត្តការធ្វើតេស្តវាយតម្លៃជំនាញមានពីមុន (RPL) ជូនដល់បងប្អូនអតីតពលករ មកពីប្រទេសថៃ កាលពីថ្ងៃទី២៤ ខែមេសា លើមុខជំនាញចំនួន ៨ ក្នុងវិស័យសំណង់ ដោយរាជរដ្ឋាភិបាលជាអ្នកទទួលរ៉ាប់រងលើថ្លៃសេវាធ្វើតេស្តទាំងស្រុងជូនបងប្អូនពលករ៕