* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញទៅដល់ប្រទេសអាស៊ែបៃហ្សង់ដោយសុវត្ថិភាព
* មេដឹកនាំ UN និង EU ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី លើអាកាសយានដ្ឋានរបស់អារ៉ាប៊ីសាអូឌីត
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

គម្រោងអនុវត្តវិធីសាស្រ្តទីក្រុងឆ្លាតវៃ ទីក្រុងក្នុងខេត្តសៀមរាបជំហាន២ នឹងបន្តរវាងរដ្ឋបាលខេត្តសៀមរាប និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន

28-04-2026 16:30

(សៀមរាប)៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦នេះ នៅសាលប្រជុំសាលាខេត្ត បានរៀបចំកិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួម (JCC) លើកទី២ នៃគម្រោងអនុវត្តវិធីសាស្រ្តទីក្រុងឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្តសៀមរាបជំហាន២ និងពិធីចុះហត្ថលេខាលើកំណត់ត្រា នៃកិច្ចប្រជុំ (Meeting Record) រវាងរដ្ឋបាលខេត្តសៀមរាប និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ដឹកនាំដោយ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងJICA ដឹកនាំដោយលោក កាណាហ្កាវ៉ាក់ ម៉ាកូតុ នាយកជាន់ខ្ពស់ ក្រុមទី៣ នៃក្រុមអភិវឌ្ឍន៍ទីក្រុង​ និងតំបន់ នៃនាយកដ្ឋានគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ ទីស្នាក់ការកណ្តាល JICA ដោយមានការចូលរួមពី លោក លោកស្រី តំណាងក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមន្ទីរ អង្គភាពពាក់ព័ន្ធជាច្រើនរូបផងដែរ ។

លោក កាណាហ្កាវ៉ាក់ ម៉ាកូតុ បានមានប្រសាសន៍លើកឡើងថា គម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាត ដើម្បីដោះស្រាយបញ្ហាទីក្រុង ក្នុងខេត្តសៀមរាប ដំណាក់កាលទី១ បានអនុវត្តគម្រោងសាកល្បងចំនួន ៨ ដែលគម្រោងមួយចំនួនកំពុងបន្តអនុវត្ត ចំណែកជំហានទី២ គឺការអនុវត្តវិធីសាស្រ្តផ្អែកលើតំបន់ (Area-Based Approach) ដែលហៅថា «យុទ្ធសាស្ត្រកំណើនទីក្រុងឆ្លាតវៃរំដួល» (Romduol Smart Growth Strategy) ។

គម្រោងនេះ ផ្តោតលើតំបន់ចំនួនពីរ គឺតំបន់ផ្លូវ Pub Street និងតំបន់មាត់ស្ទឹង ដើម្បីអនុវត្តគម្រោងសាកល្បង ដោយក្នុងតំបន់នីមួយៗ នឹងមានអនុវត្តសកម្មភាពចាំបាច់នានា ដើម្បីធ្វើឱ្យតំបន់ទាំងពីរនេះមានភាពទាក់ទាញ និងជាទីរីករាយសម្រាប់ការដើរកម្សាន្តនៃភ្ញៀវទេសចរ និងប្រជាពលរដ្ឋ។ សកម្មភាពភាពដែលត្រូវអនុវត្តក្នុងតំបន់ទាំង២ មានដូចជា៖ ការត្រួតពិនិត្យការចរាចរណ៍ ការផ្សព្វផ្សាយតាមបណ្ដាញសង្គម វិធីសាស្ត្រធ្វើឱ្យតំបន់ដងស្ទឹងមានភាពបៃតង កម្មវិធីជំរុញការដើរកម្សាន្តក្នុងក្រុង ផ្ទាំងបង្ហាញឌីជីថល កម្មវិធីគ្រប់គ្រងអ្នកលក់ដូរតាមទីសាធារណៈ ការឆ្លើយតបអគ្គិភ័យបឋម និងការគ្រប់គ្រងចរាចរណ៍ឆ្លាតវៃ ។

លោក ប្រាក់ សោភ័ណ​ បានមានប្រសាសន៍ថា តាមរយៈការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេស នៃការជួយរៀបចំក្រុងសៀមរាប ជាទីក្រុងឆ្លាតវៃទាំងក្នុងដំណាក់កាលទី១ និងដំណាក់កាលទី២ ពីប្រទេសជប៉ុន តាមរយៈ JICA នេះ មិនត្រឹមតែបានរឹតចំណងមិត្តភាពកម្ពុជា-ជប៉ុន ឱ្យកាន់តែរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែបានជួយលើកកម្ពស់សេដ្ឋកិច្ច និងវិស័យទេសចរណ៍ឱ្យសក្តិសមជា «ទីក្រុងឆ្លាតវៃអាស៊ាន» ក៏ដូចជា ចូលរួមលើកកម្ពស់នូវសេដ្ឋកិច្ចរបស់ខេត្តសៀមរាប តាមរយៈការជំរុញលើកកម្ពស់វិស័យទេសចរណ៍របស់ខេត្តសៀមរាប ផងដែរ ។

លោក បានបង្ហាញការគាំទ្រយ៉ាងខ្លាំង និងសង្ឃឹមថា គម្រោងជំហានទី២នេះ នឹងកាត់បន្ថយអត្រាអ្នកស្លាប់ របួស និងការខូចខាតទ្រព្យសម្បត្តិដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ក្នុងក្រុងសៀមរាប ជាក់ជាមិនខាន។​ ជាមួយគ្នានេះ អាចប្រែក្លាយរដ្ឋបាលខេត្តសៀមរាប ជារដ្ឋបាលដែលជាទីតាំងចែករំលែកនូវបទពិសោធន៍ល្អៗ និងជោគជ័យក្នុងការអនុវត្តគម្រោងទីក្រុងឆ្លាតវៃទៅកាន់បណ្តាខេត្ត រាជធានី របស់កម្ពុជា ក៏ដូចជាទៅកាន់បណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន ។

លោកអភិបាលខេត្ត ក៏សូមថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ ភាគីពាក់ព័ន្ធទាំងអស់ ដែលទទួលបន្ទុកគម្រោងអនុវត្តវិធីសាស្រ្តទីក្រុងឆ្លាតវៃ ដែលបានខិតខំប្រឹងប្រែងសម្របសម្រួលជាមួយក្រុមការងារ JICA រហូតសម្រេចបានលទ្ធផលផ្លែផ្កាក្នុងដំណាក់កាលទី១ និងបន្តឆ្ពោះទៅរកភាពជោគជ័យ ក្នុងដំណាក់កាលទី២នេះបន្តទៀត ៕