កីឡានិងពលកម្ម មិនត្រូវការគ្រឿងញៀនទេ! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៨ ខែមេសា៖ បង្ក្រាប១៧ករណី ឃាត់ខ្លួន៤៩នាក់
28-04-2026 17:53
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៧ករណី ឃាត់ខ្លួនជនសង្ស័យ៤៩នាក់។
* ករណីប្រើប្រាស់៥ករណី ឃាត់ខ្លួន២៤នាក់
* ករណីដឹកជញ្ជូនរក្សាទុក១២ករណី ឃាត់ខ្លួន២៥នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន២២១៤ករណី ឃាត់ខ្លួន៥៦២៥នាក់ (ស្រី៣៧៦នាក់)៕




