* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ធនាគារពិភពលោក ផ្ដល់ហិរញ្ញប្បទានសរុប៣០០លានដុល្លារ ដេីម្បីជួយពង្រីកបណ្តាញផ្លូវដឹកជញ្ជូននៅកម្ពុជា

28-04-2026 20:42

(ភ្នំពេញ)៖ ការខ្វះខាតនូវបណ្តាញផ្លូវដឹកជញ្ជូន និងសមត្ថភាពឡូ ហ្ស៊ីស្លឹកដែលមានភាពធន់ នៅតែជាឧបសគ្គដល់ការធ្វើពាណិជ្ជកម្ម និងការតភ្ជាប់ក្នុងតំបន់នៃប្រទេសកម្ពុជា។
នៅក្នុងគោលដៅជួយដោះស្រាយបញ្ហាប្រឈមទាំងនេះ ក្រុមប្រឹក្សានាយកប្រតិបត្តិនៃធនាគារពិភពលោក នៅថ្ងៃនេះ បានអនុម័តដំណាក់កាលទីមួយ នៃអភិក្រមកម្មវិធីពហុបំណង (Multiphas Programmato Approach/MPA) សម្រាប់កម្មវិធីកែលម្អការតភ្ជាប់តំបន់ក្នុងប្រទេសកម្ពុជា (CRCI) ដែលមានកញ្ចប់ហិរញ្ញប្បទានសរុប៣០០លានដុល្លារអាមេរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ។

ដំណាក់កាលទីមួយ ដែលមានតម្លៃ ១៨០ លានដុល្លារអាមេរិក និងធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ផ្លូវដឹកជញ្ជូន ដែលមានភាពធន់ តាមបណ្តោយផ្នែកខ្លះនៃហាយវ៉េអាស៊ី ប១ (Asian Highway 21/AH21) និងពង្រឹង សមត្ថភាពគ្រប់គ្រងឡូហ្ស៊ីស្ទិកជាតិ។ កម្មវិធីនេះ រំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជាង ១.៦ លាននាក់ រួមទាំងអ្នកប្រើប្រាស់ផ្លូវ និងសហគមន៍ដែលសោនៅតាមបណ្តោយផ្លូវនេះ។

តាមរយៈការកែលម្អស្ថានភាពផ្លូវ និងប្រព័ន្ធឡូបហ្ស៊ីស្លឹក កម្មវិធី ORCI មានគោលបំណងគាំទ្រដល់ការបង្កើតការងារ, ពង្រីកលទ្ធភាពរកបានទីផ្សារ និងសេវាកម្ម និងជំរុញការវិនិយោគឯកជនក្នុងវិស័យដូចជា ឡូហ៊ីហ្ស៊ីស្លឹក, កសិឧស្សាហកម្ម, សេវាកម្មដឹកជញ្ជូន, និង ទេសចរណ៍។

លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា «កម្មវិធីនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរាង្រឹងការស្លាប់តំបន់ និងហេដ្ឋារចនាសម្ព័ន្ធដឹក ជញ្ជូនរបស់យើង អាចបម្រើប្រជាពលរដ្ឋ និងអាជីវកម្ម បានកាន់តែល្អជាងមុនៗ»។

លោករដ្ឋមន្ត្រីពោលបន្ថែមទៀតថា «ការលើកកម្រិតផ្នែកខ្លះនៃផ្លូវជាតិតាមផ្លូវ Asian Highway 21 មិនត្រឹមតែធ្វើឱ្យការត ភ្ជាប់ក្នុងប្រទេសកាន់តែល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនប្រសិទ្ធផលនៃផ្នែកឡូហ្ស៊ីស្ទិក, កាត់ បន្ថយថ្លៃដឹកជញ្ជូន, និងអនុញ្ញាតឲ្យសហគមន៍ កសិករ និងអ្នកជួញដូរ អាចចូលទៅទីផ្សារបានកាន់តែ ងាយស្រួល ទាំងនៅក្នុងស្រុក និងឆ្លងព្រំដែនផងដែរ»។

ផ្លូវ AHQ1 ជាការតភ្ជាប់សំខាន់ពីកើតទៅលិចរវាងកម្ពុជា និងវៀតណាម ហើយភ្ជាប់ខេត្តភាគឦសាននៃ កម្ពុជាទៅទីផ្សារក្នុងស្រុក និងផ្លូវពាណិជ្ជកម្មក្នុងតំបន់។
ដំណាក់កាលទីមួយនៃកម្មវិធីនេះ នឹងផ្តោតលើ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធប្រវែង ២៤៧ គីឡូម៉ែត្រ ជាមួយសកម្មភាពជាមូលដ្ឋានមួយចំនួន ដើម្បីពង្រឹងសមត្ថភាពស្ថាប័ន ក្នុងវិស័យឡូហ្ស៊ីស្ទិក និងការជួយសម្រួលដល់ពាណិជ្ជកម្ម។ ដំណាក់កាលទីពីរ នឹងបញ្ចប់ការកែលម្អផ្លូវនៅផ្នែកសេសសល់ប្រវែង ១៤៨ គីឡូម៉ែត្រ, ពង្រីកការគាំទ្រការសម្រួលពាណិជ្ជ កម្ម, និងបង្កើនលទ្ធភាពធ្វើដំណើរទៅមកក្នុងស្រុក តាមរយៈការកែលម្អផ្លូវជនបទ។

លោកស្រី Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក បានថ្លែងថា ធនាគារពិភពលោករប្តេជ្ញាចិត្តក្នុងការគាំទ្រកម្ពុជា នៅពេលដែលប្រទេសានេះកំពុង ខិតខំពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធចាំបាច់សម្រាប់កំណើនប្រកបដោយបរិយាបន្ត និងការងារដែល មានគុណភាព។

លោកស្រីថ្លែងបន្ថែមទៀតថា «តាមរយៈការវិនិយោគលើផ្លូវតភ្ជាប់តំបន់ និងការ ពង្រឹងការជួយសម្រួលពាណិជ្ជកម្ម និងផ្នែកឡូហ្ស៊ីស្លឹក, កម្មវិធីនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន ជាង១.៦ លាននាក់ និងជួយជំរុញការវិនិយោគឯកជន និងសកម្មភាពសេដ្ឋកិច្ចឆ្លងព្រំដែន ជាពិសេស ក្នុងវិស័យកសិឧស្សាហកម្ម, ខ្សែច្រវាក់ផ្គត់ផ្គង់ត្រជាក់, សេវាកម្មដឹកជញ្ជូន, និងទេសចរណ៍»៕