* សូមត្រៀមឆ្លើយតបភាពប្រឈម! រដូវវស្សាបិទបញ្ចប់ បាតុភូតអែលនីញ៉ូគ្រប់ដណ្តប់ដល់ខែកុម្ភៈ ឆ្នាំ២០២១, សូមចូលរួមថែរក្សាទឹក
* ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines សហការជាមួយ Selfie Travel បើកជើងហោះហើរត្រង់ពីកាហ្សាក់ស្ថានមកកម្ពុជាឡើងវិញ
* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

វិភាគអន្តរជាតិ៖ ផុតថ្ងៃទី១ ខែឧសភា តើលោក ត្រាំ អាចបន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់ឬ?

28-04-2026 21:01

(វ៉ាស៊ីនតោន)៖ នៅពេលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសពន្យារបទឈប់បាញ់ដោយគ្មានការកំណត់ជាមួយអ៉ីរ៉ង់កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ លោកមិនបានកំណត់ពេលវេលា សម្រាប់ការចាប់ផ្ដើមកិច្ចចរចាសន្តិភាពឡើងវិញនោះទេ។ ប៉ុន្តែខណៈមិនបានកំណត់ពេលវេលា លោក ត្រាំ កំពុងប្រឈមនឹងឱសានវាទមួយផ្សេងទៀតក្នុងសភារបស់សហរដ្ឋអាមេរិក។ នៅក្រោមច្បាប់ ស្ដីពីអំណាចសង្រ្គាម War Powers Resolution លោក ត្រាំ មានពេលរហូតដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ដើម្បីស្នើសុំការអនុម័តយល់ព្រមពីសភាអាមេរិក ប្រសិនបើលោកចង់បន្តធ្វើសង្រ្គាម ជាមួយអ៉ីរ៉ង់។

ច្បាប់ War Powers Resolution ឬហៅកាត់ថា WPR ឆ្នាំ១៩៧៣ គឺជាវិធានការមួយដើម្បីត្រួតពិនិត្យ និងដាក់ហិតលើអំណាចរបស់ប្រធានាធិបតីអាមេរិកក្នុងការធ្វើសង្រ្គាម ឬចូលរួមក្នុងជម្លោះ ប្រដាប់អាវុធនៅក្រៅប្រទេស។ និយាយជារួម ច្បាប់នេះបានផ្ដល់សិទ្ធិអំណាចឱ្យសភាអាមេរិកជាអ្នកប្រកាសសង្រ្គាម។ នៅក្រោមច្បាប់ WPR ប្រធានាធិបតីត្រូវតែជូនដំណឹងដល់សភា ក្នុងពេល៤៨ម៉ោង មុននឹងចាប់ផ្ដើមធ្វើសកម្មភាព និងដាក់ពង្រាយយោធាក្នុងថេរវេលាត្រឹមតែ ៦០ថ្ងៃប៉ុណ្ណោះ ហើយអាចពន្យារបន្ថែម៣០ថ្ងៃ បើមានការអនុម័តយល់ព្រមដោយសភាឱ្យបន្តធ្វើសង្រ្គាម។ លោកស្រី Maryam Jamshidi ជាសាស្ត្រាចារ្យរងផ្នែកច្បាប់មកពីសាលវិទ្យាល័យច្បាប់ Colorado Law School បាននិយាយថាដើម្បីអាចទទួលបានបន្ថែមថេរវេលា៣០ថ្ងៃបន្ថែម ប្រធានាធិបតីត្រូវតែធ្វើការបញ្ជាក់ ជាលាយលក្ខណ៍អក្សរទៅកាន់សភាថាការបន្តធ្វើសង្រ្គាមជាជម្រើសយោធាចាំបាច់មិនអាចចៀសបាន។

លោកស្រីបន្តថាលើសពីរយៈពេល៩០ថ្ងៃ ប្រធានាធិបតីនឹងត្រូវតម្រូវឱ្យបិទបញ្ចប់ការដាក់ពង្រាយយោធាអាមេរិក ក្នុងករណីសភាមិនព្រមប្រកាសសង្រ្គាម ឬក៏មិនអនុម័តដំណោះស្រាយណាមួយផ្សេងដើម្បី បន្តធ្វើសកម្មភាពយោធា។ ប៉ុន្តែកន្លងមក ប្រធានាធិបតីអាមេរិកនៅតែមានផ្លូវផ្សេងដើម្បីបន្តធ្វើសកម្មភាពយោធានៅក្រៅប្រទេស។ ច្បាប់ Authorization for Use of Military Force ឬ AUMF បានផ្ដល់នូវមូលដ្ឋានច្បាប់ក្នុងការបន្តធ្វើសកម្មភាពយោធា ដោយសារតែច្បាប់នេះបានផ្ដល់អំណាចឱ្យប្រធានាធិបតីប្រើប្រាស់កម្លាំងយោធាសម្រាប់គោលដៅជាក់លាក់។ ច្បាប់នេះត្រូវបានអនុម័តជាលើកដំបូង ក្នុងឆ្នាំ២០០១ បន្ទាប់ពីមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា សំដៅអនុញ្ញាតឱ្យសហរដ្ឋអាមេរិកធ្វើសង្រ្គាមប្រឆាំងពួកភេរវករ។ AUMF ត្រូវបានអនុម័តសាជាថ្មីក្នុងឆ្នាំ២០០២ ដើម្បីបើកផ្លូវធ្វើសង្រ្គាមកម្ចាត់ អតីតមេដឹកនាំអ៉ីរ៉ាក់ Saddam Hussein និងអនុញាតឱ្យសហរដ្ឋអាមេរិកធ្វើសង្រ្គាមឈ្លានពានអ៉ីរ៉ាក់ក្នុងឆ្នាំ២០០៣។ ច្បាប់ AUMF ត្រូវបានប្រើប្រាស់ម្ដងហើយម្ដងទៀតដោយប្រធានាធិបតី ក្នុងការបញ្ជាក់ពីភាពត្រឹមត្រូវចំពោះការធ្វើសកម្មភាពយោធា។

ជាឧទាហរណ៍៖ កាលពីអាណត្តិទី១ របស់លោក ត្រាំ លោកបានប្រើប្រាស់ច្បាប់ AUMF ឆ្នាំ២០០២ ដើម្បីបញ្ជាឱ្យយោធាអាមេរិកសម្លាប់អតីតមេបញ្ជាការអ៉ីរ៉ង់ លោកឧត្តមសេនីយ៍ Qassem Soleimani ក្នុងទីក្រុងបាដាដប្រទេសអ៉ីរ៉ាក់ ក្នុងឆ្នាំ២០២០។ នៅក្នុងរបាយការណ៍មួយរបស់សភាអាមេរិកកាលពីឆ្នាំ២០១៥ ក៏បានឱ្យដឹងដែរថាអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា មិនត្រឹមតែប្រើប្រាស់ AUMF ឆ្នាំ២០០១ ដើម្បីបន្តប្រតិបត្តិការយោធាអាមេរិកក្នុងប្រទេសអាហ្វហ្កានីស្ថានប៉ុណ្ណោះទេ តែលោកក៏បានប្រើប្រាស់ច្បាប់នេះដើម្បីបើកធ្វើយុទ្ធនាការយោធាប្រឆាំងនឹងពួក​ ISIS ផងដែរ។ តាមពិតទៅ ជាការអនុវត្តជាក់ស្ដែង ប្រធានាធិបតីអាមេរិកចាប់តាំងពីឆ្នាំ១៩៧៣ ជាញឹកញាប់តែងតែដឹកនាំការធ្វើប្រតិបត្តិការយោធា ដោយមិនឆ្លងកាត់ការអនុញ្ញាតយល់ព្រមពីសភា តាំងតែពីមុន AUMF ចូលជាធរមាន ទៅទៀត ដោយសំអាងលើមូលដ្ឋានច្បាប់ផ្សេងៗគ្នា និងប្រើអំណាចជាអគ្គមេបញ្ជាការកងទ័ពសហរដ្ឋអាមេរិក។ ក្នុងនោះអតីតប្រធានាធិបតីអាមេរិក លោក Bill Clinton បានអនុញ្ញាតការធ្វើប្រតិបត្តិការយោធា ជាច្រើនអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ ក្នុងនោះរួមមានទាំងនៅអ៉ីរ៉ាក់ និងសូម៉ាលី។ ក្នុងខែមីនា ឆ្នាំ១៩៩៩ លោក Bill Clinton បានដាក់ពង្រាយយោធាអាមេរិកប្រឆាំងអតីតសាធារណរដ្ឋ Yugoslavia ដោយមិនឆ្លងកាត់ការអនុម័តយល់ព្រមពីសភាអាមេរិកឡើយ។

លោក Salar Mohandesi ជាសាស្ត្រាចារ្យប្រវត្តិសាស្ត្រម្នាក់មកពីសាកលវិទ្យាល័យ Bowdoin College ក្នុងទីក្រុង Brunswick សហរដ្ឋអាមេរិក បាននិយាយថាសង្រ្គាមកំពុងធ្វើឱ្យប្រជាប្រិយភាពរបស់លោក ត្រាំធ្លាក់ចុះ ដោយការស្ទង់មតិបានបង្ហាញថាប្រជាជនអាមេរិកប្រឆាំងជំទាស់នឹងសង្រ្គាមអ៉ីរ៉ង់។ តែទោះជាបែបនេះក្ដី លោក Mohandesi យល់ថាលោកទំនងជាអាចនឹងបន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់នៅក្រោមទម្រង់ផ្សេងណាមួយ។ នៅត្រង់ចំណុចនេះ សំណួរសំខាន់នោះគឺថាតើលោក ត្រាំនឹងបន្តធ្វើសង្រ្គាម នៅក្រោមទម្រង់បែបណា? ហើយថាតើលោកនឹងព្យាយាមធ្វើដូចម្ដេចដើម្បីអាចបន្តធ្វើសង្រ្គាម បើមិនមានការយល់ព្រមសភា?

លោក Mohandesi ពន្យល់ទៀតថាលោក ត្រាំ បានកសាងប្រជាប្រិយភាពនយោបាយរបស់លោកដោយឈរលើមូលដ្ឋាននៃពាក្យជ័យជម្នះដែលលោកបានទន្ទិញយ៉ាងរត់មាត់។ លោក ត្រាំ បានប្រាប់ទៅកាន់ ប្រជាជនអាមេរិកថារូបលោកអាចសម្រេចបានកិច្ចព្រមព្រៀងដ៏ល្អប្រសើរមួយជាមួយអ៉ីរ៉ង់។ ការបញ្ចប់សង្រ្គាមក្នុងពេលបច្ចុប្បន្នដោយមិនមានកិច្ចព្រមព្រៀង ខណៈរបបដឹកនាំអ៉ីរ៉ង់មិនដួលរលំ ហើយនៅតែមាន សមត្ថភាពវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកនៅទូទាំងតំបន់មជ្ឈិមបូព៌ា រួមទាំងអ៉ីស្រាអែល ត្រូវបានក្រុមអ្នកជំនាញខ្លះយល់ថាអាចនឹងត្រូវបានចាត់ទុកថាជាបរាជ័យមួយ។ លោក ត្រាំជាមនុស្សម្នាក់ដែលគេ ពិបាកព្យាករ និងគិតតែពីផលចំណេញ។ ម្លោះហើយ វានៅតែមានលទ្ធភាពអាចទៅរួចថាលោកអាចនឹងចាប់ផ្ដើមជម្លោះឡើងវិញ ដើម្បីសម្រេចឱ្យបាននូវលទ្ធផលដែលអាចឱ្យលោកប្រកាសពីជ័យជម្នះ។ លោក ត្រាំ បានទទូចថាសហរដ្ឋអាមេរិកនឹងបន្តបិទខ្ទប់កំពង់ផែអ៉ីរ៉ង់ រហូតទាល់តែឈានដល់កិច្ចព្រមព្រៀង៕