* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* អាមេរិក ប្រកាសទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប៉ុន្មានម៉ោងក្រោយអតីតចៅក្រមស្ថាប័ននេះ ឈ្នះពានរង្វាន់ណូបែល
* ម៉ាឡេស៊ី ប្រកាសកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ ជាង ១១២ ពាន់លានដុល្លារ ដើម្បីសម្រាលបន្ទុកជីវភាព និងរុញច្រានបច្ចេកវិទ្យា
* គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ប្រកាសពីកាលបរិច្ឆេទដាក់ពាក្យសុំបំពេញកាតព្វកិច្ចយោធា នឹងបន្តចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែតុលា
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការធានាការពារបរិយាកាសវិនិយោគ និងប្រកាសធ្វើជាដៃគូជាមួយវិស័យឯកជននៅគ្រប់ដំណាក់កាល
* សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញកម្ពុជា-វៀតណាម ចងក្រងកញ្ចប់ទេសចរណ៍រួមគ្នា ដើម្បីទាក់ទាញភ្ញៀវទេសចរពី «ទីផ្សារទីបី»
* កម្ពុជា-វៀតណាម ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ២០ប៊ីលានដុល្លារ ខណៈ ៩ខែឆ្នាំនេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង៦,៦ប៊ីលានដុល្លារ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

សហជីពនៅកម្ពុជា៖ រាជរដ្ឋាភិបាល បានលើកកម្ពស់លក្ខខណ្ឌការងារ ឱ្យកាន់តែមានស្ដង់ដារខ្ពស់ ដូចប្រទេសនៅក្នុងតំបន់

29-04-2026 09:44

(ភ្នំពេញ)៖ សហជីពនៅកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលតាមរយៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានខិតខំផ្តោតលើការកំណត់ប្រាក់ឈ្នួលអប្បបរមា ឱកាសការងារ ការបណ្តុះបណ្តុះបណ្តាលជំនាញ ការពង្រឹងច្បាប់ការងារ និងបទដ្ឋានគតិយុត្តក្នុងវិស័យការងារ សុខដុមនីយកម្មនៅកន្លែងធ្វើការ និងលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែមានស្ដង់ដារខ្ពស់ដូចប្រទេសនៅក្នុងតំបន់ដែរ។

លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ បានបន្ដថា មានចំណុចសំខាន់ៗ ជាច្រើនដែលបង្ហាញពីការយកចិត្តទុកដាក់របស់ រាជរដ្ឋាភិបាលដើម្បីកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែមានស្ដង់ដាខ្ពស់ រួមមាន៖ ការកំណត់ប្រាក់ឈ្នួលអប្បបរមា, យន្តការអធិការកិច្ចការងារ, ការអនុវត្តច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីសហជីព, ការធានាសុខុមាលភាពសង្គមតាមរយៈការផ្តល់អត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គមជាដើម។

លោកបានបញ្ជាក់ថា៖ «យើងមានកិច្ចសហប្រតិបត្តិការល្អជាមួយអង្គការអន្តរជាតិខាងការងារ ILO និងកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដើម្បីជួយត្រួតពិនិត្យនិងលើកកម្ពស់ស្តង់ដាការងារឱ្យកាន់តែប្រសើរ។រដ្ឋមន្ត្រីក្រសួងការងារ លោកតែងតែ​យកចិត្តទុកដាក់ខ្លាំងណាស់ មកលើបងប្អូនកម្មករនិយោជិត​យើង ពិសេសតាមដានលើសុខភាព សុវត្ថិភាព និងអត្ថប្រយោជន៍ផ្សេងៗ»។

លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានលើកឡើងថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលកម្ពុជាមានកិច្ចសហការល្អជាមួយប្រទេសដទៃផ្សេងទៀត ក្នុងការលើកកម្ពស់លក្ខខណ្ឌការងារ។ ជាក់ស្តែង មានអង្គការអន្តរជាតិខាងការងារ (ILO), គម្រោង BFC និងម្ចាស់ពាណិជ្ជសញ្ញា (Brand) ជាច្រើនជាសាក្សីថាកម្ពុជាអនុវត្តបានល្អ។

លោកបានបន្ដទៀតថា៖ «កម្ពុជាមិនមែនជាប្រទេសមួយដែលអាក្រក់ដូចគេចោទប្រកាន់នោះទេ ហើយកម្ពុជាតែងតែអនុវត្តការងារបានខ្ជប់ខ្ជួនតាមរយៈ ការសហការជាមួយអង្គការអន្តរជាតិខាងការងារ ILO ក៏ដូចជាគម្រោង BFC និងម្ចាស់ Brand ដទៃទៀត ជិត ២០ឆ្នាំមកហើយ ដែលគេទទួលស្គាល់ថាកម្ពុជាអនុវត្តលក្ខខណ្ឌការងារបានល្អប្រសើរ»។

បន្ថែមពីនេះ លោកបានបញ្ជាក់ថា មិនតែប៉ុណ្ណោះ ការផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១.៥លាននាក់ ជាមួយនឹងប្រាក់ឧបត្ថម្ភ និងការផ្តល់ឱ្យកម្មករនិយោជិតមានឱកាសសិក្សា ដើម្បីបង្កើនសមត្ថភាព និងសិក្សាជំនាញថ្មីក៏ជាផ្នែកមួយដែលមានការសាទរ និងទទួលស្គាល់ស្ដង់ដារទាំងការងារ និងផលិតភាពដោយអន្តរជាតិផងដែរ៕