* ពលរដ្ឋជាង១១ម៉ឺននាក់ ជិះរថយន្ដក្រុងសាធារណៈមិនគិតលុយទៅស្រុកកំណើត ដែលផ្ដល់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៥ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ, ជួយសន្សំថវិកាប្រមាណ២លានដុល្លារអាមេរិក
* លោក គីម ជុងអ៊ុន សម្ញែងមីស៊ីលបាញ់ដល់សហរដ្ឋអាមេរិក ខណៈលោក ត្រាំ ឱ្យសញ្ញាពីលទ្ធភាពជួបគ្នាជាថ្មី
* ជនបរទេសជាង ១០០នាក់ ជាប់គាំងនៅតំបន់រងគ្រោះដោយទឹកជំនន់ថ្មី ក្នុងប្រទេសនេប៉ាល់
* អ្នកវិភាគចៅចាក់ស្មុក៖ លិខិតឆ្លើយតបរបស់ អ៊ុំ សំអាន មកសម្តេចធិបតីបញ្ជាក់ថា អ៊ុំ សំអាន គ្មានភាពក្លាហានចូលកម្ពុជា តាមការអញ្ជើញដើម្បីសួរដេញដោលដាក់ភស្តុតាងលើខ្សែព្រំដែនចន្លោះបង្គោលព្រំដែន ៥២-៥៩ ទេ
* កម្ពុជា និងអាស៊ែបៃហ្សង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នា(DTA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
* ចិន ប្រកាសដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីប៉ារ៉ាហ្កាយ និងបេលីស ជុំវិញទំនាក់ទំនងជាមួយតៃវ៉ាន់
* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ខ្ជាយខ្មៅ ជាឱសថជួយសុខភាព និងមានតម្លៃខ្ពស់ ខណៈដែលទីផ្សារកំពុងមានតម្រូវការ (Video inside)

29-04-2026 10:17

(សៀមរាប)៖ លោក កែវ សុភ័ក្រ្ដ ជាមន្រ្ដី Agrisud បានលើកឡើងថា ខ្ជាយខ្មៅ ជាឱសថជួយសុខភាព និងមានតម្លៃខ្ពស់ ស្របពេលទីផ្សារកាន់តែល្អប្រសើរផងដែរ។ ការលើកឡើងបែបនេះរបស់ លោក កែវ សុភ័ក្រ្ដ បានធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចអ្នកសារព័ត៌មានចំនួន ២៥ស្ថាប័ន ចុះទៅបំពេញបេសកម្មសារព័ត៌មានដើម្បី ផ្សព្វផ្សាយនៅក្នុងការអនុវត្ដកសិអេកូឡូស៊ីសម្រាប់អ្នកសារព័ត៌មាន នៅខេត្តសៀមរាប និងកំពង់ធំ ក្រោមការគាំទ្រថវិកាពីអង្គការ Uni4Coop និង កម្មវិធីលើកកម្ពស់កសិអេកូឡូស៊ី (APP) នៃអង្គការហ្គ្រេត ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ ២៦ ខែមេសា ឆ្នាំ២០២៦នេះ។

លោក កែវ សុភ័ក្រ្ដ បានឱ្យដឹងថា ខ្ជាយខ្មៅ ឬ ប្រទាលថ្លើមឆ្កែ គឺជារុក្ខជាតិដែលនៅលើភ្នំគូលែនតាំងពីសម័យបុរាណ ហើយរុក្ខជាតិមួយបែបនេះ គឺជារុក្ខជាតិដែលយើងអាចយកទៅដាំនៅដីរាបបាន ប៉ុន្ដែមិនមានប្រសិទ្ធភាព ហើយមើមរបស់ ខ្ជាយខ្មៅ ដូចជា ខ្ញី បើនិយាយអំពីថ្នាំរបស់វាមានតិចតួចបំផុត ទាល់តែដាំរយៈកម្ពស់ចាប់ពី៤០០ម៉ែត្រ ៥០០ម៉ែត្រ បានវាមានបំបែកធាតុសកម្មរបស់វា ទើបអាចបំបែកធាតុឱសថរបស់វា ហើយរុក្ខជាតិនៅលើភ្នំគូលែន ដែលដាំដុះគឺជាការធ្វើកសិកម្ម បែបកសិរុក្ខកម្ម។

លោកបានបន្ដថា កសិរុក្ខកម្ម គឺជាការធ្វើកសិកម្មដែលពឹងផ្អែកជាមួយធម្មជាតិ និងរុក្ខជាតិ ដែលអាស្រ័យគ្នាទៅវិញទៅមក រុក្ខជាតិវាអាស្រ័យទៅលើរុក្ខជាតិដែលនៅជុំវិញខ្លួន ដែលអាចសំយោគបរិយាកាសរបស់វា បានត្រឹមត្រូវ រក្សាពន្លឺ ហើយស្លឹករុក្ខជាតិទាំងអស់ក៏អាចក្លាយទៅជាជីផងដែរ។

រីឯលោកស្រី ហេង ចាន់ណាក់ ជាអនុប្រធានក្រុមផលិតគ្រឿងទេសស មូតខ្នងភ្នំគូលែន នៃសមាគមអ្នកដាំបន្លែសុវត្ថិភាពសៀមរាប បានឱ្យដឹងថា ក្នុងមួយរដូវ គឺបានប្រមូលទិញពីកសិករចំនួន១តោន សម្រាប់តម្លៃ ១ម៉ឺន៤ពាន់រៀល ក្នុងមួយគីឡូ។ សម្រាប់ការដាំខ្ជាយខ្មៅ មានរយៈ៦ខែ
ទៅ៨ខែទើបទទួលបានផល។ អត្ថប្រយោជន៍ខ្ជាយខ្មៅ គឺជួយសម្រួលសរសៃឈាម ជួយសម្រួលអ័រម៉ូនបុរសឱ្យដើរស្រួល និងនារីជួយឱ្យមករដូវដើរស្រួលជាដើម។

ចំណែកឯ កញ្ញា ឌី ណារី ជាអ្នកសម្របសម្រួលសហគ្រាសអង្គរ DF បានបន្ដថា ផលិតផលខ្ជាយខ្មៅនេះ ដែលក្រុមផលិតបានកែច្នែ តម្រូវឱ្យវេចខ្ចប់ទៅតាមអ្វីដែលទីផ្សារត្រូវការ។ ហើយមានបិទស្លាកសញ្ញាទៅតាមការណែនាំរបស់មន្ទើរឧស្សាហកម្ម ហើយកុំបានស្នើសុំការចុះបញ្ជី ច.ប.ផ ពីវិទ្យាស្ថានស្តងដារដែរ។ បច្ចប្បន្ន ផលិតផលខ្ជាយខ្មៅ ក៏បានឈានជើងចូលទីផ្សារ ហើយទីផ្សារដែលចូលបានច្រើនជាងគេ នៅខេត្ដសៀមរាប ក៏មានការលក់នៅតាមហាងផ្សេងៗ និងលក់តាមប្រព័ន្ធអនឡាញផងដែរ៕