* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងការងារ លើកទឹកចិត្តឲ្យសហជីពនិងអង្គការសង្គមស៊ីវិលចូលរួមបង្កើតវប្បធម៌សុវត្ថិភាពនិងសុខភាពការងារ

29-04-2026 10:28

(ភ្នំពេញ)៖ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាពិភពលោកដើម្បីសុវត្ថិភាពនិងសុខភាពការងារ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ស្ថាបនាវប្បធម៌នៃការបង្ការ៖ ពង្រឹង និងពង្រីកប្រព័ន្ធសុវត្ថិភាព និងសុខភាពនៅក្នុងពិភពការងារ» ដែលត្រូវបានសហការរៀបចំដោយអង្គការសកម្មភាពដើម្បីសុខភាពនិងកាត់បន្ថយភាពក្រីក្រ (HPA) និងបណ្តាញអង្គការសង្គមស៊ីវិលជាដៃគូ ដោយមានការចូលរួមពីតំណាងសហជីព សមាគមនិយោជក អង្គការអន្តរជាតិខាងការងារ (ILO) បណ្តាញសង្គមស៊ីវិលពាក់ព័ន្ធសិទ្ធិការងារ និងកម្មករនិយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធ ប្រមាណ ២៩០នាក់ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ នៅសណ្ឋាគារ តារា អ៊ែរផត។

ទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារត្រូវបានប្រទេសជាសមាជិកអង្គការ ILO ប្រារព្ធជារៀងរាល់ឆ្នាំ ថ្ងៃទី២៨ ខែមេសា។ សម្រាប់ឆ្នាំ២០២៦ នេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកប្រធានបទ «រួមគ្នាបន្តការពារកម្មករនិយោជិតពី ភាពតានតឹងដោយកម្តៅ និងលើកកម្ពស់សុខភាពផ្លូវចិត្តនៅកន្លែងការងារ» ដើម្បីអបអរសាទរទិវានេះស្របតាមប្រធានបទសកល «រួមគ្នាធានាបរិយាកាសការងារប្រកបដោយសុខុមាលភាពចិត្តសា្រស្តសង្គម»។

ថ្លែងក្នុងឱកាសនោះ លោកស្រី រដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់អំពីសារៈសំខាន់នៃការលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ដើម្បីធានានូវការងារសមរម្យសម្រាប់ទាំងអស់គ្នា។ លោកជំទាវក៏បានបញ្ជាក់បន្ថែមផងដែរថា គ្រប់ភាគីពាក់ព័ន្ធ រួមមាន រាជរដ្ឋាភិបាល និយោជក និងកម្មករនិយោជិត ត្រូវតែសហការគ្នាអនុវត្តតាមតួនាទីក្នុងការជំរុញឲ្យមានវប្បធម៌សុវត្ថិភាព និងសុខភាពការងារ ដើម្បីលើកកម្ពស់សុខុមាលភាពរបស់កម្មករនិយោជិតនិងផលិតភាពការងារ។

ក្នុងឱកាសនេះដែរ លោកស្រីរដ្ឋលេខាធិការប្រចាំការក៏បានថ្លែងអំណរគុណដល់អង្គការ HPA ក្នុងការរៀបចំកម្មវិធីនេះ ដែលបានបង្ហាញអំពីភាពជាដៃគូនៃការចូលរួមជំរុញការលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារនៅកម្ពុជា ដែលជាការងារអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកជំទាវបញ្ជាក់ថា ក្រសួងស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការជាមួយគ្រប់ដៃគូពាក់ព័ន្ធក្នុងការបង្កើតឲ្យមានវប្បធម៌សុវត្ថិភាពនិងសុខភាពការងារ។

ទន្ទឹមនេះ លោកស្រីបានលើកឡើងថា ក្នុងនាមជាសមាជិកអង្គការ ILO រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ខ្ជាប់នូវការប្រើប្រាស់យន្តការត្រីភាគី និងការលើកកម្ពស់កិច្ចសន្ទនាសង្គម ដើម្បីស្វែងរកដំណោះស្រាយចំពោះសំណើនិងសំណូមពរនៅក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ជាមួយគ្នានេះ លោកស្រីបានចែករំលែកសារគន្លឹះចំនួន២ ដែលគ្រប់ភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ រួមមាន៖ ទី១៖ ការប្រើប្រាស់វប្បធម៌សន្ទនា និង ២៖ ការអនុវត្តតួនាទីឲ្យបានត្រឹមត្រូវប្រកដោយវិជ្ជាជីវៈក្នុងនាមជានិយោជក កម្មករនិយោជិត សហជីព សមាគមនិយោជក និងអង្គការសង្គមស៊ីវិលក្នុងការចូលរួមសម្រេចឲ្យបាននូវរបៀបវារៈការងារសមរម្យសម្រាប់ទាំងអស់គ្នា៕