* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញទៅដល់ប្រទេសអាស៊ែបៃហ្សង់ដោយសុវត្ថិភាព
* មេដឹកនាំ UN និង EU ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី លើអាកាសយានដ្ឋានរបស់អារ៉ាប៊ីសាអូឌីត
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ចុះពិនិត្យទីតាំងមួយកន្លែងសង្ស័យបើកល្បែងស៉ីសងខុសច្បាប់ នៅខណ្ឌទួលគោក

29-04-2026 10:52

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដឹកនាំដោយលោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យទីតាំងបើកតារាងបាល់ទះ ស្ថិតនៅដីឡូត៍លេខ០៥ ផ្លូវលេខ២៤៧ ក្រុមទី១ ភូមិ១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ តាមការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានថា ទីតាំងនេះមានការបើកលេងល្បែងស៊ីសងខុសច្បាប់។

កម្លាំងសមត្ថកិច្ចបានធ្វើការពិនិត្យទិដ្ឋភាពរួមក្នុងទីតាំងរួមមាន៖ តារាងបាល់ទះចំនួន២, បន្ទប់ដេកចំនួន៣, បន្ទប់ធំ១, ឃ្លាំងសម្រាប់ដាក់សម្ភារៈចំនួន១ និងផ្ទះបាយចំនួន១។ សមត្ថកិច្ចពិនិត្យជាក់ស្ដែង ពុំមានការលេងល្បែងស៊ីសងខុសច្បាប់នោះទេ។ ក្រោយពីត្រួតពិនិត្យចប់សព្វគ្រប់កម្លាំងចម្រុះ បានធ្វើការណែនាំដល់លោកស្រី វ៉ាង ស្រីកា អាយុ២១ឆ្នាំ (ជាតំណាងម្ចាស់ទីតាំង) ដែលមានខ្លឹមសារដូចខាងក្រោម៖

១៖ ហាមយកទីតាំងនេះបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ
២៖ ហាមយកទីតាំងចែកចាយ, ជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់
៣៖ បើមិនអនុវត្តតាមកិច្ចសន្យាខាងលើ រដ្ឋបាលរាជធានីភ្នំពេញ និងចុះផ្អាកអាជីកម្មជាបណ្ដោះអាសន្ន៕