* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» និង Clickable Impact ប្រកាសបើកសម្ពោធជាផ្លូវការ «យុទ្ធនាការចាប់យកឌីជីថល​សម្រាប់សហគ្រាស ក្នុងវិស័យទេសចរណ៍នៅកម្ពុជា»

29-04-2026 11:25

(ភ្នំពេញ)៖ អ្នកស្រីបណ្ឌិត វង្ស រីលីដា នាយករងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតី​ប្រកាសបើកជាផ្លូវការ «យុទ្ធនាការចាប់យកឌីជីថលសម្រាប់សហគ្រាស ក្នុងវិស័យទេសចរណ៍នៅកម្ពុជា» ដែលយុទ្ធនាការត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជា» នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការសហការជាមួយ​ក្រុមហ៊ុនផ្តល់ប្រឹក្សា Clickable Impact យុទ្ធនាការនេះក៏ជាសកម្មភាពមួយ​ក្នុងគម្រោងការគាំទ្រការចាប់យកបច្ចេកវិទ្យាឌីជីថល និងលើកកម្ពស់នវានុវត្តន៍សម្រាប់សហគ្រាសធុន មីក្រូតូច និងមធ្យម ដែលមានរយៈពេលអនុវត្ត ៣ឆ្នាំ ចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ ២០២៨។

ពិធីនេះក៏មានការចូលរួមពីលោក Vijay Kumar Akasam ប្រធានផ្នែកប្រតិបត្តិការប្រចាំប្រទេស​នៃធនាគារអភិវឌ្ឍន៍អាស៊ី, លោក សរ សារីន អនុប្រធានជាន់ខ្ពស់នៃសមាគមទេសចរណ៍កម្ពុជា, លោកស្រី ណុប ចិន្តា ប្រធានគណៈកម្មាធិកា​ផ្នែកឌីជីថល និងបច្ចេកទេស នៃ សមាគមសហគ្រិនស្ត្រីកម្ពុជា, ឧកញ៉ា សរ គីណាល់ នាយកប្រតិបត្តិនៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា, លោក សៀង និមល នាយករងនៃមជ្ឈមណ្ឌល​សហប្រតិបត្តិការកម្ពុជា-ជប៉ុន, លោកស្រី គង់ ដារ៉េន ទីប្រឹក្សាបច្ចេកវិទ្យាជាន់ខ្ពស់នៃ អង្គការអភិវឌ្ឍន៍អន្តរជាតិ​អាល្លឺម៉ង់ និងលោក Jason Lusk នាយកប្រតិបត្តិ ក្រុមហ៊ុន Clickable Impact រួមទាំងមានអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

អ្នកស្រីបណ្ឌិត វង្ស រីលីដា បានប​ញ្ជាក់ឱ្យដឹងថា យុទ្ធនាការចាប់យកឌីជីថលសម្រាប់សហគ្រាសក្នុងវិស័យទេសចរណ៍នៅកម្ពុជានេះ ជាសកម្មភាពមួយក្នុងគម្រោង «ការគាំទ្រការចាប់យកបច្ចេកវិទ្យាឌីជីថល និងលើកកម្ពស់នវានុវត្តន៍សម្រាប់សហគ្រាសធុន មីក្រូតូច និង មធ្យម» ដែលមានរយៈពេលអនុវត្ត ៣ឆ្នាំ ចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ ២០២៨ របស់កម្មវិធី «ការធ្វើពាណិជ្ជកម្ម និងការប្រកួតប្រជែង» របស់ធនាគារអភិវឌ្ឍន៍អាស៊ី ក្រោមការគាំទ្រថវិកាពីរាជរដ្ឋាភិបាលជប៉ុន។ យុទ្ធនាការនេះនឹងជំរុញការប្រើប្រាស់ឌីជីថល និងការ ពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសធុនមីក្រូ, តូច និង មធ្យម ឬ MSMEs សម្រាប់វិស័យអាទិភាពចំនួន៣។ សម្រាប់ឆ្នាំ២០២៦នេះ, យុទ្ធនាការចាប់យកឌីជីថលសម្រាប់ សហគ្រាសនេះ នឹងផ្តោតលើវិស័យទេសចរណ៍។ ឆ្នាំ២០២៧ នឹងធ្វើក្នុងវិស័យកែច្នៃចំណីអាហារ ហើយឆ្នាំ២០២៨ នឹងត្រូវកំណត់វិស័យដែលត្រូវផ្តោតនៅពេលក្រោយ។

វិស័យទេសចរណ៍ជាវិស័យសេដ្ឋកិច្ចស្នូលមួយដែលបានរួមចំណែកប្រមាណ ៩.៤% នៃផលិតផលក្នុងស្រុកសរុប ឬ GDP សរុបរបស់កម្ពុជា ក្នុងឆ្នាំ២០២៤ នេះបើយោងតាមរបាយការណ៍អំពីស្ថិតិទេសចរណ៍ គិតត្រឹមខែ កញ្ញា ឆ្នាំ២០២៥។ វិស័យទេសចរណ៍ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ និងជំរុញវិស័យដ៏ទៃទៀតឱ្យមានការអភិវឌ្ឍរួមគ្នា តាមរយៈការបង្កើតឱ្យមានតម្រូវការផ្សេងៗ, ឱកាសការងារ និងប្រាក់ចំណូលបន្ថែម ដល់ប្រភេទអាជីវកម្មនានា មានជាអាទិ៍៖ អាជីវកម្មដែលផ្តល់សេវាកម្មស្នាក់នៅ និង អាហារ, អាជីវកម្មលក់ដុំ និង រាយ និង អាជីវកម្មផ្តល់សេវាដឹកជញ្ជូនជាដើម។

អ្នកស្រីបណ្ឌិត វង្ស រីលីដា បានបន្ថែមថា យុទ្ធនាការនេះនឹងត្រូវធ្វើឡើងរយៈពេល ៥ខែ ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តគោលដៅចំនួន ៣ផ្សេងទៀត និងបានលើកទឹកចិត្តឱ្យម្ចាស់សហគ្រាសទាំងអស់ចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការនេះ ដើម្បីទទួលយកចំណេះដឹង ក៏ដូចជាបទពិសោធន៍ទៅបម្រើដល់អាជីវកម្មរបស់ខ្លួន។ លោកស្រីសង្ឃឹមយ៉ាងមុតមាំថា យុទ្ធនាការនេះនឹងក្លាយជាវេទិកាសម្រាប់ការចែករំលែក, ពិភាក្សា និងសហការគ្នាក្នុងវិស័យទេសចរណ៍ គោលដៅជំរុញការចាប់យកឌីជីថលរបស់សហគ្រាសទាំងអស់ សំដៅពង្រឹងសមត្ថភាពក្នុងការធ្វើពាណិជ្ជកម្ម និងការប្រកួតប្រជែង ដើម្បីអាចឱ្យពួកគេក្លាយជាផ្នែកងារដ៏សំខាន់ក្នុងការជំរុញ និង អភិវឌ្ឍធុរកិច្ច និង សេដ្ឋកិច្ចរបស់កម្ពុជា ប្រកបដោយ ភាពធន់ និង រីកចម្រើនប្រកបដោយចីរភាព។

គួរបញ្ជាក់ដែរថា «យុទ្ធនាការចាប់យកឌីជីថលសម្រាប់​សហគ្រាសក្នុងវិស័យទេសចរណ៍នៅកម្ពុជា» នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បី៖ (១) បើកឱ្យដំណើរការជាផ្លូវការនូវយុទ្ធនាការចាប់យកឌីជីថលសម្រាប់ MSMEs ក្នុងវិស័យទេសចរណ៍នៅកម្ពុជា, (២) បង្កើនការយល់ដឹងអំពីសារៈសំខាន់ និងតម្លៃបន្ថែមនៃការចាប់យកឌីជីថលសម្រាប់ MSMEs, (៣) ណែនាំអំពីយន្តការគាំទ្រដល់ MSMEs ដើម្បីជួយពួកគេក្នុងការរៀបចំ និងអនុវត្តផែនការចាប់យកឌីជីថល និង (៤) ពង្រឹងកិច្ចសហការយ៉ាងជិតស្និទ្ធិរវាង MSMEs ក្នុងវិស័យទេសចរណ៍ជាមួយក្រុមហ៊ុនផ្តល់សេវាឌីជីថល និង ដៃគូពាក់ព័ន្ធទាំងអស់ផងដែរ៕