* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ចិន នឹងបន្តគាំទ្រគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ

29-04-2026 12:11

(ភ្នំពេញ)៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឱ្យដឹងថា ភាគីចិន បានបញ្ជាក់ជាថ្មីនូវការបន្តគាំទ្រគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ។ ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងជំនួប​ទ្វេភាគីរវាង ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន។

គួររំលឹកថា គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រដ៏សំខាន់ប្រវែងសរុប ១៧២,៦ គីឡូម៉ែត្រ ដែលមានគោលដៅតភ្ជាប់ផ្លូវទឹករវាងទន្លេមេគង្គទៅកាន់សមុទ្រខេត្តកែប។ គម្រោងនេះ ត្រូវបានបែងចែកជាពីរដំណាក់កាល ដោយដំណាក់កាលទី១ ប្រវែង ២១ គីឡូម៉ែត្រ បានបើកការដ្ឋានកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខណៈដំណាក់កាលទី២ ប្រវែង ១៥១,៦ គីឡូម៉ែត្រ ត្រូវបានសម្ពោធបើកការដ្ឋានជាផ្លូវការដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦។

យោងតាម Fresh Ai, គម្រោងផ្លូវទឹកនេះមានជម្រៅ ៤,៧ ម៉ែត្រ និងទទឹង ៦០ម៉ែត្រ ឆ្លងកាត់ខេត្តចំនួនបួន រួមមានកណ្ដាល តាកែវ កំពត និងកែប ដែលរំពឹងថានឹងបញ្ចប់នៅអំឡុងឆ្នាំ២០២៨។ គម្រោងហ្វូណនតេជោរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដូចជា ពង្រឹងឯករាជ្យភាពផ្លូវទឹក បង្កើនប្រសិទ្ធភាពដឹកជញ្ជូន បង្កើតការងាររាប់ម៉ឺននាក់ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិប្រកបដោយចីរភាព។

គម្រោងហ្វូណនតេជោ ដែលមានទុនវិនិយោគសរុបប្រមាណ ១,១៧ ពាន់លានដុល្លារអាម៉េរិក ទទួលបានការបោះទុនពី សហគ្រាសសាធារណៈ និងក្រុមហ៊ុនក្នុងស្រុកចំនួន ៥១ភាគរយ និងពីក្រុមហ៊ុនវិនិយោគរបស់ប្រទេសចិនចំនួន ៤៩ភាគរយ។

ដើម្បីជំរុញដំណើរការគម្រោងនេះ, ភាគីចិន តាមរយៈរដ្ឋមន្ត្រីការបរទេស លោក វ៉ាង យី បានគូសបញ្ជាក់ជាថ្មីថា​ «ភាគីចិន ចិននៅតែបន្តគាំទ្រគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ»៕