* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

បណ្ឌិត គី សេរីវឌ្ឍន៍៖ ក្របខ័ណ្ឌ RCEP និងតួនាទីចិន៖ ភាពធន់នៃសេដ្ឋកិច្ចកម្ពុជានាយុគសម័យថ្មី

29-04-2026 12:40

(ភ្នំពេញ)៖ ក្នុងយុគសម័យដែលមានភាពមិនប្រាកដប្រជាខាងភូមិសាស្ត្រនយោបាយ តើក្របខ័ណ្ឌពហុភាគីដើរតួនាទីយ៉ាងដូចម្តេចក្នុងការទប់ទល់នឹងហានិភ័យ? នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយលោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានស្រាវជ្រាវចិន យើងបានជជែកដេញដោលយ៉ាងស៊ីជម្រៅអំពីយន្តការសេដ្ឋកិច្ចដែលជាខែលការពារស្ថិរភាពតំបន់។

លោកបណ្ឌិតបានលើកឡើងពីសារៈសំខាន់នៃក្របខ័ណ្ឌ RCEP ដែលជាយន្តការបន្ថែមលើអាស៊ាន ដើម្បីធានាថាខ្សែសង្វាក់ផលិតកម្ម និងពាណិជ្ជកម្មរវាងចិន-ថៃ និងកម្ពុជា នៅតែមានដំណើរការប្រកបដោយនិរន្តរភាព និងមិនរង្គោះរង្គើដោយសារកត្តានយោបាយ។

ក្នុងនាមជាអ្នកស្រាវជ្រាវ ខ្ញុំយល់ឃើញថាការលើកឡើងរបស់លោកបណ្ឌិត គី សេរីវឌ្ឍន៍ មិនត្រឹមតែជាការរៀបរាប់ពីតួលេខពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពី «ស្ថាបត្យកម្មសន្តិសុខសេដ្ឋកិច្ច» ថ្មីមួយនៅអាស៊ីអាគ្នេយ៍៖

១. ភាពស៊ីសង្វាក់គ្នារវាងយន្តការពហុភាគី និងទ្វេភាគី
ចំណុចដែលគួរឱ្យចាប់អារម្មណ៍បំផុតគឺការបំពេញឱ្យគ្នាទៅវិញទៅមករវាងក្របខ័ណ្ឌ RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) ។ ខណៈពេលដែល RCEP បង្កើតឱ្យមានស្តង់ដារតំបន់ដ៏ធំ CCFTA បែរជាផ្តល់នូវការអនុគ្រោះដោយឡែកលើផលិតផលជាក់លាក់សម្រាប់កម្ពុជា។ នេះគឺជាយុទ្ធសាស្ត្រ «ការពារទ្វេភាគី» ដែលជួយឱ្យកម្ពុជាអាចនាំចេញ និងទាក់ទាញវិនិយោគិនចិនបានកាន់តែមានប្រសិទ្ធភាព។

២. សេដ្ឋកិច្ចជាឧបករណ៍សម្របសម្រួលជម្លោះ
លោកបណ្ឌិតបានលើកឡើងនូវទស្សនៈដ៏មុតស្រួចមួយថា ការលើកទឹកចិត្តផ្នែកសេដ្ឋកិច្ចរបស់ចិន គឺជាកម្លាំងរុញច្រានឱ្យភាគីជម្លោះ (កម្ពុជា-ថៃ) រក្សានូវការអត់ធ្មត់ ដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ចរួម។ នេះបង្ហាញថា នៅក្នុងយុគសម័យ RCEP ភាពអាស្រ័យគ្នាទៅវិញទៅមកខាងសេដ្ឋកិច្ច បានក្លាយជា «ហ្វ្រាំង» ដ៏សំខាន់ដែលទប់ស្កាត់ការរីករាលដាលនៃជម្លោះប្រដាប់អាវុធ។

៣. ការផ្ទេរបច្ចេកវិទ្យា និងការបង្កើនតម្លៃបន្ថែម
លំហូរចូលនៃវិនិយោគិនចិន មិនមែននាំមកត្រឹមតែដើមទុននោះទេ ប៉ុន្តែគឺការផ្ទេរចំណេះដឹងបច្ចេកទេសដល់ពលករកម្ពុជា។ ក្នុងន័យយុទ្ធសាស្ត្រ នេះអនុញ្ញាតឱ្យប្រទេសកម្ពុជាធ្វើឱ្យប្រសើរឡើងនូវខ្សែសង្វាក់តម្លៃខ្ពស់ជាងមុននៅក្នុងក្របខ័ណ្ឌ RCEP ដែលជាការធានានូវការអភិវឌ្ឍដោយចីរភាពរយៈពេលវែង។

៤. វប្បធម៌ពី «អាចមើលឃើញ» ទៅ «អាចចូលកាន់ភាពជិតស្និទ្ធ»
ការផ្លាស់ប្តូរវប្បធម៌ពិតប្រាកដមិនមែនជាការដាក់សម្ពាធនោះទេ តែជាការប្រែក្លាយអ្វីដែលធ្លាប់តែ «មើលឃើញពីចម្ងាយ» ឱ្យទៅជារបស់ដែល «ជិតស្និទ្ធក្នុងជីវភាពប្រចាំថ្ងៃ»។ លោកបណ្ឌិត បានលើកឡើងអំពីការទទួលទាន «នំប៉ាវ និងគុយទាវ» ជាអាហារពេលព្រឹករបស់ប្រជាជនខ្មែរនាពេលបច្ចុប្បន្ន គឺជាសក្ខីភាពដ៏រស់រវើក។ វាបង្ហាញថា ការហូរចូលនៃវិនិយោគិនចិន មិនបានបង្កជាទំនាស់វប្បធម៌ឡើយ ផ្ទុយទៅវិញ វាបានបន្ថែមរសជាតិ និងជម្រើសថ្មីៗសម្រាប់ការរស់នៅ។

សរុបមកក្របខ័ណ្ឌ RCEP ក្រោមការជំរុញរបស់ចិន មិនមែនគ្រាន់តែជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសាមញ្ញឡើយ ប៉ុន្តែវាគឺជាសសរស្តម្ភនៃស្ថិរភាពដែលជួយឱ្យកម្ពុជា និងតំបន់អាស៊ានទាំងមូល អាចរុករកផ្លូវអភិវឌ្ឍន៍មួយដ៏ច្បាស់លាស់ ទោះបីជាស្ថិតក្នុងស្ថានភាពពិភពលោកដ៏ស្មុគស្មាញក៏ដោយ៕

អត្ថបទដោយ៖ GONG JIE, Director of Khmer Language Department at Shanghai International Studies University.
ធ្វើបទសម្ភាសន៍ដោយ៖ LI CHENGKANG, Student at Shanghai International Studies University.