* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរខេត្តស្ទឹងត្រែង ចុះពិនិត្យគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ដើម្បីប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

29-04-2026 14:39

(ស្ទឹងត្រែង)៖ លោកបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពីនិរន្តភាពយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ក្នុងព្រះរាជាណាចក្រកម្ពុជា និងការពង្រឹងសមត្ថភាពពាក់ព័ន្ធនឹងការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព នៅតាមទីតាំងរស់នៅប្រមូលផ្ដុំរបស់ជនបរទេស ជូនមន្ត្រីរាជការនៅទូទាំងខេត្តស្ទឹងត្រែង។
ពិធីនេះដោយមានការចូលរួមពីប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង, លោក សរ សុពុត្រា អភិបាលខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំង៣ និងតំណាងមន្ទីរ ស្ថាប័នពាក់ព័ន្ធដែលជាសមាជិក សមាជិកាប្រមាណ ២៥០នាក់។

នាឱកាសនោះ លោក សរ សុពុត្រា បានលើកឡើងថា បើទោះបី ខេត្តស្ទឹងត្រែង មិនមានទីតាំងនៃបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) តែគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មានកម្លាំងនគរបាលនៃស្នងការនគបាលខេត្ត និងអាវុធហត្ថខេត្ត ជាសេនាធិការ បានចុះពិនិត្យគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ដើម្បីប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។

ក្នុងឱកាសនោះ លោកបណ្ឌិត ម៉ក់ ជីតូ បានថ្លែងថា ក្នុងបរិបទបែបនេះ បញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈក៏បានលេចចេញឡើងក្រោមរូបភាពផ្សេងៗនៅតាមទីតាំងរស់នៅប្រមូលផ្តុំមួយចំនួន និងបានបង្កផលប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាពប្រជាពលរដ្ឋដែលរស់នៅតាមទីតាំងទាំងនោះ។ ជាក់ស្តែងបទល្មើសផ្សេងៗដែលសមត្ថកិច្ចបង្ក្រាបបាន ត្រូវបានបង្កឡើងដោយមុខសញ្ញាដែលបានពួនសម្ងំនិងស្នាក់នៅក្នុងទីតាំងរស់នៅប្រមូលផ្តុំមួយចំនួន។

លោកបណ្ឌិត ម៉ក់ ជីតូ បានបន្តថា ម្យ៉ាងទៀត ការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាក៏បានបង្កើតបញ្ហា ប្រឈមថ្មីៗជាច្រើន ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) បទល្មើសជនអន្តោប្រវេសន៍ខុសច្បាប់ និងបទល្មើសផ្សេងទៀត ដែលភាគច្រើននៃបទល្មើសទាំងនេះ តែងពួនសំងំលួចលាក់ប្រព្រឹត្តនៅតាមទីតាំងរស់នៅប្រមូលផ្តុំមួយចំនួន។ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានចេញ អនុក្រឹត្យលេខ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ដែលជាឧបករណ៍គតិយុត្តមួយសម្រាប់គាំទ្រដល់ការងារគ្រប់គ្រងសន្តិសុខសុវត្ថិភាពនៅតាមទីតាំងរស់នៅប្រមូលផ្តុំ។

អនុក្រឹត្យនេះ គឺជាសក្ខីភាពមួយដែលឆ្លុះបញ្ចាំងអំពីគោលជំហរឥតងាករេលើការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រលើការបង្ការនិងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសការប្រយុទ្ធប្រឆាំងនឹងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងបទល្មើសគ្រឿងញៀន ស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រនានាដែលបានកំណត់ ជាពិសេសគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»។

លោកបណ្ឌិត ម៉ក ជីតូ ក៏បានណែនាំកងកម្លាំងមានសមត្ថកិច្ច ក៏ដូចជា ប៉ុស្តិ៍នគបាលរដ្ឋបាល នៅតាមឃុំ សង្កាត់ទាំងអស់ នៅខេត្តស្ទឹងត្រែង ត្រូវសហការគ្នាធ្វើការរាយការណ៍ និងទប់ស្កាត់ បង្រ្កាបឱ្យអស់មិនឱ្យមានទៀតរាល់បទល្មើសដែលកើតមានឡើងក្នុងមូលដ្ឋានរបស់ខ្លួន។

ជាមួយគ្នានោះដែរ លោកបណ្ឌិត ម៉ក ជីតូ ក៏បានលើកឡើង សង្កត់ធ្ងន់អំពីខ្លឹមសារនៃមាត្រាសំខាន់ៗរបស់ច្បាប់ស្ដីពីការបង្ក្រាបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសំណូមពរជូនអភិបាលខេត្ត រួមជាមួយព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត រៀបចំកិច្ចប្រជុំផ្សព្វផ្សាយបំប៉ន អំពីច្បាប់ស្ដីពីការបង្ក្រាបបទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យបានឆាប់បំផុត៕