* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី iRAP Star Ratings

29-04-2026 14:58

(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី iRAP Star Ratings ដោយមានការចូលរួមពី លោកស្រី យ៉ាសមីន ស៊ីដឌីហ្គី (YASMIN SIDDIQI) នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជា លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង គ្រូឧទ្ទេសនាម និងមន្រ្តីរាជការជាច្រើនរូប។

វគ្គបណ្ដុះបណ្តាលនេះ ត្រូវបានធ្វើឡើងដើម្បីឱ្យមន្ត្រីបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានយល់ដឹងបន្ថែមអំពីកម្មវិធីវាយតម្លៃផ្លូវថ្នល់អន្តរជាតិ iRAP Star Rating ដែលជាវិធីសាស្ត្រមានលក្ខណៈវិទ្យាសាស្ត្រ និងត្រូវបានទទួលស្គាល់ជាសកល និងឱ្យអង្គភាពជំនាញ អាចធ្វើសវនកម្មលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដោយផ្ដល់ជាកម្រិត «ផ្កាយ» (Star Ratings) ពី ១ ដល់ ៥ ផ្កាយ ដោយយោងតាមស្ថានភាព និងលក្ខខណ្ឌផ្លូវថ្នល់នីមួយៗ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ រដ្ឋសមាជិករបស់អង្គការសហប្រជាជាតិទាំងអស់បានអនុម័តគោលដៅអនុវត្តសម្រាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោកសកល ដែលមាន១២គោលដៅ (12 Global Road Safety Performance Targets) ក្នុងនោះ គោលដៅទី៣ “ត្រឹមឆ្នាំ២០៣០ ផ្លូវសាងសង់ថ្មីទាំងអស់ទទួលបានផ្កាយ ៣ ឬច្រើនជាង” និង គោលដៅទី៤ "ត្រឹមឆ្នាំ២០៣០ ច្រើនជាង ៧៥% នៃការធ្វើដំណើរលើផ្លូវថ្នល់ គឺជាផ្លូវថ្នល់ដែលបានសាងសង់ឡើងដោយទទួលបានផ្កាយ ៣ ឬច្រើនជាង”។

គោលការណ៍នេះ បញ្ជាក់កាន់តែច្បាស់ពីសារៈសំខាន់ នៃការបណ្ដុះបណ្តាលនាពេលនេះ ដែលជួយឱ្យកម្ពុជាអាចចូលរួមសម្រេចគោលដៅរួមរបស់អង្គការសហប្រជាជាតិ ស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក៕