* ពលរដ្ឋជាង១១ម៉ឺននាក់ ជិះរថយន្ដក្រុងសាធារណៈមិនគិតលុយទៅស្រុកកំណើត ដែលផ្ដល់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៥ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ, ជួយសន្សំថវិកាប្រមាណ២លានដុល្លារអាមេរិក
* លោក គីម ជុងអ៊ុន សម្ញែងមីស៊ីលបាញ់ដល់សហរដ្ឋអាមេរិក ខណៈលោក ត្រាំ ឱ្យសញ្ញាពីលទ្ធភាពជួបគ្នាជាថ្មី
* ជនបរទេសជាង ១០០នាក់ ជាប់គាំងនៅតំបន់រងគ្រោះដោយទឹកជំនន់ថ្មី ក្នុងប្រទេសនេប៉ាល់
* អ្នកវិភាគចៅចាក់ស្មុក៖ លិខិតឆ្លើយតបរបស់ អ៊ុំ សំអាន មកសម្តេចធិបតីបញ្ជាក់ថា អ៊ុំ សំអាន គ្មានភាពក្លាហានចូលកម្ពុជា តាមការអញ្ជើញដើម្បីសួរដេញដោលដាក់ភស្តុតាងលើខ្សែព្រំដែនចន្លោះបង្គោលព្រំដែន ៥២-៥៩ ទេ
* កម្ពុជា និងអាស៊ែបៃហ្សង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នា(DTA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
* ចិន ប្រកាសដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីប៉ារ៉ាហ្កាយ និងបេលីស ជុំវិញទំនាក់ទំនងជាមួយតៃវ៉ាន់
* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរធំ ក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន ត្រូវតាមដាននូវរាល់សកម្មភាពសង្ស័យ ដែលពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ

29-04-2026 15:31

(សៀមរាប)៖ នាយឧត្តមសេនីយ៍ ឃុន វុធ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរធំ បានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន ត្រូវតាមដាននូវរាល់សកម្មភាពសង្ស័យ ដែលពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ ដើម្បីចាត់វិធានការច្បាប់ឲ្យទាន់ពេលវេលា។

លោកបានបន្តថា ត្រូវបន្តរឹតបន្តឹងការគ្រប់គ្រង តាមដានវត្តមានជនបរទេសដែលស្នាក់នៅក្នុងមូលដ្ឋាន ដើម្បីបង្ការកុំឲ្យមានការប្រើប្រាស់ទីតាំងក្នុងស្រុក ជាកន្លែងប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា ឬបង្ខាំងមនុស្សដោយខុសច្បាប់។

ការក្រើនរំលឹកយ៉ាងដូច្នេះរបស់នាយឧត្តមសេនីយ៍ ឃុន វុធ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ និងប្រកាសតែងតាំងអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរធំ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ដោយមានការចូលរួមពីនាយឧត្តមសេនីយ៍ទោ ម៉ក់ សីហា ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរធំ ព្រមទាំងមានការចូលរួមពីអាជ្ញាធរចូលរួមផងដែរ។

នាយឧត្តមសេនីយ៍ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេចបានក្នុងត្រីមាសទី១ ឆ្នាំ២០២៦ លើគ្រប់វិស័យ ជាពិសេសការងារមនុស្សធម៌ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក។ លោកក៏បានណែនាំដល់មន្ត្រីទាំងអស់ បន្តថែរក្សាសាមគ្គីភាពផ្ទៃក្នុង និងពង្រឹងយន្តការដោះស្រាយរាល់សំណូមពរ កង្វល់ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋតាមរយៈវេទិកាសាធារណៈ ឱ្យបានដល់ខ្នងផ្ទះប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

នាយឧត្តមសេនីយ៍ បន្តថា ត្រូវបន្តសកម្មភាពមនុស្សធម៌ ជួយសង្គ្រោះជនងាយរងគ្រោះ និងអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរីកចម្រើនស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។ ទន្ទឹមនឹងលទ្ធផល ដែលសម្រេចបាន លោកក៏បានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើបញ្ហាប្រឈមថ្មីៗ ពាក់ព័ន្ធនឹងសន្តិសុខឌីជីថល ដែលកំពុងប៉ះពាល់ដល់ជីវភាព និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋផងដែរ។

នាយឧត្តមសេនីយ៍ ឃុន វុធ បានសង្កត់ធ្ងន់ និងការប្តេជ្ញាចិត្តរួមគ្នាទប់ស្កាត់ការឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដោយមន្ត្រីអនុវត្តន៍ច្បាប់ ត្រូវចុះអប់រំប្រជាពលរដ្ឋនៅតាមមូលដ្ឋានភូមិ-ឃុំ ឲ្យយល់ដឹងពីល្បិចកលរបស់ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យា ដូចជា៖ «ការផ្ញើសារឈ្នះរង្វាន់ កម្ចីប្រាក់អនឡាញងាយៗ ឬការអូសទាញឲ្យវិនិយោគ ដែលមានការប្រាក់ខ្ពស់ខុសធម្មតា»។

នាយឧត្តមសេនីយ៍ ត្រូវចេះការពារព័ត៌មានផ្ទាល់ខ្លួន «លេខសម្ងាត់ ឬកូដផ្សេងៗ» និងកុំឲ្យជឿលើប្រភពព័ត៌មាន ដែលគ្មានប្រភពច្បាស់លាស់តាមប្រព័ន្ធអ៊ីនធឺណិត។ ម៉្យាងទៀត ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ដែលបានបង្កើតឡើងនេះ គឺជាផ្នែកមួយតំណាងឲ្យរាជរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិ ដើម្បីរួមគិត និងដោះស្រាយបញ្ហា ក្នុងការអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែមានការរីកចម្រើន។

នាយឧត្តមសេនីយ៍ បានកោតសរសើរក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំនៃស្រុកអង្គរធំ ដែលរួមសហការសាមគ្គីគ្នាខិតខំប្រឹងប្រែង បំពេញរាល់កិច្ចការងារប្រៀបបានទៅនឹងយុទ្ធសាស្រ្តខ្យងបណ្តាក់គ្នា មានន័យថា ក្រុមការងារបានធ្វើជាប្រចាំ ដើម្បីក្តាប់បញ្ហា និងដោះស្រាយបញ្ហាជូនដល់ប្រជាពលរដ្ឋបានទាន់ពេលវេលា។

ជាមួយនេះ នាយឧត្តមសេនីយ៍ ឃុន វុធ បានធ្វើការណែនាំដល់ក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវពង្រឹងការផ្តល់នូវសេវាតម្រូវការនានាជូនប្រជាពលរដ្ឋ ឲ្យរហ័សប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបទៅនឹងភាពចាំបាច់បំផុតនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ជាពិសេស ត្រូវអនុវត្តឲ្យខាងតែបាននូវគោលនយោបាយ ភូមិ ឃុំសង្កាត់មានសុវត្ថិភាព ដើមី្បភាពសុខសាន្តរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន៕