* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្រ្តី ជា សុមេធី៖ មន្រ្តីរាជការទាំងអស់ ត្រូវរបំពេញតួនាទី បម្រើប្រយោជន៍ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្ររងគ្រោះ និងងាយរងគ្រោះ ប្រកបដោយប្រសិទ្ធភាព

29-04-2026 15:37

(ព្រៃវែង)៖ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសំណូមពរដល់រដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងអង្គភាពជំនាញនានាជុំវិញខេត្តព្រៃវែង សូមផ្តល់នូវកិច្ចសហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សាខាមូលនិធិជាតិជំនួយសង្គម និងមូលនិធិជនពិការ ក្នុងការបំពេញតួនាទី ភារកិច្ចបម្រើឱ្យប្រយោជន៍របស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្ររងគ្រោះ និងងាយរងគ្រោះក្នុងខេត្តព្រៃវែងនេះ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។

លោកបានលើកឡើងបែបនេះខណៈលោកអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តព្រៃវង និងសំណេះសំណាលជាមួយ មន្ត្រីរាជការនមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ត្រីសាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធីជនពិការ ខេត្តព្រៃវង នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នៅសាលាខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំងទាំងបី លោកអភិបាលក្រុងស្រុក និងលោកមេឃុំ ចៅសង្កាត់ ក្នុងខេត្តជាច្រើនរូបទៀត។

លោកបានបន្ថែមថា យោងតាមរបាយការណ៍របស់លោក ហ៊ុន ណេត ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខ្ញុំសូមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារប្រកបដោយផ្លែផ្កាគួរជាទីមោទនៈដែលស់ម្រេចបានរយៈពេលកន្លងមក។ លោកបន្តថា សមិទ្ធផលទាំងនេះ កើតចេញពីការខិតខំប្រឹងប្រែងរួមរបស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សាខាមូលនិធិជាតិជំនួយសង្គម និង
សាខាមូលនិធិជនពិការ ក៏ដូចជាមន្ត្រីរាជការក្រោមឱវាទទាំងអស់ ដែលបានយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច សហការគ្នាបានល្អជាមួយរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការផ្តល់សេវាសង្គមកិច្ចនានាបានល្អប្រសើរជូនប្រជាពលរដ្ឋ ពិសេសការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងកម្មវិធីនានារបស់ក្រសួង របស់មូលនិធិជាតិជំនួយសង្គម និងមូលនិធិជនពិការ។

នៅក្នុងឱកាសប្រកាសចូលកាន់មុខតំណែងនេះ រដ្ឋមន្រ្តី ជា សុមេធី ក៏សូមផ្តាំផ្ញើ និងផ្ដល់ជាអនុសាសន៍មួយចំនួន ដូចខាងក្រោម៖

១៖ ត្រូវយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ច ក្នុងការដឹកនាំ និងសម្របសម្រួលការងាររវាងថ្នាក់ដឹកនាំនឹងមន្ត្រីក្រោមឱវាទ ដើម្បីអនុវត្តការងារបម្រើឱ្យផលប្រយោជន៍ជនរងគ្រោះនិងងាយរងគ្រោះ ស្របតាមកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនិងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ២០២៤-២០២៨ និងផែនការសកម្មភាពនានា ឱ្យមានប្រសិទ្ធភាពខ្ពស់

២៖ ត្រូវសហការ និងមានទំនាក់ទំនងល្អជាមួយគ្រប់អង្គភាពជំនាញរបស់ក្រសួង រដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងអង្គភាពជំនាញនានាជុំវិញខេត្ត ជាពិសេស រវាងមន្ទីរ ស.អ.យ.ជាមួយសាខាមូលនិធិជាតិជំនួយសង្គមខេត្ត និងសាខាមូលនិធិជនពិការខេត្ត ក្នុងការបំពេញ
តួនាទី ភារកិច្ច និងការងាររបស់ខ្លួនដឹកនាំ

៣៖ មន្ទីរ ស.អ.យ ខេត្ត សូមសហការជាមួយអនុគណៈកម្មការគ្រប់គ្រងការងារជនអនាថាខេត្តរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ដើម្បីចាត់ចែងការងារជនអនាថា ជនវិបល្លាសស្មារតី អ្នកសុំទានតាមទីសាធារណៈ ដែលបង្កឱ្យមានភាពអនាធិបតេយ្យ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់និងវិស័យទេសចរណ៍របស់ខេត្ត

៤៖ ក្នុងភាពជាអ្នកដឹកនាំ ត្រូវមានវិន័យ មានការទទួលខុសត្រូវ ចេះរៀបចំយុទ្ធសាស្តអនុវត្ត ត្រួតពិនិត្យកិច្ចការ ចេះប្រមូលកម្លាំង ដឹងពីសុខទុក្ខំ និងចេះលើកទឹកចិត្តមន្ត្រីក្រោមឱវាទ ដើម្បីសម្រេចឱ្យបាននូវគោលដៅ និងការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។

បន្ទាប់ពីបិទបញ្ចប់ពិធីប្រកាស លោករដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងអភិបាលខេត្ត និងលោកជំទាវ និងប្រតិភូជាច្រើនរូបទៀត បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងរៀបចំអាហារជូនកុមារកំព្រា ចំនួន១៦៤ នាក់ ដែលមកពីមណ្ឌលកុមារកំព្រាខេត្តព្រៃវែង មណ្ឌលកុមារកំព្រាអង្គការ Hope និងភូមិកុមារ SOS និងចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋជាជនមានពិការភាព ដែលអញ្ជើញមកទទួលសេវាស្ដារលទ្ធភាពពលកម្មកាយសម្បទា ចំនួន ៥០នាក់ផងដែរ៕