* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងសេដ្ឋកិច្ច និងអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ ជួបពិភាក្សាគ្នា វាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋ-កិច្ច និងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា

29-04-2026 15:42

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារ ជាមួយក្រុមបេសកកម្ម នៃអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក ៣ (ASEAN+3 Macro-economic Research Office - AMRO) ដែលដឹកនាំដោយលោក យ៉ាស៊ូតូ វ៉ាន់តាណាបេ (Yasuto Wantanabe) ប្រធាន AMRO ក្នុងអំឡុងពេលមករៀបចំទស្សនកិច្ច ពិគ្រោះយោបល់ប្រចាំឆ្នាំ២០២៥ (AMRO Annual Consultation Visit) នៅកម្ពុជា។

ជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះក្រុមការងារ AMRO, លោកបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃបេសកកម្មប្រចាំឆ្នាំរបស់ AMRO ក្នុងការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋ-កិច្ច និងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា និងផ្តល់អនុសាសន៍សំខាន់ៗ សម្រាប់ជាធាតុចូល ក្នុងការរៀបចំគោលនយោបាយសេដ្ឋកិច្ច និងវិធានការចាំបាច់នានា របស់រាជរដ្ឋាភិបាលកម្ពុជា។

លោក យ៉ាស៊ូតូ វ៉ាន់តាណាបេ (Yasuto Wantanabe) បានថ្លែងអំណរគុណចំពោះការសហការរបស់កម្ពុជា និងបានកោតសរសើរខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបន្តខិតខំគ្រប់គ្រងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសារធារណៈ ប្រកបដោយស្មារតីបុរេសកម្ម ក្នុងបរិការណ៍ដែលសេដ្ឋកិច្ចសកល និងតំបន់ មានភាពមិនប្រាកដប្រជាខ្ពស់ និងប្រឈមនឹងវិបត្តិជាបន្តបន្ទាប់។

តាមរយៈការវាយតម្លៃរបស់ AMRO, នៅក្នុងឆ្នាំ២០២៥ សេដ្ឋកិច្ចកម្ពុជា សម្រេចបានចលនការកំណើនរឹងមាំ ទោះបីទទួលរងសម្ពាធពីការអនុវត្តពន្ធគយបដិការ និងជម្លោះ នៅតាមតំបន់ព្រំដែន ដែលឆ្លុះបញ្ចាំងតាមរយៈកំណើនវិជ្ជមាននៃការនាំចេញ, ស្ថិរភាពនៃរំហូវិនិយោគពីបរទេស និងការអនុវត្តវិធានការអន្តរាគមន៍ របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ផលប៉ះពាល់, ជំរុញផលិតកម្ម និងរក្សាស្ថិរភាពសង្គម-សេដ្ឋកិច្ច។

យ៉ាងណាមិញ, សម្រាប់ឆ្នាំ ២០២៦ និងរយៈពេលមធ្យមខាងមុខ សេដ្ឋកិច្ចកម្ពុជានៅបន្តប្រឈមនឹងហានិភ័យចម្បងមួយចំនួន រួមមាន៖
១៖ ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈនិងឧស្ម័ន ព្រមទាំងការថមថយនៃកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មសកល ដោយសារកម្មវិបាកនៃសង្គ្រាមនៅមជ្ឈិមបូព៌ា,
២៖ ការកើនឡើងនូវគោលនយោបាយគាំពារនិយម,
៣៖ ភាពងាយរងគ្រោះនៃវិស័យធនាគារ ដោយសារការបន្តកើនឡើងនៃឥណទានមិនដំណើរការ (Non-performing Loans),
៤៖ ភាពមិនប្រាកដប្រជាជុំវិញបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ,
និង៥៖ ការត្រៀមចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) នៅឆ្នាំ២០២៩ ដែលធ្វើឱ្យកម្ពុជាបាត់បង់ភាពប្រកួតប្រជែងក្នុងការនាំចេញ។

ក្រុមបេសកកម្ម AMRO បានផ្តល់នូវអនុសាសន៍គោលនយោបាយ ដើម្បីពង្រឹងភាពធន់ និងជំរុញកំណើន សម្រាប់រយៈពេលមធ្យមខាងមុខ រួមមាន៖
១៖ បន្តអនុវត្តគោលនយោបាយ សារពើពន្ធដែលមានភាពបត់បែន និងចំគោលដៅ ដើម្បីទប់ស្តាត់ផលប៉ះពាល់ ហើយក្នុងរយៈពេលមធ្យម ត្រូវបន្តស្តារឡើងវិញ នូវកម្រិតបម្រុងសារពើពន្ធជាការងារអាទិភាព,
២៖ បន្តអនុវត្តគោលនយោបាយហិរញ្ញវត្ថុ និងរូបិយវត្ថុ ដែលគាំទ្រសកម្មភាពសេដ្ឋកិច្ច និងមានប្រុងប្រយ័ត្នខ្ពស់នឹងអតិផរណា និងហានិភ័យហិរញ្ញវត្ថ
និង៣៖ បន្តអនុវត្តគោលនយោបាយកែទម្រង់ ដើម្បីលើកកម្ពស់សន្តិសុខថាមពល និងស្បៀងអាហារ, ពិពិធកម្មទីផ្សារនាំចេញ និងជំរុញការនាំចេញដែលមានតម្លៃបន្ថែមខ្ពស់ ។

បណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ពីការវាយតម្លៃរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើនិន្នាការកំណើនសេដ្ឋកិច្ចរួម និងតាមវិស័យសំខាន់ៗ មានភាពសមស្របគ្នាទៅនឹងការវាយតម្លៃ របស់ AMRO ជាពិសេសហានិភ័យ និងភាពមិនប្រាកដប្រជាខ្ពស់។

កម្ពុជា ប្រកាន់នូវ «ជំហរគោលនយោបាយហិរញ្ញវត្ថុសាធារណៈអព្យាក្រឹត (Neutral Fiscal Stance)» សម្រាប់រយៈពេលមធ្យមខាងមុខ ក្នុងគោលដៅរក្សាតុល្យភាពរវាង ការរក្សាលំនឹងជីវភាពប្រជាជន, ការស្ដារឡើងវិញសេដ្ឋកិច្ច និងការធានាចីរភាពហិរញ្ញវត្ថុសាធារណៈ។

ឆ្លើយតបនឹងបញ្ហាប្រឈមចំពោះមុខ, រាជរដ្ឋាភិបាល បានដាក់ចេញឱ្យអនុវត្តនូវវិធានការកាត់បន្ថយផលប៉ះពាល់ ដូចជាការកាត់បន្ថយពន្ធលើផលិតផលប្រេង, ការដាក់ចេញវិធានការ សន្សំសំចៃលើការប្រើប្រាស់ថាមពល, ការបន្តគាំពារដល់ជនភៀសសឹក និងពលករទេសន្តរប្រវេសន៍ និងការធ្វើពិពិធកម្មថាមពល ព្រមទាំងបានគិតគូរ និងដាក់ចេញនូវវិធានការ អន្តរាគមន៍ ជាកញ្ចប់ជាបន្តបន្ទាប់ ក្នុងគោលដៅដោះស្រាយផលប៉ះពាល់លើសង្គម-សេដ្ឋកិច្ចផង និងពង្រឹងភាពធន់នៃរចនាសម្ព័ន្ធក្នុងរយៈពេលមធ្យមទៅវែង ថែមទៀត។

បណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ជាថ្មីម្ដងទៀត ចំពោះក្រុមបេសកកម្មនៃអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ (AMRO) ដែលបានផ្ដល់នូវអនុសាសន៍ល្អៗ សម្រាប់កម្ពុជាក្នុងការបន្តដំណើរលើមាគ៌ា នៃកំណើនប្រកបដោយភាពធន់ បរិយាបន្ន និងចីរភាព ក្នុងរយៈពេលមធ្យម និងរយៈពេលវែង៕