* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ហាមដាច់ខាតភ្នាក់ងារសន្ដិសុខឯកជន មិនត្រូវទៅគប់គិតជាមួយឧក្រិដ្ឋជនប្រព្រឹត្តបទល្មើស Online Scams, ករណីសង្ស័យទីតាំងប្រព្រឹត្តបទល្មើស ត្រូវរាយការណ៍បន្ទាន់

29-04-2026 18:57

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានណែនាំដល់ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថាននានា ព្រមទាំងភ្នាក់ងារសន្តិសុខឯកជន មិនត្រូវទៅពាក់ព័ន្ធ ឬគប់គិតជាមួយឧក្រិដ្ឋជនប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ជាដាច់ខាត ដើម្បីចូលរួមបោសសម្អាតជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជនលើកទី៨៥ នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានក្រើនរំលឹកថា ក្នុងករណីសង្ស័យទីតាំងប្រព្រឹត្តបទល្មើស Online Scams នេះ ត្រូវរាយការណ៍ជូនសមត្ថកិច្ចជាបន្ទាន់។ ក្នុងនោះត្រូវសង្កេតថា មានជនបរទេសរស់នៅប្រមូលផ្តុំ មានការចាត់តាំង បញ្ជាការឃាត់ត្រួតពិនិត្យ និងឧបករណ៍អេឡិចត្រូវនិច្ចជាច្រើនដែលគួរឲ្យកត់សម្គាល់ផងដែរ។

លោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានអះអាងថា ភ្នាក់ងារសន្ដិសុខឯកជន ត្រូវតែផ្តល់កិច្ចសហការជាមួយសមត្ថកិច្ចជានិច្ច ក្នុងការស៊ើបអង្កេត ឬបង្ក្រាបបទល្មើស Online Scams នេះ ព្រោះវិស័យសន្តិសុខឯកជន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែក ទប់ស្កាត់ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ស្ថេរភាពនយោបាយ ជូនសង្គមជាតិទាំងមូល ជាកម្លាំងជំនួយដល់សមត្ថកិច្ច ក្នុងការចូលរួមសហការ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស។

លោកបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញបទបញ្ជាលេខ០១បប ស្តីពីយុទ្ធនាការបោសសម្អាតការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា និងអនុក្រឹត្យលេខ០៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ សំដៅធ្វើយ៉ាងណាលុបបំបាត់ទាំងស្រុក អំពី បទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះឲ្យអស់ចេញពីកម្ពុជា។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានពន្យល់ថា ការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ក៏មានការរួមចំណែកយ៉ាងសំខាន់ពីវិស័យសន្តិសុខឯកជនផងដែរ ពីព្រោះសន្តិសុខឯកជន ជាអ្នកទទួលសេវា និងការការពារសន្តិសុខសុវត្ថិភាពនៅតាមទីតាំងនីមួយៗ ប្រសិនបើទីតាំងនោះ ជាទីតាំងការឆបោកប្រព័ន្ធបច្ចេកវិទ្យា ត្រូវរាយការណ៍ជូនសមត្ថកិច្ចជាបន្ទាន់ និងមិនត្រូវទទួលផ្តល់សេវាសន្តិសុខឯកជននៅទីតាំងនោះឡើយ ដែលជាទីតាំងប្រព្រឹត្តបទល្មើស ហើយនឹងអាចជាប់ពាក់ព័ន្ធការកិច្ចការពារក្រុមឧក្រិដ្ឋជនទាំងនោះដោយខុសច្បាប់ផងដែរ។

បើតាមលោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី, ដើម្បីពង្រឹងនូវវិស័យសន្តិសុខឯកជន ឲ្យមានការរីកចម្រើន និងប្រកបដោយគុណភាព លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការដ្ឋាននគរបាលជាតិ តែងតែយកចិត្តទុកដាក់ខ្ពស់ ដើម្បីគាំពារ និងគាំទ្រនូវវិស័យនេះ ឲ្យមាននិរន្តភាព ស្ថេរភាព និងការអភិវឌ្ឍ។ ដូច្នេះវិស័យសន្តិសុខឯកជន ត្រូវទាមទារនូវគុណភាពខ្ពស់ ដើម្បីឆ្លើយតបតាមតម្រូវការនៃអភិវឌ្ឍន៍ និងការរីកចម្រើនជាលំដាប់ ទើបធ្វើឲ្យមានការរៀបចំបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជននេះឡើង។

ជាមួយគ្នានេះ លោកបានជំរុញឲ្យអគ្គនាយក/អគ្គនាយិកា ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថាន បន្តចាត់បញ្ជូនភ្នាក់ងារសន្តិសុខឯកជន មកទទួលការបណ្តុះបណ្តាល ឲ្យមានវិជ្ជាជីវៈច្បាស់លាស់ ឲ្យយល់ដឹងអំពីច្បាប់ យល់ដឹងអំពីវិធីសាស្រ្តការពារគោលដៅ ការពារកន្លែងកើតហេតុ ទប់ស្កាត់បទល្មើស ទប់ស្កាត់អគ្គីភ័យនិងសង្គ្រោះ ដែលជាកិច្ចការងារចម្បង សម្រាប់ភ្នាក់ងារសន្តិសុខឯកជន៕