* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្ត្រី ហួត ហាក់៖ ការតែងតាំងកុងស៊ុលកិត្តិយសបង់ក្លាដែសប្រចាំកម្ពុជា ជំរុញទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការថ្មី

29-04-2026 19:01

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ បានគូសបញ្ជាក់ថា ការតែងតាំងកុងស៊ុលកិត្តិយសបង់ក្លាដែសប្រចាំកម្ពុជា ជាការពង្រឹងពង្រីកពូនជ្រំទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការថ្មីៗ ផ្តល់ភាពងាយស្រួលបន្ថែមដល់ការធ្វើដំណើរទេសចរណ៍-វិនិយោគ និងបង្កើនកំណើនភ្ញៀវទេសចរបង់ក្លាដែស និងអន្តរជាតិមកកាន់ប្រទេសកម្ពុជា។

រដ្ឋមន្ត្រី ហួត ហាក់ គូសបញ្ជាក់បែបនេះក្នុងឱកាសដែល លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់លិខិតតែងតាំងជូន កុងស៊ុលកិត្តិយសថ្មីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែសប្រចាំព្រះរាជាណាចក្រកម្ពុជា តាមការអញ្ជើញរបស់ស្ថានទូតសាធារណរដ្ឋប្រជាមានិតបង់ក្លាដែសប្រចាំកម្ពុជា។

កម្មវិធីនេះមានការអញ្ជើញចូលរួមពីឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតបង់ក្លាដែសប្រចាំព្រះរាជាណាចក្រកម្ពុជា លោកបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ឧកញ៉ា តាន់ មុនីវណ្ណ តំណាងសភាពាណិជ្ជកម្មកម្ពុជា និងលោកស្រីឧកញ៉ា ស្រ៊ៀត មុំសុភា ជាកុងស៊ុលកិត្តិយសសាធារណរដ្ឋប្រជាមានិតបង់ក្លាដែសប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអង្គទូតនានា លោក-លោកស្រីពីសមាគមធុរកិច្ច និងសហគមន៍កម្ពុជា–បង់ក្លាដែស ក្រុមហ៊ុនឯកជនជាតិ និងអន្តរជាតិ សរុបជាង២០០នាក់ នៅសណ្ឋាគារ Novotel ភ្នំពេញ។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានថ្លែងអបអរសាទរជូនចំពោះលោកស្រីឧកញ៉ា ស្រ៊ៀត មុំសុភា ដែលត្រូវបានតែងតាំងជាកុងស៊ុលកិត្តិយសថ្មី និងបានបញ្ជាក់ថា ការតែងតាំងនេះ មិនត្រឹមតែជាកិត្តិយសប៉ុណ្ណោះទេ ប៉ុន្តែជាកាតព្វកិច្ចដ៏សំខាន់ក្នុងការចូលរួមពង្រឹងទំនាក់ទំនងទ្វេភាគី និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមទាំងទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ និងការតភ្ជាប់រវាងប្រជាជនទៅប្រជាជន ដោយនេះជាសញ្ញាបង្ហាញពីការជឿទុកចិត្ត និងការទទួលស្គាល់រវាងប្រទេសទាំងពីរ ដែលនឹងជួយបង្កើនការតភ្ជាប់ និងបង្កើតឱកាសសហប្រតិបត្តិការថ្មីៗ បន្ថែមទៀត។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីឆន្ទៈរួមរបស់កម្ពុជា និងបង់ក្លាដែស ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម តាមរយៈការលើកកម្ពស់ការតភ្ជាប់ប្រជាជនទៅប្រជាជន ទេសចរណ៍ ការបង្កើតឱកាសវិនិយោគថ្មីៗ ដើម្បីផ្តល់អត្ថប្រយោជន៍រួមដល់ប្រទេសទាំងពីរ ព្រមទាំងបានបញ្ជាក់ពីការត្រៀមខ្លួនរបស់ក្រសួងទេសចរណ៍ ក្នុងការបន្តសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតបង់ក្លាដែស កុងស៊ុលកិត្តិយស និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា–បង់ក្លាដែស ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនេះដែរ លោករដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធីអំពីការដាក់ឱ្យដំណើរការយុទ្ធនាការ «ទស្សនាកម្ពុជា ក្នុងរដូវកាលបៃតង» ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២៦ និងបានអញ្ជើញយ៉ាងកក់ក្តៅដល់ប្រជាជនបង់ក្លាដែស ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្ពុជាក្នុងអំឡុងពេលនោះ ដើម្បីទទួលបានបទពិសោធន៍ថ្មីៗ សម្រស់ធម្មជាតិខៀវស្រងាត់ បរិយាកាសស្ងប់ស្ងាត់ដែលផ្តល់បទពិសោធន៍ដ៏ប្លែកសម្រាប់ភ្ញៀវទេសចរ និងអត្ថប្រយោជន៍ពិសេសលើការចុះតម្លៃសេវាកម្មស្នាក់នៅ ការដឹកជញ្ជូន និងម្ហូបអាហារ។

គួរបញ្ជាក់ផងដែរថា កម្ពុជា និងបង់ក្លាដែស បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ ចាប់តាំងពីឆ្នាំ១៩៩៣មក ដោយគិតមកដល់ឆ្នាំ២០២៦នេះ មានរយៈពេលប្រមាណ ៣៣ ឆ្នាំ ដែលបានអភិវឌ្ឍទៅជាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើវិស័យជាច្រើន រួមទាំងវិស័យទេសចរណ៍ផងដែរ៕