* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* ព្រីតថេន អាមេរិក និងហូឡង់ ព្រមានពីមេរោគស៊ើបការណ៍អ៉ីរ៉ង់ ដែលកំណត់គោលដៅលើសកម្មជន និងអ្នកកាសែត
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* WHO៖ ជំងឺអេបូឡានៅកុងហ្គោ ដែលបានសម្លាប់មនុស្សជាង ៣,៤០០នាក់ នៅតែបន្តរាលដាលយ៉ាងលឿន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

នគរបាលជក់បារីអេឡិចត្រូនិក ត្រូវបានបន្ថយស័ក្តិ ពីស័ក្តិ៥ មកនៅស័ក្តិ៤កន្លះ

29-04-2026 19:10

(ភ្នំពេញ)៖ បន្ទាប់ពីប្រតិកម្មយ៉ាងខ្លាំងក្លាពីមហាជន ក្រសួងមហាផ្ទៃ បានចាត់វិធានការហើយលើមន្ត្រីនគរបាលជក់បារីអេឡិចត្រូនិក ដោយបន្ថយស័ក្តិ ពីស័ក្តិ៥ មកនៅស័ក្តិ៤កន្លះ។

ក្រៅពីបន្ថយស័ក្តិហើយនោះ មន្ត្រីនគរបាល ខៀវ សុងច័ន្ទសុធា ក៏តម្រូវឱ្យពិនិត្យរកសារធាតុញៀនផងដែរ តែមិនមានសារធាតុញៀននោះទេ។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ក្នុងហេតុការណ៍គ្រោះ​ថ្នាក់​ចរាចររថយន្ត បើកបុករថយន្តចតនៅលើផ្លូវសាធារណៈ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ១ ជិតភោជនីយដ្ឋាន «ឫស្សីស្រស់» ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានី​ភ្នំ​ពេញ លោកវរសេនី​យ៍ឯក ខៀវ សុងច័ន្ទសុធា មាន​តួ​នា​ទី​ជាអនុប្រធាននាយកដ្ឋានមួយ ចំណុះគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង​អំពើជួញ​ដូរ​មនុស្ស (គជបជ) នៃក្រសួង​មហា​ផ្ទៃ បានបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងលើឥរិយាបថរបស់លោក។

ការចាប់អារម្មណ៍នោះរួមមានសម្តីសំឡុតគំរាមវាយខ្នោះដាក់គុកម្ចាស់រថយន្តភាគីម្ខាងទៀត និងការបង្ហុយផ្សែងបារីអេឡិចត្រូនិច។ រឿងចរាចរណ៍ត្រូវបានបញ្ចប់គ្នាហើយ ក្រោយពីមានការសម្របសម្រួលដោយនគរបាលរាជធានីភ្នំពេញ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥កន្លងទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាចំនួនពីរទំព័រពាក់ព័ន្ធការនឹងវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្យា។

បទបញ្ជាដែលមានចំនួន៩ចំណុចនោះ ស្ថិតក្នុងចំណុចទី៩ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាថា គ្រប់ក្រសួង ស្ថាប័ន និងថ្នាក់ក្រោមជាតិ ត្រូវចាត់វិធាន​ការ​ដាក់ទណ្ឌកម្មរដ្ឋបាលចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រម​ទាំង​មន្ត្រីជាប់កិច្ចសន្យា ដែលជក់ ឬពាក់ព័ន្ធនឹងបារីអេឡិចត្រូនិក ឬស៊ីស្សា។

សម្តេចប្រមុខរាជរដ្ឋាភិបាល បានសង្កត់ធ្ងន់ទៀតថា គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ឬអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវអនុវត្តបទបញ្ជានេះ ឱ្យបានម៉ឺងម៉ាត់បំផុត និងមានប្រសិទ្ធភាពខ្ពស់៕