* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងព័ត៌មាន ចេញសេចក្តីប្រកាសព័ត៌មានស្តីពីការផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

29-04-2026 19:30

(ភ្នំពេញ)៖ ស្ថានភាពសេរីភាពសារព័ត៌មាន និងសណ្តាប់ធ្នាប់សារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ» នេះ ជាលទ្ធផលនៃការស្ទង់មតិនៅទូទាំងប្រទេស ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៦ ដែលត្រូវបានក្រសួងព័ត៌មានផ្សព្វផ្សាយក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ នៅទីស្តីការក្រសួងព័ត៌មាន។

ពិធីនេះធ្វើក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងដោយមានការចូលរួមពីសំណាក់អ្នកសារព័ត៌មាន និងតំណាងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាយ៉ាងច្រើនកុះករ។

ការស្ទង់មតិបានផ្តល់លទ្ធផលឱ្យឃើញថា ៨០,៨% នៃអ្នកចូលរួមក្នុងការស្ទង់មតិ ដែលតំណាងឱ្យអ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននៅក្នុងប្រទេសកម្ពុជា បានវាយតម្លៃស្ថានភាពសេរីភាពសារព័ត៌មានថាមានភាពល្អប្រសើរ។

ការផ្សព្វផ្សាយរបាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា បានធ្វើឡើងស្របពេលនឹងទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២៦ ក្រោមប្រធានបទ «ការរៀបចំអនាគតប្រកបដោយសន្តិភាព៖ ការលើកកម្ពស់សេរីភាពសារព័ត៌មាន ដើម្បីសិទ្ធិមនុស្ស ការអភិវឌ្ឍ និងសន្តិសុខ»។ វាជាឱកាសមួយបន្ថែមទៀតសម្រាប់អ្នកសារព័ត៌មាន តួអង្គក្នុងវិស័យព័ត៌មាន និងសាធារណជន ក្នុងការទទួលព័ត៌មាន និងស្វែងយល់ការពិតអំពីការអនុវត្តការងាររបស់អ្នកសារព័ត៌មាន និងលំហសេរីភាពនៅកម្ពុជា ជាមួយវឌ្ឍនភាព វិជ្ជមាន ដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈលទ្ធផលនៃការស្ទង់មតិបែបវិទ្យាសាស្ត្រនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ក្នុងន័យនេះ អ្នកស្ទង់មតិចំនួន ៨៥,៨% បានអះអាងថា ពួកគេមានសេរីភាពពេញលេញក្នុងការប្រមូលប្រភពព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ។ នេះគឺជាភស្តុតាងរឹងមាំមួយ ដែលបានឆ្លុះ បញ្ចាំងពីបរិយាកាសការងារប្រកបដោយភាពអំណោយផល និងការគាំពារពីក្រសួងព័ត៌មាន រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សេរីភាពសារព័ត៌មាន ដោយភ្ជាប់ទៅនឹងបុព្វហេតុសិទ្ធិមនុស្ស ការជំរុញការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច និងការរក្សាសន្តិសុខជាតិ៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មាន៖