ឧកញ៉ា ហាក់ លាងហ៊ ជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាភិបាល និងក្លាយជាប្រធា នសមាគមភស្តុភារកម្មកម្ពុជា អាណត្តិទី១០ ឆ្នាំ២០២៦-២០២៨
29-04-2026 19:44
(ភ្នំពេញ)៖ ឧកញ៉ា ហាក់ លាងហ៊ អគ្គនាយកក្រុមហ៊ុន Lion Logistic Co., Ltd ត្រូវបានសមាជិកសមាគមបោះឆ្នោតគាំទ្រសំឡេងច្រេីនលេីសលប់ ក្នុងចំណោមបេក្ខភាពទាំង១៧រូបគាំទ្រជាប្រធានក្រុមប្រឹក្សាភិបាល និងក្លាយជាប្រធា នសមាគមភស្តុភារកម្មកម្ពុជា អាណត្តិទី១០ ឆ្នាំ២០២៦-២០២៨ ។
ការបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សារភិបាល និងក្លាយជាប្រធា នសមាគមភស្តុភារកម្មកម្ពុជា អាណត្តិទី១០ រៀបចំឡើងនៅព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នាសណ្ឋាគារ កាំបូឌីយ៉ាណាដោយមានការអញ្ជើញចូលរួមពីសមាជិកសមាជិកា និងភ្ញៀវកិត្តិយសសរុបជាង២០០នាក់៕












