* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មន្ទីរពេទ្យថ្នាក់ជាតិ និងមន្ទីរសុខាភិបាលរាជធានី-ខេត្ត ចំនួន១៤ បានបំពាក់សម្ភារបរិក្ខារចក្ខុសាស្រ្ត ដើម្បីផ្តល់សេវាសុខភាពភ្នែកជូនប្រជាពលរដ្ឋកាន់តែប្រសើរ

29-04-2026 19:56

(ភ្នំពេញ)៖ កម្មវិធីជាតិសុខភាពភ្នែកនៃក្រសួងសុខាភិបាល បានរៀបចំពិធីប្រគល់ និងទទួលសម្ភារបរិក្ខារចក្ខុសាស្រ្តជូនមន្ទីរពេទ្យថ្នាក់ជាតិ និងមន្ទីរសុខាភិបាលរាជធានី-ខេត្ត ក្រោមអធិបតីភាពលោកសាស្រ្តាចារ្យ ងី ម៉េងទី ប្រឹក្សាក្រសួងសុខាភិបាល ជានាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានកម្មវិធីជាតិសុខភាពភ្នែក។

ពិធីប្រគល់ទទួលនេះក៏មានការចូលរួមពីលោកសាស្រ្តាចារ្យ ដោរ សីហា នាយករងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាអនុប្រធានកម្មវិធីជាតិសុខភាពភ្នែក លោក បាក់តូក្យូ នាយកមូលធិនិហ្វេ្រដហូឡូប្រចាំប្រទេសកម្ពុជា ដែលមានអ្នកចូលរួមពី មន្ទីរពេទ្យថ្នាក់ជាតិ និង មន្ទីរសុខាភិបាលរាជធានីខេត្ត ចំនួន២៥រូប ដែលប្រព្រឹត្តទៅនាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។

សម្រាប់សម្ភារបរិក្ខារចក្ខុសាស្រ្តដែលបានប្រគល់ជូនអង្គភាពចំនួន ១៤ រួមមាន៖ មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង មន្ទីរពេទ្យបង្អែកជ័យជំនះ ខេត្តកណ្តាល មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ មន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ មន្ទីរបង្អែកខេត្តព្រះសីហនុ មន្ទីរពេទ្យព្រះនរោត្តមសីហនុត្បូងឃ្មុំ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម មន្ទីរពេទ្យបង្អែកខេត្តសៀមរាប មន្ទីរពេទ្យ១៦មករា ខេត្តព្រះវិហារ មន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ មន្ទីរពេទ្យបង្អែកខេត្តរតនគីរី មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ រួមទាំងកម្មវិធីជាតិសុខភាពភ្នែក ដែលសម្ភារទាំងអស់តម្លៃសរុបចំនួន ១៤៣,១៥៤ដុល្លារអាមេរិក។

ក្នុងឳកាសនោះដែរលោកសាស្រ្តាចារ្យ ងី ម៉េង បានផ្ដល់ណែនាំ ដល់អង្គភាពខាងលើ ត្រូវប្រើប្រាស់ឱ្យអស់លទ្ធភាព និងថែទាំសម្ភារចក្ខុសាស្រ្តតាមបច្ចេកទេសឱ្យបានយូរអង្វែង, ត្រូវពង្រឹងសមត្ថភាពបុគ្គលិក និងពង្រឹងគុណភាពសេវា,
ត្រូវផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានច្រើន និងត្រូវចុះបញ្ជីសារពើភណ្ឌសម្ភារក្នុងអង្គភាពឱ្យបានត្រឹមត្រូវ។

ឆ្លៀតឱកាសនេះលោកសាស្រ្តាចារ្យ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមូលនិធិហ្រ្វេដហូឡូ ដែលតែងតែសហការជាដៃគូដ៏សកម្ម ជាមួយកម្មវិធីសុខភាពភ្នែក និងមន្ទីរសុខាភិបាលរាជធានីខេត្ត ក្នុងការចូលរួមកាត់បន្ថយភាពពិការភ្នែក និងគំហើញចុះខ្សោយជូនប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា។

ការគាំទ្រនេះលើការផ្តល់សម្ភារបរិក្ខារនេះ នឹងអាចធានាដល់ការផ្ដល់សេវាសុខភាពភ្នែកប្រកបដោយគុណភាព និងសមធម៌ជូនប្រជាពលរដ្ឋ៕