* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* យល់ដឹងពីជំនួញ៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជំរុញឱ្យវិនិយោគិនបរទេស ដែលចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ទាក់ទងមក CDC ផ្ទាល់ ជាជាងតាមរយៈឈ្មួលកណ្តាល ឬអ្នករត់ការ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម

29-04-2026 21:27

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា នៅក្នុងបរិបទ នៃយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន គឺការចូលរួមក្នុងការលើកកម្ពស់សន្តិសុខព័ត៌មាន ដែលចាំបាច់ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ដើម្បីរួមចំណែកដល់ការរក្សាសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ។

ជាមួយគ្នានេះដែរ ក្រសួងព័ត៌មានបានបង្ហាញរបាយការណ៍នៃការស្ទង់មតិនៅទូទាំងប្រទេសនៅក្នុងចំណោមអ្នកដែលចូលរួមតំណាងឱ្យអ្នកធ្វើការនៅក្នុងវិស័យព័ត៌មាននៅកម្ពុជា បានបង្ហាញលទ្ធផលថា អ្នកធ្វើការនៅក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ចំនួន ៨០,៨% បានវាយតម្លៃស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាថាមានភាពល្អប្រសើរ។ ការវាស់វែងសន្ទស្សន៍ស្ថានភាពសេរីភាពសារព័ត៌មាន គឺជាកត្តាចាំបាច់សម្រាប់ប្រទេសនីមួយៗ នៅលើសកលលោក ព្រោះវាជាសូចនាករបង្ហាញពីលំហនៃការអនុវត្តសិទ្ធិសេរីភាព សម្រាប់ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍសង្គម។

ក្នុងឱកាសផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ នៅទីស្តីការក្រសួងព័ត៌មា​ន រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអះអាងថា លទ្ធផលនៃការសិក្សានេះបានបង្កើតជាមូលដ្ឋានស្នូលមួយសម្រាប់ការដឹកនាំ គ្រប់គ្រង និងតម្រង់ ទិសលើការអនុវត្តសកម្មភាពការងារក្នុងវិស័យសារព័ត៌មាននៅកម្ពុជា។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា ក្រសួងព័ត៌មាននឹងបន្តលើកកម្ពស់សន្តិសុខព័ត៌មាន ពង្រឹងគុណភាពសារព័ត៌មាន និងធានាអធិបតេយ្យភាពព័ត៌មានរបស់កម្ពុជា ដែលក្នុងនោះអ្នកសារព័ត៌មានវិជ្ជាជីវៈទទួលបានការការពារ និងតម្លៃខ្ពស់ពីសង្គមជាតិទាំងមូលក្នុងក្របខណ្ឌនីតិរដ្ឋ និងការលើកកម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជា។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា ក្នុងយុគសម័យឌីជីថល ការវាស់វែងសន្ទស្សន៍ស្ថានភាពសេរីភាពសារព័ត៌មាន គឺរឹតតែមានសារៈសំខាន់ ដើម្បីពិនិត្យតុល្យភាពរវាងសេរីភាព និងការទទួលខុសត្រូវ ដើម្បីបង្កើនភាពជឿទុកចិត្តរបស់សាធារណជនមកលើប្រព័ន្ធផ្សព្វផ្សាយ។ មិនតែប៉ុណ្ណោះការវាស់វែងនេះ ក៏នឹងជួយកំណត់អត្តសញ្ញាណនៃបញ្ហាប្រឈមថ្មីៗ និងបង្ហាញឱ្យឃើញនូវកាលានុវត្តភាពសម្រាប់វិស័យព័ត៌មាននិងសោតទស្សន៍នៅកម្ពុជាផងដែរ។ សម្រាប់កម្ពុជា ក្នុងរយៈពេល ២ឆ្នាំ រួចមកហើយ ដែលក្រសួងព័ត៌មានបានដឹកនាំ និងរៀបចំធ្វើរបាយការណ៍ស្តីពី «ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា» សម្រាប់ឆ្នាំ២០២៤ និងឆ្នាំ២០២៥។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា សម្រាប់ឆ្នាំ២០២៦ ដូចឆ្នាំមុនៗដែរ ក្រសួងព័ត៌មានបានរៀបចំរបាយការណ៍នេះឡើង ជាមួយគោលបំណងសំខាន់ចំនួន៣ រួមមានទី១៖ ដើម្បីវាយតម្លៃលើខ្លួនឯង អំពីការរីកចម្រើន បញ្ហាប្រឈម និងចំណុចដែលត្រូវកែលម្អក្នុងវិស័យសារព័ត៌មាន ហើយធានាថាការអភិវឌ្ឍវិស័យនេះមានទិសដៅច្បាស់លាស់, ទី២៖ ដើម្បីផ្តល់ព័ត៌មានផ្លូវការផ្អែកលើទិន្នន័យ និងការពិតជូនដល់សាធារណជនជាតិ និងអន្តរជាតិជំនួសឱ្យការវាយតម្លៃ បែបលម្អៀងដែលមិនបានឆ្លុះបញ្ចាំងនូវបរិបទពិតរបស់កម្ពុជា និងទី៣៖ ដើម្បីបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន ការគោរពច្បាប់ ការទទួលខុសត្រូវ និងបរិយាកាសព័ត៌មានដែលមានតុល្យភាពរវាងសេរីភាព និងស្ថិរភាពសង្គម។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ការស្ទង់មតិនៅទូទាំងប្រទេសនៅក្នុងចំណោមអ្នកដែលចូលរួមតំណាងឱ្យអ្នកធ្វើការនៅក្នុងវិស័យព័ត៌មាននៅកម្ពុជាបានបង្ហាញលទ្ធផលថា អ្នកធ្វើការនៅក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ចំនួន ៨០,៨% បានវាយតម្លៃស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាថា មានភាពល្អប្រសើរ ដែលនៅក្នុងនោះគឺ ៩,៦៥% បានវាយតម្លៃថាល្អណាស់ និង៧១,២៣% បានវាយតម្លៃថាល្អ។ អ្នកចូលរួមស្ទង់មតិ ៧៥,២៦% បានវាយតម្លៃថា សណ្តាប់ធ្នាប់សារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ៕