* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ស្នើសាកលវិទ្យាល័យ IPB ឥណ្ឌូនេស៉ី ដែលល្បីល្បាញជំនាញកសិកម្ម និងជីវវិទ្យាសមុទ្រ បន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា

29-04-2026 21:42

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ទទួលជួបពិភាក្សាការងារជាមួួយលោកសាស្ត្រាចារ្យ Ernan Rustiadi នាយករងនៃសាកលវិទ្យាល័យកសិកម្ម IPB នៃប្រទេសឥណ្ឌូនេស៉ី ក្នុងឱកាសលោកអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា នៅការិយាល័យលោកទេសរដ្ឋមន្ត្រី។

ជំនួបនេះមានគោលបំណង ពិនិត្យឡើងវិញនូវកិច្ចពិភាក្សាកន្លងមក ដែលសាកលវិទ្យាល័យ IPB ធ្លាប់បានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសឥណ្ឌូនេស៊ី។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានជួួបពិភាក្សាការងារជាមួយ លោកសាស្ត្រាចារ្យបណ្ឌិត Arif Satria សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យកសិកម្ម IPB កាលពីចុងឆ្នាំ២០២៤កន្លងទៅ ខណៈបច្ចុប្បន្នលោកបានក្លាយជាប្រធានទីភ្នាក់ងារស្រាវជ្រាវ និងនវានុវត្តន៍ជាតិ (BRIN) របស់ឥណ្ឌូនេស៉ី ដែលមានឋានៈស្មើរដ្ឋមន្ត្រី។

លោកបណ្ឌិត អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណដល់ភាគីឥណ្ឌូនេស៉ី ដែលតែងតែជួយបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា។ លោកបានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ មានអតីតនិស្សិតកម្ពុជា ចំនួន៧រូប បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ IPB ហើយបានត្រឡប់មកវិញ ដោយកំពុងបំពេញការងារយ៉ាងសកម្មទាំងក្នុងស្ថាប័នរាជរដ្ឋាភិបាល និងវិស័យឯកជន។

ទេសរដ្ឋមន្ត្រី បានស្នើឲ្យសាកលវិទ្យាល័យ IPB ពិនិត្យលទ្ធភាពបង្កើនចំនួនអាហារូបករណ៍បន្ថែមទៀត ដល់និស្សិតកម្ពុជា ជាពិសេសលើមុខជំនាញបច្ចេកទេស វិទ្យាសាស្ត្រកសិកម្ម និងជំនាញគណនេយ្យជាដើម ដើម្បីយកចំណេះដឹងទាំងនោះមកអភិវឌ្ឍន៍កម្ពុជា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ចំណែកលោកសាស្ត្រាចារ្យ Ernan Rustiadi នាយករងនៃសាកលវិទ្យាល័យកសិកម្ម IPB បានប្រាប់ថា វត្តមានគណៈប្រតិភូដែលអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា នាពេលនេះ គឺដើម្បីស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យកសិកម្ម។

លោកបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនេះ បានជួបពិភាក្សាការងារជាមួយលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងជួបសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្មចម្ការដូងផងដែរ។ ចំពោះការស្នើសុំអាហារូបករណ៍ លោកបានសន្យាថា នឹងបន្តផ្តល់អាហាររូបករណ៍ដល់និស្សិតកម្ពុជា ឲ្យបានកាន់តែច្រើនបន្ថែមទៀតនាពេលអនាគត សម្រាប់ថ្នាក់អនុបណ្ឌិត និងបណ្ឌិត។

សូមជម្រាបថា IPB ជាសាកលវិទ្យាល័យមួយ ក្នុងចំណោមសាកលវិទ្យាល័យដែលល្អបំផុត នៅក្នុងប្រទេសឥណ្ឌូនេស៊ី ស្ថិតនៅក្នុងតំបន់ Bogor ប្រទេសឥណ្ឌូនេស៊ី ដែលល្បីល្បាញជំនាញកសិកម្ម និងជីវវិទ្យាសមុទ្រ។ IPB ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦៣ ហើយបច្ចប្បន្នមាននិស្សិតកំពុងសិក្សាចំនួន ៣២,៥៩៧នាក់៕