* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្លាំងនគរបាល ឃាត់ខ្លួនជនជាតិ៣នាក់ ករណីហិង្សាដោយចេតនា និងបង្ខាំងមនុស្សជំរិតទារប្រាក់ នៅសណ្ឋាគារ WH ក្នុងខណ្ឌបឹងកេងកង

29-04-2026 21:56

(ភ្នំពេញ)៖ កម្លាំងស្នងការដ្ឋានរាជធានីភ្នំពេញ បានឃាត់ខ្លួនជនជាតិ៣នាក់ ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបង្ខាំងមនុស្សជំរិតទារប្រាក់ ចំនួន ៨០០ដុល្លារ ពីបុរសជនជាតិខ្មែរម្នាក់ នៅចំណុចសណ្ឋាគារ WH ជាន់ទី០៣ បន្ទប់៣០២ ផ្លូវ៣១០ ភូមិ៧ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋានរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៩ និង ៣០ នាទី ការិយាល័យ ស្រាល សហការអធិការខណ្ឌបឹងកេងកង បានធ្វើការស្រាវជ្រាវ និងឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន០៣ នាក់ ដែលបានប្រើប្រាស់ហិង្សា និងបង្ខាំងមនុស្សជំរិតទារប្រាក់ជនរងគ្រោះម្នាក់ ដែលជាជនជាតិខ្មែរ។

ជនសង្ស័យទាំង៣ នាក់រួមមាន៖ ១-ឈ្មោះ Chen lang shu ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិ ចិន ស្នាក់នៅ បន្ទប់ជួល ផ្លូវបេតុង សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ, ២- ឈ្មោះ Xiao Xiong ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិនមុខរបរ ស្នាក់នៅ បន្ទប់ជួល ផ្លូវបេតុង សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងទី៣- ឈ្មោះHan Ling ភេទប្រុស អាយុ១៩ឆ្នាំជនជាតិចិន ស្នាក់នៅ បន្ទប់ជួល ផ្លូវបេតុង សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះដែលត្រូវបានចាប់ជំរិត ឈ្មោះ រុន ស្រស់ ភេទ ប្រុស ជនជាតិខ្មែរ អាយុ ២៩ ឆ្នាំ មុខរបរ បុគ្គលិកហាងបារាំង ស្នាក់នៅផ្ទះជួល ផ្លូវ៨៨ សង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

បច្ចុប្បន្ននេះ ការិយាល័យកម្រិតស្រាល កំពុងធ្វើការ សាកសួរតាមនីតិវិធី។
បើតាមសមត្ថកិច្ច ក្រុមជនសង្ស័យប្រើរូបភាពឆាតហៅស្រីៗមកបំរើសេវាផ្លូវភេទរួចហើយជំរិតទារប្រាក់តែម្ដង ដោយក្រុមនេះមានជំនាញប្រើរូបភាពបែបនេះជាច្រើនករណីរួចមកហើយ៕