* ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសក្រើនរំលឹកវិធានការបង្ការ និងទប់ស្កាត់ការកើនឡើងនៃជំងឺផ្តាសាយ
* អ្នកឆ្លងជំងឺអេបូឡានៅកុងហ្គោ កើនឡើងលើស ៩,០០០ នាក់ និងស្លាប់ជាង ៤,៣០០ នាក់
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១ នៃកម្ពុជា អញ្ជើញទស្សនាទីក្រុងប្រវត្តិសាស្ត្រចាស់ ក្នុងរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ្នកឧកញ៉ា គិត ម៉េង ដឹកនាំប្រតិភូជួបពិភាក្សាជាមួយទីភ្នាក់ងារជំរុញវិនិយោគអាស៊ែបៃហ្សង់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងការប្រឡងសញ្ញាបត្របច្ចេកទេស វិជ្ជាជីវៈកម្រិត៣ នៅថ្ងៃទី២៨ ខែតុលា
* រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបង្ក្រាបបទល្មើស Online Scams ដល់ឫសគល់ ខណៈតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង ត្រូវបិទចោលទាំងស្រុង, បុគ្គល Deng Pibing បានចាកចេញពីកម្ពុជា តាំងពីចុងខែឧសភា
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេច
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសខួបចម្រើនជន្មាយុ
* ពលរដ្ឋជាង១១ម៉ឺននាក់ ជិះរថយន្ដក្រុងសាធារណៈមិនគិតលុយទៅស្រុកកំណើត ដែលផ្ដល់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៥ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ, ជួយសន្សំថវិកាប្រមាណ២លានដុល្លារអាមេរិក
* លោក គីម ជុងអ៊ុន សម្ញែងមីស៊ីលបាញ់ដល់សហរដ្ឋអាមេរិក ខណៈលោក ត្រាំ ឱ្យសញ្ញាពីលទ្ធភាពជួបគ្នាជាថ្មី
* ជនបរទេសជាង ១០០នាក់ ជាប់គាំងនៅតំបន់រងគ្រោះដោយទឹកជំនន់ថ្មី ក្នុងប្រទេសនេប៉ាល់
* អ្នកវិភាគចៅចាក់ស្មុក៖ លិខិតឆ្លើយតបរបស់ អ៊ុំ សំអាន មកសម្តេចធិបតីបញ្ជាក់ថា អ៊ុំ សំអាន គ្មានភាពក្លាហានចូលកម្ពុជា តាមការអញ្ជើញដើម្បីសួរដេញដោលដាក់ភស្តុតាងលើខ្សែព្រំដែនចន្លោះបង្គោលព្រំដែន ៥២-៥៩ ទេ
* កម្ពុជា និងអាស៊ែបៃហ្សង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នា(DTA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
* ចិន ប្រកាសដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីប៉ារ៉ាហ្កាយ និងបេលីស ជុំវិញទំនាក់ទំនងជាមួយតៃវ៉ាន់
* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

សិប្បកម្មស្លរចម្រាញ់យកផ្លាកទីននៅស្រុកអង្គស្នួល បង្កការប៉ះពាល់ដល់ប្រជាពលរដ្ឋ និងបរិស្ថាន

29-04-2026 21:59

(កណ្តាល)៖ សិប្បកម្មស្លរចម្រាញ់យកផ្លាកទីនស្ថិតនៅភូមិអូរ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល បានបង្កការប៉ះពាល់ដល់ប្រជាពលរដ្ឋដោយមានក្លិនឈ្ងៀមខ្លាំង និងប៉ះពាល់ដល់បរិស្ថានផងដែរ។

នៅរសៀលថ្ងៃទី២៩​ ខែមេសា​ ឆ្នាំ២០២៦​ ក្រុមការងារមន្ទីរបរិស្ថានខេត្តកណ្ដាល ដឹកនាំ​ដោយ អាន តូរ៉ា ប្រធានការិយាល័យគាំពារបរិស្ថាន សហការជាមួយរដ្ឋបាល​ស្រុក​អង្គ​ស្នួល និងអាជ្ញាធរ ភូមិ ឃុំ បានចុះទៅពិនិត្យទីតាំងសិប្បកម្មស្លរចម្រាញ់យកផ្លាកទីន​នេះ។

សិប្បកម្មនេះ បានបើកដំណើរនៅខែវិច្ឆិកា ឆ្នាំ២០២៥ និងមិនច្បាប់អនុញ្ញាតនោះ​ឡើយ។ ក្រុមការងារ បានណែនាំម្ចាស់សិប្បកម្ម​ផ្អាក​សកម្មភាពទាំងស្រុង​រហូតដល់​បំពេញបែបបទនីតិវិធីច្បាប់បានរួចរាល់។

ក្រុមការងារក៏បានណែនាំម្ចាស់សិប្បកម្មរកវិធីសាស្រ្តកាត់បន្ថយបញ្ហាផ្សែង និងក្លិ​ន​ឈ្ងៀម ឱ្យនៅកម្រិតអតិប្បមា ជៀសវាងប៉ះពាល់ដល់បរិស្ថាន, បញ្ឈប់យកប្រេងខ្មៅ​យក​ទៅដុតដេញផ្តាច់សំណបន្តទៀត និងត្រូវកែបច្ចេកទេសឡចម្រាញ់បន្ថែមទៀត​ដោយ​ធានាមិនបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងបរិស្ថានជុំវិញ។

ក្រុមការងារ ក៏បានណែនាំម្ចាស់សិប្បកម្មត្រូវរៀបចំកិច្ចសន្យាការពារបរិស្ថានជាមួយ​មន្ទីរ​បរិស្ថានខេត្តកណ្តាល និងត្រូវគ្រប់គ្រងសំណល់ផេះធ្យូងថ្មឱ្យបានត្រឹមត្រូវ។

ក្រុមការងារក៏បានដាក់វិន័យអន្តរការតាមច្បាប់ទៅលើម្ចាស់សិប្បកម្ម ព្រោះដំណើរការសិប្បកម្មដោយពុំមានលិខិតអនុញ្ញាត៕