* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីស្វាគមន៍ផ្លូវការ ដែលរៀបចំដោយលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់
* អ្នកវិភាគចៅចាក់ស្មុក៖ អ៊ុំ សំអាន និងបង្គោលព្រំដែនលេខ៥២-៥៩, ឱកាសមាសនៃការបង្ហាញភស្តុតាង មិនមែនគិតតែការចោទប្រកាន់គ្មានមូលដ្ឋាននោះទេ
* បរិមាណសំរាមបញ្ចេញទៅទីលានក្នុងរាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ ថយចុះជិត១០% បើប្រៀបធៀបពិធីបុណ្យនាឆ្នាំកន្លងទៅ
* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញទៅដល់ប្រទេសអាស៊ែបៃហ្សង់ដោយសុវត្ថិភាព
* មេដឹកនាំ UN និង EU ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី លើអាកាសយានដ្ឋានរបស់អារ៉ាប៊ីសាអូឌីត
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ក្រសួងបរិស្ថានកម្ពុជា គាំទ្រការវិនិយោគបៃតង របស់រោងចក្រផលិតក្រណាត់ប្រទេសចិន នៅកម្ពុជា

30-04-2026 08:13

(សៀងហៃ)៖ តបតាមការអញ្ជើញលោក Huang Runqiu រដ្ឋមន្ត្រីក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណរដ្ឋប្រជាមានិតចិន លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន អញ្ជើញដឹកនាំប្រតិភូក្រសួងបរិស្ថាន ដើម្បីបំពេញបេសកកម្មនៅប្រទេសចិន ចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។

នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ លោករដ្ឋមន្ត្រីបានដឹកនាំប្រតិភូ អញ្ជើញធ្វើទស្សនៈកិច្ចនៅរោងចក្រក្រណាត់ Tiqiao Shanghai, នៅ PuJiang ទីក្រុងសៀងហៃ ប្រទេសចិន។

លោកបណ្ឌិត អ៊ាង សុផល្លែត បានទទួលជួបពិភាក្សា ការងារជាមួយលោក Pan Yuming ប្រធានរោងចក្រផលិតក្រណាត់ Tiqiao Shanghai, ដែលសព្វថ្ងៃនេះ កំពុងតែផ្គត់ផ្គង់ក្រណាត់ ទៅរោងចក្រកាត់ដេរជាច្រើននៅក្នុងពិភពលោក ហើយក្នុងនោះក៏មានរោងចក្រមួយចំនួនធំនៅកម្ពុជាផងដែរ។

លោក Pan Yuming បានលើកឡើងថារោងចក្ររបស់លោក គោរពតាមស្តង់ដារអន្តរជាតិ និងទទួលស្គាល់ដោយអន្តរជាតិ។

ប្រធានរោងចក្របានបង្ហាញពី គោលបំណងចង់ធ្វើការវិនិយោគនៅកម្ពុជា គោរពបទដ្ឋាន និងច្បាប់បរិស្ថានរបស់កម្ពុជា។ ហើយជាជំហានដំបូងគឺលោក ផាន ចង់សហការជាមួយក្រសួងបរិស្ថាន ដើម្បីអភិរក្សធនធានធម្មជាតិតាមរយៈការដាំ ស្មៅយក្ស ហើយកែប្រែស្មៅនេះឱ្យទៅជាអុសជីវៈ ដើម្បីបម្រើឱ្យការចំហុយ ឬក៏អ៊ុតក្រណាត់នៅតាមរោងចក្ររបស់គាត់ផង និងចំហុយ និងអ៊ុតក្រណាត់នៅតាមរោងចក្រកាត់ដេរដទៃទៀតផង។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណ និងលើកទឹកចិត្តជំរុញឱ្យក្រុមហ៊ុន មកវិនិយោគនៅកម្ពុជា និងប្រើប្រាស់អុស ឬធ្យូងផលិតចេញពីស្មៅយក្ស ដែលក្រសួងបរិស្ថានកម្ពុជា បាននិងកំពុងលើកទឹកចិត្តឱ្យមានការដាំស្មៅយក្ស (Giant King Grass) នៅតាមសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីប្រើប្រាស់ជាជីវអុសសម្រាប់ដុតជំនួសអុស និងធ្យូងដែលកាប់ចេញពីព្រៃឈើធម្មជាតិ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា រោងចក្រកាត់ដេរនៅកម្ពុជាមួយជាច្រើននៅបន្តប្រើប្រាស់ និងធ្យូង ដើម្បីដុតចំហុយក្រណាត់ និងអ៊ុតក្រណាត់ ដែលការប្រើប្រាស់អុស និងធ្យូងនេះ គឺបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើព្រៃឈើ ហើយជាពិសេសទៀត ទៅលើយុទ្ធនាការដាំកូនឈើដែលក្រសួងបរិស្ថាន និងប្រជាពលរដ្ឋយើងទូទាំងប្រទេសកំពុងតែរួមគ្នាដាំ យ៉ាងតិចចំនួន ១លានដើម ជារៀងរាល់ឆ្នាំ។

លោករដ្ឋមន្ត្រីបានជំរុញឱ្យមានការដាំស្មៅយក្ស និងធ្វើការកែច្នៃ ឬប្រើប្រាស់ស្មៅយក្សនេះ ទៅជាអុសជីវៈ ហើយប្រើជំនួសអុសធម្មជាតិ និងបានជួយកាត់បន្ថយទាំងសម្ពាធទៅលើធនធានធម្មជាតិ ជាពិសេសព្រៃឈើរបស់កម្ពុជា និងជួយឱ្យកូនឈើដែលយើងខំនាំគ្នាដាំហ្នឹង លូតលាស់ធំធាត់ផងដែរ៕