* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមពិធីជប់លៀងថ្ងៃត្រង់ផ្លូវការ ដែលរៀបចំដោយ លោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ និងលោកជំទាវ
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីស្វាគមន៍ផ្លូវការ ដែលរៀបចំដោយលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់
* អ្នកវិភាគចៅចាក់ស្មុក៖ អ៊ុំ សំអាន និងបង្គោលព្រំដែនលេខ៥២-៥៩, ឱកាសមាសនៃការបង្ហាញភស្តុតាង មិនមែនគិតតែការចោទប្រកាន់គ្មានមូលដ្ឋាននោះទេ
* បរិមាណសំរាមបញ្ចេញទៅទីលានក្នុងរាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ ថយចុះជិត១០% បើប្រៀបធៀបពិធីបុណ្យនាឆ្នាំកន្លងទៅ
* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ចិន បន្តការគាំទ្រកម្ពុជា លើការការពារបរិស្ថាន ការបញ្ចេញកាបូនទាប និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ

30-04-2026 08:15

(សៀងហៃ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងអំឡុងពេលអញ្ជើញបំពេញបេសកកម្ម នៅប្រទេសចិន នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារជាមួយលោក Huang Runqiu រដ្ឋមន្ត្រីក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីក្រុងសៀងហៃ ប្រទេសចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការការពារបរិស្ថាន ការបញ្ចេញកាបូនទាប និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

ក្នុងឱកាសនោះ លោកបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងអំពីដំណើរការជំរុញ «ភាពស្អាត» នៅកម្ពុជាយើង និងបានថ្លែងអំណរគុណដល់លោក Huang Runqiu ដែលបានផ្តល់អំពូលសូឡាដាក់បំភ្លឺតាមផ្លូវ និងអំពូលសូឡាដាក់តាមផ្ទះ ជូនក្រសួងបរិស្ថាននាពេលកន្លងមក។

លោកបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា អំពូលទាំងនោះ បានយកទៅផ្តល់ជូនប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ នៅក្នុងភូមិសាស្រ្តតំបន់សហគមន៍ទេទឹកពុះ សហគមន៍ភ្នំខ្នងផ្សារ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅលើកោះស្រឡៅ ក្នុងភូមិសាស្រ្តស្រុកកោះកុង ខេត្តកោះកុង និងបានតម្លើងនៅតាមថ្នាលបណ្តុះកូនឈើថ្នាក់តំបន់របស់ក្រសួងបរិស្ថាន ទាំង៥កន្លែង រួមមាននៅខេត្តត្បូងឃ្មុំ កំពង់ស្ពឺ សៀមរាប មណ្ឌលគិរី និងកោះកុង។

លោករដ្ឋមន្រ្តីមានប្រសាសន៍ជំរុញឱ្យមានកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងទប់ស្កាត់និងកាត់បន្ថយការបំពុលបរិស្ថាន។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងអេកូឡូស៊ី និងបរិស្ថាននៃប្រទេសចិន បានថ្លែងថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យ ដែលក្រសួងបរិស្ថានកម្ពុជា ទទួលបាន ក្នុងការជំរុញ « ភាពស្អាត » នៅកម្ពុជា។

លោក Huang Runqiu បានមានប្រសាសន៍ផ្តល់អំពូលសូឡាដាក់តាមផ្លូវចំនួន ២០០០ដើម និងប្រព័ន្ធអំពូលភ្លើងសូឡាដាក់តាមផ្ទះចំនួន ៣០០០ឈុតបន្ថែមទៀត ជូនដល់ក្រសួងបរិស្ថាន ដើម្បីយកទៅប្រើប្រាស់សម្រាប់ប្រយោជន៍សាធារណៈ ជាពិសេសនៅខេត្តត្បូងឃ្មុំ និងនៅតាមតំបន់ការពារ ដើម្បីធ្វើយ៉ាងណាជួយឲ្យសហគមន៍មានភ្លើងប្រើ និងជួយសម្រួលដល់ជីវភាពរស់នៅរបស់ពួកគាត់ឲ្យកាន់តែប្រសើរឡើង។

ជាមួយគ្នានោះដែរ រដ្ឋមន្រ្តីបរិស្ថានចិន បានលើកឡើងអំពីការបន្តជំរុញអ្នកវិនិយោគចិនឲ្យមកកម្ពុជាថែមទៀត។ កន្លងមកក្រុមហ៊ុនប្រទេសចិន បានអញ្ជើញមកប្រទេសកម្ពុជាជាបន្តបន្ទាប់ ក្នុងនោះបានបង្ហាញការវិនិយោគក្នុងការកែច្នៃសំណល់រឹងឲ្យទៅជាថាមពលអគ្គិសនី។

សូមបញ្ជាក់ថា កម្ពុជានិងចិនបានពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ លើវិស័យបរិស្ថាន។ ក្រុមហ៊ុនវិនិយោគប្រទេសចិន បានចូលរួមក្នុងការងារគ្រប់គ្រងបរិស្ថាន ជាពិសេសលើការគ្រប់គ្រងសំរាម សំណល់រឹង និងមានគម្រោងការកែច្នៃសំណល់ ទៅជាថាមពលអគ្គិសនី (Waste-to-Energy) ដើម្បីជំរុញសេដ្ឋកិច្ចបៃតងនៅកម្ពុជា៕