* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ដឹកនាំកិច្ចប្រជុំពង្រឹងគុណភាពសេវាសុខាភិបាលនៅខេត្តព្រះវិហារ ដោយដាក់អាទិភាពលើការធ្វើបដិសណ្ឋារកិច្ចល្អចាប់ពីចំណុចទទួលសេវា រហូតដល់ការបញ្ចប់

30-04-2026 10:11

(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំសំខាន់មួយ ជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកខេត្ត ១៦មករា ដោយមានការចូលរួមពីអនុប្រធានមន្ទីរពេទ្យ នាយផ្នែក និងនាយសាលទាំងអស់ ដើម្បីពង្រឹងប្រសិទ្ធភាពការគ្រប់គ្រង និងលើកកម្ពស់គុណភាពសេវាសុខាភិបាលជូនប្រជាពលរដ្ឋ។

នាឱកាសនេះ លោកវេបណ្ឌិត គួង ឡូ បានថ្លែងផ្តោតសំខាន់លើទស្សនៈគំនិត ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ ដោយបញ្ជាក់ថា «ថ្នាក់ដឹកនាំទាំងអស់ ទាំងថ្នាក់ដឹកនាំមន្ទីរពេទ្យ ទាំងនាយសាល ទាំងនាយផ្នែក ត្រូវដើរតួជាអ្នកដឹកនាំផង និងជាអ្នកគ្រប់គ្រងផង» ក្នុងពេលតែមួយ ហើយត្រូវដឹងច្បាស់ពីពេលវេលានៃតួនាទីនីមួយៗ។

លោកបានពន្យល់យ៉ាងច្បាស់ថា នៅពេលដែលអ្នកនិយាយថា «អ្វី ឬហេតុអ្វី» នោះគឺអ្នកកំពុងតែដឹកនាំ ខណៈនៅពេលដែលអ្នកនិយាយថា «របៀបណា ឬក៏នៅពេលណា» នោះមានន័យថា អ្នកកំពុងតែគ្រប់គ្រង។ អ្នកដឹកនាំល្អ ត្រូវធ្វើឲ្យមនុស្សមានការចូលរួម ខិតខំប្រឹងប្រែង ខណៈអ្នកគ្រប់គ្រងត្រូវធ្វើឲ្យការងារសម្រេចគោលដៅ។

លោកវេជ្ជបណ្ឌិត គួង ឡូ បានបន្ថែមថា អ្នកដឹកនាំត្រូវមានគុណលក្ខណៈសំខាន់៣គឺ ភាពជាម្ចាស់ (Ownership), បុរេសកម្មភាព (Proactive), នវានុវត្តន៍ (Innovation)។ ជាមួយគ្នានេះ ដើម្បីសម្រេចជោគជ័យក្នុងការងារ ត្រូវមានភាពអត់ធ្មត់ ការខិតខំប្រឹងប្រែង និងការតស៊ូបន្តដោយមិនចុះចាញ់។

លើសពីនេះលោកប្រធានមន្ទីរសុខាភិបាលខេត្ត ក៏បានថ្លែងផ្តោតលើការពង្រឹងការផ្តល់សេវាសុខាភិបាល ដោយដាក់អាទិភាពលើការធ្វើបដិសណ្ឋារកិច្ចល្អចាប់ពីចំណុចទទួលសេវា រហូតដល់ការបញ្ចប់ ដោយរួមមាន មន្ត្រីសុខាភិបាល បុគ្គលិកសម្អាត សន្តិសុខ និងអ្នកបើកបររថយន្តសង្គ្រោះ ក៏ដូចជាការពង្រឹងសេវា២៤ម៉ោង ដោយយកអ្នកជំងឺជាចំណុចកណ្តាល ផ្តល់សេវាប្រកបដោយគុណភាព ប្រសិទ្ធភាព សមធម៌ និងគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ និងសីលធម៌មនុស្ស។

ជាមួយនឹងនេះ លោក គួង ឡូ បានណែនាំឲ្យពង្រឹងការធ្វើកោសលវិច្ច័យឲ្យបានលឿន និងមានគុណភាព និងបានស្នើសុំឲ្យមន្ទីរពេទ្យលើកលែងថ្លៃសេវា ជូនក្រុមអ្នកស្ម័គ្រចិត្តសុខភាពភូមិ (VHSG) ដែលត្រូវបានមន្ទីរពេទ្យឯកភាពអនុវត្ត។ កិច្ចប្រជុំបានបង្ហាញពីការប្តេជ្ញាចិត្តរួម ក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការថែរក្សាសុខភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង៕