ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ផ្ញើសារអបអរសាទរខួប ២៧ឆ្នាំ នៃការចូលជាសមាជិកអាស៊ានរបស់កម្ពុជា

30-04-2026 10:23

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បានផ្ញើសារអបអរសាទរខួប ២៧ឆ្នាំ នៃការចូលជាសមាជិកអាស៊ានរបស់កម្ពុជា ៣០ មេសា ១៩៩៩-៣០ មេសា ២០២៦។

ក្នុងសារលិខិតនោះ បានបង្ហាញពីសារៈសំខាន់នៃភាពស្ថិតស្ថិរយូរអង្វែងនៃគោលការណ៍គ្រឹះរបស់អាស៊ាន ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញអាស៊ាន និងបូរណភាពទឹកដី, ការមិនប្រើប្រាស់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង និងការដោះស្រាយជម្លោះដោយសន្ដិវិធី ស្របតាមច្បាប់អន្តរជាតិ បានធ្វើឱ្យសមាជិកអាស៊ានអាចរួមរស់ជាមួយគ្នាដោយសន្ដិភាព និងកសាងតំបន់មួយដែលកំណត់ដោយកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងការជឿទុកចិត្តគ្នាទៅវិញទៅមក៕

ខាងក្រោមជាសារលិខិតរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖