* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក.ផ.ផ បង្កើនសន្ទុះផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅក្រៅប្រទេស ខណៈវិស័យកំពុងប្រឈមឧបសគ្គ

30-04-2026 10:40

(ភ្នំពេញ)៖ នៅក្នុងបរិបទដែលវិស័យទេសចរណ៍កំពុងប្រឈមនឹងឧបសគ្គ និងទទួលរងឥទ្ធិពលពីកត្តាខាងក្រៅជាច្រើន ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ) បានបន្តបង្កើនសន្ទុះសកម្មភាព និងជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិឲ្យកាន់តែខ្លាំងក្លា ស្របតាមទស្សនទាន «ជួបឧបសគ្គកាន់តែច្រើន កាន់តែត្រូវមានភាពធន់នឹងវិបត្តិ»។

លោក ហួត ហាក់ ប្រធានក្រុមប្រឹក្សាភិបាល ក.ផ.ផ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៦ ដោយមានការចូលរួមពីតំណាងរដ្ឋ និងវិស័យឯកជន សមាជិកក្រុមប្រឹក្សាភិបាល លោកនាយកប្រតិបត្តិ និងអង្គភាពប្រតិបត្តិរបស់ ក.ផ.ផ។

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យវឌ្ឍនភាពការងារ វិភាគ និងវាយតម្លៃលើស្ថិតិ និងស្ថានភាពទេសចរណ៍ទាំងក្នុងប្រទេស តំបន់ និងពិភពលោក ព្រមទាំងកំណត់កត្តាហានិភ័យ និងកាលានុវត្តភាព ដើម្បីរៀបចំយុទ្ធសាស្ត្រ និងផែនការសកម្មភាពឲ្យមានភាពចំគោលដៅ ទាន់ពេលវេលា មានភាពបត់បែន និងឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន និងរយៈពេលមធ្យម។

ក្នុងឱកាសនេះ លោកប្រធាន ក.ផ.ផ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចបានក្នុងត្រីមាសទី១ ដែលបានចូលរួមជំរុញការផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ និងគាំទ្រទិសដៅការងារបន្ត។ ទន្ទឹមនឹងនេះ ក៏បានណែនាំឱ្យយកចិត្តទុកដាក់លើការងារសំខាន់ៗមួយចំនួន រួមមាន៖

ទី១៖ ជំរុញការផ្សព្វផ្សាយយុទ្ធនាការ «Visit Cambodia in Green Season» (ខែឧសភា ដល់ ខែតុលា) ភ្ជាប់នឹងគំនិតផ្តួចផ្តើម «The Green Wonder» របស់ ក.ផ.ផ
ទី២៖ រៀបចំផែនការគាំទ្រការលើកលែងទិដ្ឋាការសម្រាប់ប្រជាពលរដ្ឋចិន កាន់លិខិតឆ្លងដែន PRC ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦
ទី៣៖ ធ្វើពិពិធកម្មទីផ្សារទេសចរណ៍ដោយមានភាពបត់បែន
ទី៤៖ ជំរុញយុទ្ធនាការ «ចាក់ទឹកថ្លាក្នុងទឹកល្អក់» ដើម្បីលើកកម្ពស់កិត្តិនាមកម្ពុជាលើឆាកអន្តរជាតិ
ទី៥៖ រៀបចំផែនការយុទ្ធសាស្ត្រផ្សព្វផ្សាយព្រឹត្តិការណ៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងវិនិយោគិនបរទេសឲ្យបានកាន់តែច្រើន៕