* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្ត្រី សុខ សូកេន៖ ការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ បានឈានដល់ដំណាក់កាលថ្មី ដែលផ្តោតការយកចិត្តទុកដាក់លើ «ប្រសិទ្ធភាពនៃសមិទ្ធកម្ម»

30-04-2026 11:03

(ភ្នំពេញ)៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាអនុប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានលើកឡើងថា ការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ បានឈានដល់ដំណាក់កាលថ្មី ដែលផ្តោតការយកចិត្តទុកដាក់លើ «ប្រសិទ្ធភាពនៃសមិទ្ធកម្ម» សំដៅពង្រឹងនិងលើកកម្ពស់ គុណភាព និងប្រសិទ្ធភាពនៃច្បាប់ និងសេវាយុត្តិធម៌ ដើម្បីអាចឆ្លើយតបបានប្រកបដោយ ប្រសិទ្ធភាពខ្ពស់ចំពោះក្តីរំពឹងទុក សេចក្តីត្រូវការ និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ក្នុងសង្គមនីតិរដ្ឋ និងសង្គមដែលមានសន្តិភាពពេញលេញបរិបូរណ៍។ ត្រង់ចំណុនេះ លោករដ្ឋមន្ត្រីបានអះអាង គឺដើម្បីរួមចំណែកក្នុងការសម្រេចនូវចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលកម្រិតខ្ពស់ឆ្នាំ២០៥០ ដោយកសាងសង្គមជាតិមួយឱ្យខ្លាំង រឹងមាំ រស់រវើក រុងរឿង និងមានវិបុលភាព។

លោក សុខ សូកេន បានលើកឡើងបែបនេះក្នុងឱកាសអញ្ជើញបើកកម្មវិធីសិក្ខាសាលាថ្នាក់ជាតិ លើកទី១ ស្តីពី​ «ការធ្វេីឲ្យប្រសេីរឡេីងនូវយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា» នៅថ្ងៃទី៣០​ ខែមេសា​ ឆ្នាំ២០២៦​ នៅសណ្ឋាគាររ៉េស៉ីដង់ សុខាភ្នំពេញ ដោយសហការជាមួយកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP)។

បើតាមលោក សុខ សូកេន ការកែទម្រង់ច្បាប់ត្រូវបានបង្កើតឡើងនៅឆ្នាំ២០២៤ ដោយផ្តាច់ចេញពីអតីត «ការកែទម្រង់ច្បាប់និង ប្រព័ន្ធយុត្តិធម៌»។ បច្ចុប្បន្ន គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ដឹកនាំដោយទីស្តីការ គណៈរដ្ឋមន្ត្រី ដែលផ្តោតលើការកែទម្រង់ប្រព័ន្ធច្បាប់ទាំងមូលរបស់ប្រទេស និងគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ដឹកនាំដោយក្រសួងយុត្តិធម៌ និងតុលាការកំពូល។

លោកបានបន្តថា ដើម្បីសម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្ត្រ ដែលជាស្នូលនៃមុំទី៤ នៃយុទ្ធសាស្ត្របញ្ចកោណ «ការលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពនៃច្បាប់ និងប្រព័ន្ធយុត្តិធម៌» រាជរដ្ឋាភិបាល បានផ្តោតលើអាទិភាពចំនួន ៦ចំណុច ក្នុងនោះចំណុចទី៦ គឺ «ការជំរុញរៀបចំក្របខណ្ឌច្បាប់ យន្តការសម្របសម្រួល និងផ្សះផ្សាវិវាទទាំងក្នុង និងក្រៅប្រព័ន្ធតុលាការ» សំដៅលើកកម្ពស់ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទ បង្ខិតសេវានៃការដោះស្រាយវិវាទដែលមានលក្ខណៈងាយស្រួល និងសម្បូរបែបទៅជិតប្រជាពលរដ្ឋ និងធានាបាននូវ បរិយាកាសសន្តិភាពនិយម និងភាពសុខដុមរមនាក្នុងសង្គមជាតិ។ ព្រមជាមួយគ្នានេះ សម្តេចធិបតី បានប្រកាសដាក់ចេញនូវវិធានការគន្លឹះចំនួន៥ បន្ថែមទៀត ដែលវិធានការ គន្លឹះទី៥គឺ «ការពង្រឹងនិងលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌» និង បានប្រគល់ភារកិច្ចនេះ ជូនក្រសួងយុត្តិធម៌រៀបចំផែនការសកម្មភាពជាក់ស្តែង សំដៅសម្រេចឱ្យបាននូវកិច្ចការអាទិភាព ៣ ដោយក្នុងនោះ កិច្ចការអាទិភាពទី១ គឺ ការបង្កើត យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបន្ថែមលើយន្តការដែលមានស្រាប់ ដើម្បីជួយសម្រុះសម្រួលដោះស្រាយវិវាទឱ្យបានឆាប់រហ័ស ជាពិសេសវិវាទរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយ អ.ដ.ក. ដែលត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក សុខ សូកេន បានបន្តថា យន្តការនៃការទទួល និងដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជាមានទាំងយន្តការ ក្នុងក្របខ័ណ្ឌរាជរដ្ឋាភិបាល និងក្រៅរដ្ឋាភិបាល ដូចជា ក្រសួងអធិការកិច្ច, អ.ជ.ក., អាជ្ញាធរ ជាតិដោះស្រាយវិវាទដីធ្លី, គណៈកម្មការសុរិយោដី, មជ្ឈមណ្ឌលជាតិនៃមជ្ឈតការផ្នែក ពាណិជ្ជកម្ម, ក្រុមប្រឹក្សាអាជ្ញាកណ្តាល ឬយន្តការដោះស្រាយវិវាទតាមបែបរដ្ឋបាលនៅ ថ្នាក់មូលដ្ឋាន ជាដើម។ យន្តការដោះស្រាយបណ្តឹងរបស់ក្រសួងអធិការកិច្ច និងយន្តការដោះស្រាយវិវាទរបស់ អ.ដ.ក. មានភាពប្រទាក់ក្រឡាគ្នា ក្នុងការចូលរួមចំណែកពង្រឹង ប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។

លោកបានបន្ថែមថា ដោយបន្តយកចិត្តទុកដាក់លើយន្តការដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានេះ បានសម្រេចសម្រួល រចនាសម្ព័ន្ធ និងមុខងារភារកិច្ចរបស់ក្រសួងអធិការកិច្ច ដោយកែសម្រួលនិងដំឡើងពីនាយកដ្ឋានទទួលពាក្យបណ្តឹងនិងអង្កេតស្រាវជ្រាវ ទៅជាអគ្គនាយកដ្ឋានដោះស្រាយ បណ្ដឹង និងកែសម្រួលមុខងារលើការងារដោះស្រាយបណ្តឹង ទៅជាការទទួលពាក្យបណ្តឹង តវ៉ានិងបណ្តឹងបរិហារអំពីនីតិបុគ្គល និងរូបវន្តបុគ្គលសាធារណៈ ក្នុងក្របខ័ណ្ឌដែនសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលពីគ្រប់មជ្ឈដ្ឋានទាំងអស់ រួមទាំងពិនិត្យបាតុភាពអសកម្មផ្សេងៗពី មជ្ឈដ្ឋាននានាផងដែរ។ ក្នុងក្របខណ្ឌនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា អ.ដ.ក ជាយន្តការមួយ ដែលសម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ។

លោក យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អ.ដ.ក. បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នេះ, អ.ដ.ក. បានចាត់ការសំណុំរឿងបានចំនួន សរុប ១ ៣៤០ ករណី ក្នុងចំណោមសំណុំរឿងដែលទទួលបានសរុបចំនួន ២ ៩៤១ ករណី ដោយក្នុង នោះសំណុំរឿងចំនួន ៧៤៩ ករណី ត្រូវបានសម្រុះសម្រួលដោះស្រាយដោយជោគជ័យ, សំណុំ រឿងចំនួន ១៥៣ ករណី ត្រូវបានលើកចោលដោយសារខុសសមត្ថកិច្ច, សំណុំរឿងចំនួន ៤៣៨ ករណី ត្រូវបានបិទបញ្ចប់ ដោយសារភាគីមិនទទួលយកការសម្រុះសម្រួល និងសំណុំរឿងចំនួន ១ ៦០១ ករណី កំពុងស្ថិតក្នុងចំណាត់ការរបស់ អ.ជ.ក.។

សមិទ្ធផលការងារសំខាន់ៗរបស់ អ.ដ.ក. គឺបានមកពីការខិតខំប្រឹងប្រែង និងការលះបង់របស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់
ជាពិសេស ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. និងមានអគ្គលេខាធិការដ្ឋាន ជាសេនាធិការដ៏ល្អ ព្រមទាំងមានកិច្ចសហការល្អ និងការចូលរួមចំណែកយ៉ាងសកម្មពី ស្ថាប័ននិងដៃគូអភិវឌ្ឍសំខាន់ៗផងដែរ។

កម្មវិធីសិក្ខាសាលាថ្នាក់ជាតិ លើកទី១ ស្តីពី​ «ការធ្វេីឲ្យប្រសេីរឡេីងនូវយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា» ដោយសហការជាមួយកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) មានអ្នកចូលរួមប្រមាណ ៣០០នាក់ ដែលមកពីអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. រដ្ឋបាលរាជធានី-ខេត្ត គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងអង្គការអុកស្វាមប្រចាំកម្ពុជា។ កម្មវិធីបិទ រៀបចំនៅល្ងាចថ្ងៃដដែល ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ៕