* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រយៈពេល៤ខែ ឆ្នាំ២០២៦ មន្រ្តីបរិស្ថានបង្រ្កាបបទល្មើសធនធនធានធម្មជាតិ ក្នុងតំបន់ដែនជម្រកសត្វព្រៃ «ព្រៃឡង់» ចំនួន ១៧៨ករណី និងបញ្ជូនជនសង្ស័យ ១៣នាក់ទៅតុលាការ

30-04-2026 13:17

(ព្រៃឡង់)៖ មន្ត្រីជំនាញនៃក្រសួងបរិស្ថាន និងមន្ត្រីឧទ្យានុរក្ស និងមន្ទីរបរិស្ថាន ក្នុងភូមិសាស្ត្រខេត្តទាំង៤ (កំពង់ធំ, ព្រះវិហារ, ស្ទឹងត្រែង, និងក្រចេះ) រួមជាមួយសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងសមាជិកនៃសហគមន៍តំបន់ការពារធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តទាំង៤ រួមមានកំពង់ធំ, ព្រះវិហារ, ស្ទឹងត្រែង, និងក្រចេះ បានបន្តចុះល្បាតទប់ស្កាត់ និងបង្ក្រាបបទល្មើស ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់»។

នៅក្នុងរយៈពេល៤ខែ នៃឆ្នាំ២០២៦ គឺចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៦ ក្រុមការងារបានចុះល្បាត និងអនុវត្តច្បាប់បានចំនួន ៨៥៣លើក ដែលក្នុងនោះ បានបង្រ្កាបបានបទល្មើសធនធានធម្មជាតិចំនួន១៧៨ករណី ក្នុងមានបទល្មើសកាប់គាស់ រុករាន ដីព្រៃធ្វើជាកម្មសិទ្ធិចំនួន ១៣២ករណី បទល្មើសកាប់ឈើ ចំនួន២៥ករណី បទល្មើសចាប់សត្វព្រៃចំនួន ១៨ករណី បទល្មើសរ៉ែខុសច្បាប់ចំនួន២ករណី និងបទល្មើសនេសាទ ចំនួន១ករណី។ ក្នុងរយៈពេលដូចគ្នានេះដែរ សមត្ថកិច្ចបានចាត់ការកសាង និងបញ្ជូនសំណុំរឿងចំនួន ៨៣ករណីទៅតុលាការ ក្នុងនោះមានជនសង្ស័យចំនួន ១៣នាក់។ ជាមួយគ្នានេះ មន្រ្តីឧទ្យានុរក្ស បានដកហូតវត្ថុតាងចាប់យក មួយចំនួនច្រើនផ្សេងទៀតបាន មករក្សាទុកនៅតាមស្នាក់ការល្បាត ដើម្បីបន្តនីតិវិធីច្បាប់។

សូមបញ្ជាក់ថា នៅក្នុងរយៈពេល៤ ខែដើមឆ្នាំ២០២៦ នៅតាមតំបន់ការពារធម្មជាតិ នៃប្រទេសកម្ពុជា មមន្ត្រីឧទ្យានុរក្សបានចុះល្បាតអនុវត្តច្បាប់បានចំនួន ៤ ០៤៨លើក និងបានបង្ក្រាបបទល្មើសធនធានធម្មជាតិចំនួន ៧១៨ ករណី ក្នុងមានបទល្មើសកាប់គាស់ រុករាន ដីព្រៃធ្វើជាកម្មសិទ្ធិ ចំនួន ១៩៨ករណី បទល្មើសព្រៃឈើ ចំនួន២២៨ករណី បទល្មើសចាប់សត្វព្រៃចំនួន ១៨២ករណី បទល្មើសរ៉ែខុសច្បាប់ចំនួន៨ករណី និងបទល្មើសនេសាទ ចំនួន១០២ ករណី។

ជាមួយគ្នានេះសមត្ថកិច្ចក្រសួអបរិស្ថាន រឹបអូសរណាយន្ត រថយន្ត គោយន្ត និងម៉ូតូ ដោះអន្ទាក់ និងដកហូតនិងរឹបអូសកាំភ្លើងកែច្នៃបានមួយចំនួន។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានគូសបញ្ជាក់ថានេះ គឺជាកិច្ចខិតខំប្រឹង ប្រែងរបស់មន្ត្រីឧទ្យានុរក្ស និងការចូលរួមសហការពីអ្នកពាក់ព័ន្ធ ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ ឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។

ទោះយ៉ាងណា មន្រ្តីឧទ្យានុរក្សបន្តមានការតាំងចិត្តខ្ពស់ក្នុងការទប់ស្កាត់ និងបង្ក្រាបយ៉ាងម៉ឹងម៉ាត់ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ ស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ ជាមួយការគាំទ្រ លើកទឹកចិត្ត និងពង្រឹងសមត្ថភាពក្នុងការប្រើប្រាស់ជំនាញ បច្ចេកវិទ្យា បំពាក់សម្ភារៈ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថាន និងដៃគូអភិវឌ្ឍនានា។ ក្នុងពេលជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្ដទុកដាក់ខ្ពស់លើការរៀបចំ និងពង្រឹងយន្ដការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ តាមរយៈការជួយលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋានបន្ថែមទៀត ដោយបានបង្កើតមុខរបរថ្មី បង្កើតសេដ្ឋកិច្ចនៅមូលដ្ឋាន បង្កើនចំណូលពីគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតង៕