* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបន្តប្រកាន់ខ្ជាប់នយោបាយការបរទេសឯករាជ្យ លើកកម្ពស់សន្តិភាព ផ្អែកលើច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមរយៈនយោបាយឈ្នះ-ឈ្នះ កម្ពុជាបានបញ្ចប់សង្គ្រាមស៊ីវិលរាំរ៉ៃជាច្រើនទសវត្សរ៍ និងសម្រេចបានសន្តិភាពពេញលេញជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំកន្លងមក
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ពីតម្លៃសន្តិភាព និងការលះបង់របស់អតីតយុទ្ធជន ក្រោយប្រវត្តិសាស្ត្រស្មុគស្មាញនៅអាស៊ីអាគ្នេយ៍
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកមហាសន្និបាតសហពន្ធ័អតីតយុទ្ធជនអាស៊ានលើកទី២៥ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ទិវាគ្រូបង្រៀន (៥តុលា) ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភនៃគរុកោសល្យទំនើប ដើម្បីកសាងធនធាន មនុស្សសតវត្សរ៍ទី២១»
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន
* អូស្ត្រាលី បើកការស៊ើបអង្កេតលើពីឡុតរង flydubai ដែលបានវាយប្រហារប្រធានពីឡុតក្នុងជើងហោះហើរទៅអ៊ីស្រាអែល
* ប្រធានពន្ធនាគាររដ្ឋ Tennessee នៃសហរដ្ឋអាមេរិក លាលែងពីតំណែង ក្រោយការប្រហារជីវិតអ្នកទោសប្រព្រឹត្តទៅមិនជោគជ័យ
* កម្លាំងនគរបាលជាតិ បើកប្រតិបត្តិការបង្ក្រាបបទល្មើស ល្បែងភ្នាល់តាមអនឡាញ (Game Betting) មួយកន្លែងនៅក្រុងប៉ោយប៉ែត ដែលមានជនជាតិថៃជាមេខ្លោង, ចាប់ខ្លួនជនសង្ស័យជិត៦០០នាក់ មានទាំងជនជាតិថៃផងដែរ
* កូរ៉េខាងជើង ប្រកាសបាញ់សាកល្បងមីស៊ីលយុទ្ធសាស្រ្តល្បឿនលឿនជាងសំឡេងរយៈចម្ងាយមធ្យម
* ឥណ្ឌានិងប៉ាគីស្ថាន កោះហៅមន្ត្រីការទូតជាន់ខ្ពស់ទៅវិញទៅមក ជុំវិញឧប្បត្តិហេតុនៅព្រំដែន
* កម្ពុជាចាប់ផ្តើមនាំចេញអង្ករតាមនាវាត្រង់ពីកំពង់ផែខេត្តកំពតជាលើកដំបូងទៅកាន់ប្រទេសហ្វីលីពីន ដោយក្រុមហ៊ុន Signature Rice
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យវឌ្ឍនភាពនៃការងាររៀបចំអង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ពលរដ្ឋខ្មែរ ជឿទុកចិត្តលើរាជរដ្ឋាភិបាល បន្តខិតខំដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

កម្លាំងនគរបាលខេត្តកំពង់ស្ពឺ ឃាត់ខ្លូនជនជាតិបរទេស៨៧នាក់ ដែលរត់ចេញពីក្រុងប៉ោយប៉ែត ក្រោយប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំពាក់ព័ន្ធ Scam Online

30-04-2026 14:02

(កំពង់ស្ពឺ)៖ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ បានស្ទាក់ចាប់ជនជាតិបរទេសសរុបចំនួន៨៧នាក់ ដែលរត់ចេញពីក្រុងប៉ោយប៉ែត កន្លែងដែលកម្លាំងសមត្ថកិច្ចបង្ក្រាបទ្រង់ទ្រាយធំពាក់ព័ន្ធ នឹងបទល្មើស Scam Online។

យោងតាមរបាយការណ៍ដែលភ្នាក់ងារព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានជនជាតិបរទេសមួយចំនួនបាននាំគ្នាចេញពីក្រុងប៉ោយប៉ែត ដើម្បីគេចពីការចាប់ខ្លួននោះ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ​ បានបញ្ជាឲ្យកម្លាំងនគរបាលជំនាញ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ដាក់គោលដៅត្រួតពិនិត្យ និងស្ទាក់ចាប់មុខសញ្ញាទាំងនេះកាលពីវេលាម៉ោងជាង ១១យប់ថ្ងៃទី២៩ ខែមេសា។

របាយការណ៍បានបន្តថា ក្រោយដាក់គោលដៅស្ទាក់ កម្លាំងនគរបាលបានឃាត់រថយន្តដែលដឹកជនជាតិបរទេសបានចំនួន៨៧នាក់ ក្នុងនោះមានជនជាតិឥណ្ឌូនេស៊ីចំនួន៥៩នាក់ ជនជាតិចិនចំនួន២៧នាក់ និងជនជាតិវៀតណាមម្នាក់ ដែលពួកគេមានទិសដៅធ្វើដំណើរទៅខេត្តព្រះសីហនុ។

សម្រាប់ជនជាតិបរទេសទាំងនេះ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំ និងចាត់ការបន្តទៀត៕