* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កម្មករ និងសហជីព លើកឡើងថា មានសន្តិភាពទើបមានការដំឡើងប្រាក់ខែ លក្ខខណ្ឌការងារល្អប្រសើរ និងការពង្រីករោងចក្រ

30-04-2026 14:16

(ភ្នំពេញ)៖ កម្មករ និងសហជីពនៅកម្ពុជា បានលើកឡើងថា មានសន្តិភាពទើបមានការដំឡើងប្រាក់ខែ មានលក្ខខណ្ឌការងារល្អប្រសើរ មានការពង្រីករោងចក្រ សហគ្រាសថ្មីៗ បន្ថែមធ្វើឱ្យពលរដ្ឋមិនខ្វះការងារធ្វើ ជីវភាពធូរធារជាងមុនពីមួយឆ្នាំទៅមួយឆ្នាំ ដែលជាចំណុចសំខាន់បំផុត នៃស្មារតីទិវាពលកម្មអន្តរជាតិ។

លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា (CWPUC) បានឱ្យដឹងថា «សន្តិភាពមានសារៈសំខាន់ណាស់ មានសន្តិភាព ទើបមានរោងចក្រ សហគ្រាសកើនឡើងជាបន្ដបន្ទាប់។ ដោយសារកម្ពុជាមានសន្តិភាពពេញលេញ ទើបអាចទាក់ទាញវិនិយោគិនទាំងក្នុង និងក្រៅស្រុក ឱ្យមកបង្កើតរោងចក្រ សហគ្រាស និងសិប្បកម្មយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលជាកម្លាំងចលករធ្វើឱ្យសេដ្ឋកិច្ចជាតិរីកចម្រើនយ៉ាងរហ័សលើគ្រប់វិស័យ»។

លោក ហង្ស រ៉ាវី បានបន្ថែមថា «លក្ខខណ្ឌការងារទៀតសោត ក៏អនុវត្តកាន់តែល្អប្រសើរ ពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែមានការគិតគូរពី រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងមានសេនាធិការផ្ទាល់ដោយលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការជំរុញវិស័យការងារទៅមុខយ៉ាងឆាប់រហ័ស ដោយសារតែប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញផងដែរ»។

រីឯអ្នកស្រី នាក់ ស្រីនិច កម្មកររោងចក្រនៅក្នុងរោងចក្រណាយស៍ ភែកឃីជីង បាននិយាយថា «សម្រាប់ខ្ញុំជាកម្មករម្នាក់ ខ្ញុំឃើញថាសន្តិភាពមានតម្លៃខ្លាំងណាស់ ព្រោះធ្វើឱ្យខ្ញុំមានការងារធ្វើដោយមានសុវត្ថិភាព មានការដំឡើងប្រាក់ខែ ដែលធ្វើជីវភាពគ្រួសារកាន់តែប្រសើរ និងឱកាសការងារកាន់តែច្រើនជាងមុន»។

ចំណែកឯអ្នកស្រី ហង្ស កថា កម្មកររោងចក្រ ស៊ូវៃ ហ្គាម៉ិន (ខេមបូឌា) ឯ.ក បានប្រាប់ថា «ក្នុងនាមខ្ញុំជាកម្មករម្នាក់ ខ្ញុំមើលឃើញថាសន្ដិភាព នាំមកនូវឱកាសការងារកាន់តែច្រើន ចំពោះកម្មករ និងប្រជាពលរដ្ឋទូទាំងប្រទេស។ សន្តិភាពក៏ធ្វើឱ្យមានរោងចក្រកើនឡើង និងមានការងារធ្វើច្រើន ដូច្នេះខ្ញុំមានឱកាសធ្វើការងារល្អ និងមានជីវភាពប្រសើរឡើងជាបន្តបន្ទាប់។ ហើយសន្ដិភាពក៏ធ្វើឲ្យមានសុខដុមនីយកម្មនៅក្នុងវិស័យការងារ កម្មករ កម្មការីនីធ្វើការដោយសប្បាយចិត្ដ»។

ទន្ទឹមគ្នានេះ កម្មករ និយោជិត និងសហជីព បានអរគុណដល់រាជរដ្ឋាភិបាល ដែលបាននាំមកនូវសន្តិភាពជូនជាតិមាតុភូមិ នាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ ព្រោះបើគ្មានសន្តិភាព គ្មានអ្វីៗ គ្រប់យ៉ាង នឹងមិនអាចកើតឡើងបាននោះទេ៕