* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញទៅដល់ប្រទេសអាស៊ែបៃហ្សង់ដោយសុវត្ថិភាព
* មេដឹកនាំ UN និង EU ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី លើអាកាសយានដ្ឋានរបស់អារ៉ាប៊ីសាអូឌីត
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ជិតដល់ថ្ងៃទិវាពលកម្មអន្តរជាតិ! សហជីពនៅកម្ពុជា លើកឡើងថា ដំណោះស្រាយរបស់ក្រសួងការងារ លឿនរហ័ស និងមានប្រសិទ្ធភាពខ្ពស់

30-04-2026 14:17

(ភ្នំពេញ)៖ ខណៈដែលថ្ងៃទិវាពលកម្មអន្តរជាតិខិតជិតមកដល់ សហជីពនៅកម្ពុជា បានកោតសរសើរក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការផ្ដល់សេវាសាធារណៈដែលល្អប្រសើរលឿនរហ័ស ពាក់ព័ន្ធជាមួយនិងការចុះដោះស្រាយវិវាទដែលប្រកបដោយភាពម៉ត់ចត់ និងត្រឹមត្រូវគ្រប់ជ្រុងជ្រោយ ដើម្បីកាត់បន្ថយការចំណាយ និងចំណេញពេលវេលា។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានលើកឡើងថា៖ «នៅចុងឆមាសនៃចុងឆ្នាំ២០២៥ ឬក៏ដើមឆ្នាំ២០២៦ នេះ ខ្ញុំឃើញថា មានការរីចម្រើន ហើយការដោះស្រាយបញ្ហាជូនកម្មករនិយោជិតយើង គឺមានការចុះដោះស្រាយវិវាទដែលប្រកបដោយភាពម៉ត់ចត់ បានលឿន និងឆាប់រហ័សទាន់ពេលវេលា»។

លោកបានសង្កត់ធ្ងន់ទៅលើការដោះស្រាយបណ្ដឹង និងដំណោះស្រាយលើបញ្ហាមួយចំនួនទៀត តាមរយៈលេខ Hotline ១២៩៧ ជាសមិទ្ធផលមួយដែលបានជួយដោះស្រាយបញ្ហាបានច្រើន អាចផ្ដល់ភាពងាយស្រួល លឿន រហ័ស និងសកម្មជាងមុន ក្នុងការដោះស្រាយវិវាទនេះ ដោយមិនចាំបាច់មានលិខិតផ្លូវការទេ គឺឱ្យតែដោះស្រាយបានលឿនតាមការជាក់ស្ដែង ដែលឃើញថា បងប្អូនកម្មករកំពុងតែជួបផលលំបាកនឹងមែន។

ចំណែកលោក ប៉ាវ ស៊ីណា ប្រធានសហជីពចលនាកម្មករ បានកត់សម្គាល់ឃើញថា កិច្ចអន្តរាគមន៍ដោះស្រាយវិវាទរវាងកម្មករនិយោជិតនិងនិយោជក ទាំងថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងការងារ ពិតជាបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការដោះស្រាយវិវាទជូនគូរភាគីវិវាទបានឆាប់រហ័សជាងពេលកន្លងមក។

លោកបានបន្ដថា ការលើកកម្ពស់ទំនាក់ទំនងវិជ្ជាជីវៈ មានភាពកាន់តែប្រសើរជាងមុន ការបណ្តុះបណ្តាលជំនាញ ដល់យុវជន គ្រប់ស្រទាប់ កាន់តែទូលំទូលាយ ការជួយស្វែងរកការងារដល់បងប្អូនពលករមកពីថៃរាប់សែននាក់ ជាពិសេសវិធានការលើកកម្ពស់សុខភាព និងសុវត្ថិភាព នៅកន្លែងការងារកាន់តែល្អប្រសើរជាងមុន។ ខ្ញុំគិតថា វាជារឿងដ៏លំបាក តែក្រសួងការងារអាចធ្វើបាន។

បើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្រសួងបានខិតខំប្រឹងប្រែងក្នុងការការពារផលប្រយោជន៍ ធានានូវសិទ្ធិស្របច្បាប់របស់ភាគីនានា និងពង្រឹងនូវភាពសុខសាន្តនៅកន្លែងការងារ ដើម្បីឆ្លើយតបទៅនឹងអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីកែលម្អយន្តការការងារ និងការផ្តល់សេវាសាធារណៈកាន់តែល្អប្រសើរ។

ក្រសួងការងារ បានបន្តពង្រឹងយន្តការដោះស្រាយវិវាទការងារ ដោយបានធ្វើឱ្យអត្រាដោះស្រាយសះជាវិវាទការងារ និងបានអន្តរាគមន៍ដោះស្រាយបញ្ហាកូដកម្មសរុបចំនួន ៤១ករណី និងបានធ្វើអន្តរាគមន៍ដោះស្រាយបញ្ហាបាតុកម្មចំនួន ៤១ករណី កីតត្រឹមខែកុម្ភះ ឆ្នាំ២០២៦នេះ ដែលជាសមិទ្ធផលឆ្លុះបញ្ចាំងឱ្យឃើញពីភាពចាស់ទុំនៃតួអង្គពាក់ព័ន្ធ និងប្រសិទ្ធភាពនៃយន្តការផ្សះផ្សាវិវាទការងារក្រៅប្រព័ន្ធតុលាការ ព្រមទាំងសមត្ថភាពប្រកបដោយវិជ្ជាជីវៈរបស់មន្ត្រីផ្សះផ្សាវិវាទការងារ៕