* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឱ្យតំបន់សេដ្ឋកិច្ចពិសេសទាំងអស់ រួមគ្នាជាមួយរាជរដ្ឋាភិបាល ប្រយុទ្ធប្រឆាំង Online Scams

30-04-2026 14:31

(ភ្នំពេញ)៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងអាជ្ញាធរមូលដ្ឋាន, តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រចាំការនៅតាមបណ្តា រដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស និងតំណាងក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងគោលបំណងទប់ស្កាត់ ការជ្រាបចូលនូវអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ទៅក្នុងបណ្តាតំបន់សេដ្ឋកិច្ចពិសេស។

លោកអគ្គលេខាធិការ បានថ្លែងអំណរគុណដល់ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ដែលបានចូលរួមទាក់ទាញវិនិយោគ និងថ្លែងអំណរគុណ ដល់អាជ្ញាធរមូលដ្ឋាន ដែលខិតខំថែរក្សាសុខសុវត្ថិភាពដល់វិនិយោគិន ដែលការណ៍នេះ បានចូលរួមចំណែកលើកកម្ពស់បរិស្ថានវិនិយោគនៅកម្ពុជា។

អគ្គលេខាធិការបានលើកឡើងថា កិច្ចប្រជុំនាពេលនេះ គឺផ្តោតសំខាន់លើរបៀបវារៈសំខាន់ចំនួនពីរ៖ (១). ការផ្សព្វផ្សាយច្បាប់ស្តីពី «ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» និង «អនុក្រឹត្យស្តី ពីការគ្រប់គ្រងសន្តិសុខសុខសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ» និង (២). ការជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស។

នៅក្នុងកិច្ចប្រជុំនេះ ក៏មានការធ្វើបទបង្ហាញដោយ លោកបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ដើម្បីឱ្យអង្គប្រជុំទាំងមូល ជាពិសេសតំណាងក្រុមហ៊ុន អភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ជ្រាបអំពីខ្លឹមសារនៃ «ច្បាប់ពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» និង «អនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខ សុខសុវត្ថិភាពតាមទីតាំង រស់នៅប្រមូលផ្តុំ» ដែលពាក់ព័ន្ធផងដែរ ដល់កាតព្វកិច្ចក្នុងការចូលរួមបង្ក្រាប អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលនឹងបន្តលើកកម្ពស់ទំនុកចិត្តវិនិយោគិន នៅក្នុងតំបន់សេដ្ឋកិច្ច។

នាឱកាសនេះ ដោយអនុលោមតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អគ្គលេខាធិការ បានរៀបចំសេចក្តីព្រាងលិខិតអះអាង អំពីការចូលរួមសហការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សម្រាប់ក្រុមហ៊ុនអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសទាំងអស់ ពិនិត្យ និងចុះហត្ថលេខា។

អគ្គលេខាធិការបានបញ្ជាក់ជូនថា ការអះអាងជាលាយលក្ខ័ណ៍អក្សរនេះ មិនមែនជាបន្ទុករដ្ឋបាលថ្មី សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសនោះទេ ប៉ុន្តែវាជាសក្ខីភាពបង្ហាញពីការប្តេជ្ញាចិត្ត និងឆន្ទៈយ៉ាងមោះមុតជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយគ្មានបង្អង់ដៃ និងគ្មានការលើកលែង ហើយវាក៏នឹងក្លាយជាឧបករណ៍ដ៏មានសារៈសំខាន់ សម្រាប់ចូលរួមទាក់ទាញការវិនិយោគ ឱ្យចូលមកតំបន់របស់ខ្លួនបន្ថែមទៀតផងដែរ។

លោកអគ្គលេខាធិការ ក៏បានរំលឹកដល់ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ដែលពុំទាន់មានការអភិវឌ្ឍ ឱ្យរួសរាន់ចាប់ផ្តើមរៀបចំ ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងៗ សំដៅទាក់ទាញការវិនិយោគចូលក្នុងតំបន់របស់ខ្លួន ចៀសវាងការប្រឈមនឹងការដកហូតមកវិញ នូវគោលការណ៍អភិវឌ្ឍន៍តំបន់ ស្របតាមបទប្បញ្ញត្តិជាធរមាន៕