* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្រ្តី ហែម វណ្ណឌី សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តបាត់ដំបង ដែលមានសមត្ថភាពផលិត៥០,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ

30-04-2026 16:21

(បាត់ដំបង)៖ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជាតំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តបាត់ដំបង ដែលមានសមត្ថភាពផលិត៥០,០០០ម៉ែត្រ គូបក្នុងមួយថ្ងៃ មានទីតាំងស្ថិតនៅភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត, លោក សុខ លូ អភិបាលខេត្តបាត់ដំបង, លោកស្រី Yasmin Siddiqi មាតិកានៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា, លោកស្រី Sandrine Boucher មាតិកានៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំកម្ពុជា, លោក អ៊ុត ខ្លឹង អគ្គនាយករដ្ឋាករទឹកខេត្តបាត់ដំបង, ថ្នាក់ដឹកនាំ មន្រ្តីរាជការមន្ទីរអង្គភាពនានា ក្នុងខេត្តជាច្រើនរូបទៀតចូលរួមផងដែរ។

លោក សុខ លូ បានគូសបញ្ជាក់ថា សមិទ្ធផលដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ គឺគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត ហើយគម្រោងនេះ ត្រូវបានចុះហត្ថ
លេខាកាលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ បានបញ្ចប់នៅត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ មានថវិកាសរុប១១៩.១៧លានដុល្លារអាម៉េរិក ដែលរួមមាន៖ ឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB , ឥណទានពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) គ្រប់គ្រងដោយធនាគារអភិវឌ្ឍន៍អាស៊ី ADB ,ជំនួយឥតសំណងរបស់សហគមន៍អឺរ៉ុប និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកអភិបាលខេត្ត ថ្លែងថា សមិទ្ធផលនេះជាស្ថានីយបូមទឹកឆៅដែលមានសមត្ថភាពបូម ៥៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ, ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត ដែលមានសមត្ថភាពផលិត៥០,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ, បណ្តាញទុយោដែកបូមទឹកឆៅទៅរោងចក្រប្រវែង ១.១៣គីឡូម៉ែត្រ, បណ្ដាញទុយោដែកបង្ហូរពីរោងចក្រ ទៅស្ទឹងវិញប្រវែង១.១៣គីឡូម៉ែត្រ, បណ្តាញទុយោខ្មៅចែកចាយទឹកស្អាតប្រវែងសរុប ៩៤គីឡូម៉ែត្រ។

ស្ថានីយនេះមានកម្លាំងផលិត និងចែកចាយទឹកស្អាតដោយរោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មីនេះចំនួន ៨៣ ៥២០ម៉ែត្រគូបក្នុងមួយថ្ងៃ, ប្រវែងបណ្តាញទឹកស្អាត ៩២៦
គីឡូម៉ែត្រ, ចំនួនតំណសរុប៤៣, ៩៦២តំណ, ចំនួនប្រជាជនទទួលបានសេវាទឹកស្អាត ២១៩,៨១០គ្រួសារ, អត្រាគ្របដណ្តប់ក្នុងតំបន់សេវាកម្ម៩៤%, អត្រាប្រជាជនទទួលបានទឹកស្អាត ៨៩%, អត្រាខ្នងផ្ទះបានភ្ជាប់បណ្ដាញទឹកស្អាតក្នុងតំបន់សេវាកម្ម ៨២% និងអត្រាទឹកបាត់បង់៨.៤៥%។

លោក ហែម វណ្ណឌី បានថ្លែងថា គម្រោងផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យខេត្តបានជួយពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តបាត់ដំបងក្រោមការផ្ដល់ហិរញ្ញប្បទានរបស់ធនាគារអភិ
វឌ្ឍន៍អាស៊ី និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការលើវិស័យទឹកស្អាត។

លោក រដ្ឋមន្រ្តី សង្ឃឹមថា ដៃគូអភិវឌ្ឍន៍ទាំងពីរនឹងបន្តជួយគាំទ្រឱ្យមានគម្រោងថ្មីៗទៀតដើម្បីជាគុណប្រយោជន៍ដល់ប្រជាជនកម្ពុជា។ លោកសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនីតិ
កាលទី៧នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ដោយកំណត់យកគន្លឹះអាទិភាពចំនួន៥ គឺ មនុស្ស ផ្លូវ ទឹកភ្លើង និងបច្ចេកវិទ្យា។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលទទួលបន្ទុកលើការដឹកនាំ និងគ្រប់គ្រងវិស័យទឹកស្អាត បាននិងកំពុងអនុវត្តន៍ បេសកកកម្ម របស់ខ្លួនប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់សំដៅសម្រេចឱ្យបានគោលដៅអភិវឌ្ឍន៍ប្រក បដោយចីរភាពកម្ពុជាឆ្នាំ២០១៦-២០៣០ ដែលបានកំណត់ថា ត្រឹមឆ្នាំ២០៣០សម្រេចបាននូវសកលកម្ម និងសមធម៌ទឹកបរិភោគដែលមានសុវត្ថិភាព ថ្លៃសមរម្យសម្រាប់ប្រជាជនទាំងអស់គ្នា ជាពិសេសការផ្ដល់សេវា ផ្គត់ផ្គង់ទឹកស្អាត ដោយឈរលើលក្ខខណ្ឌ៤យ៉ាងគឺគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ។

លោក បន្តថា ក្នុងអាណត្តិថ្មីនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ចេញទិសដៅយកទឹកស្អាត ជាកម្លាំងចលករ ដើម្បីជំរុញបរិវត្តកម្មសេដ្ឋកិច្ចស្របតាមទិសស្លោក ទីណាមានទឹកស្អាត ទីនោះនឹងមានការផ្លាស់ប្ដូរជាសេដ្ឋកិច្ច៕