* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ពលរដ្ឋម្នាក់ដែលរងគ្រោះដោយសារគេខ្ចីម៉ូតូ រួចយកទៅបញ្ចាំនៅក្រុងតាខ្មៅ ទទូចឲ្យស្នងការនគរបាលខេត្តកណ្តាល ជួយតាមស្វែងរកម៉ូតូឲ្យឃើញផង

30-04-2026 16:46

(កណ្តាល)៖ បុរសម្នាក់បានទទូចឲ្យលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បញ្ជាកម្លាំងនគរបាលជំនាញ និងកម្លាំងនគរបាលមូលដ្ឋាន សហការគ្នាតាមស្រាវជ្រាវស្វែងរកម៉ូតូមួយគ្រឿងរបស់គាត់ ដែលត្រូវបានជនល្មើសម្នាក់ខ្ចី រួចយកទៅបញ្ចាំនៅកន្លែងហាងបញ្ចាំមួយកន្លែងយីហោ «សេង ពិសិដ្ឋ ផន សប» ស្ថិតនៅភូមិកំពង់សំណាញ់១ ឃុំកំពង់សំណាញ់១ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ករណីដែលជនល្មើសមានឈ្មោះ ឈន សុធីន អាយុ២១ឆ្នាំ បានខ្ចីម៉ូតូពីជនរងគ្រោះដែលជាមិត្តភក្តិរៀនជាមួយគ្នាម៉ាក C125 ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ចាម 1AA-7546 កើតឡើងកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦។ ក្រោយខ្ចីម៉ូតូ របស់ជនរងគ្រោះហើយ ជនល្មើសបានយកម៉ូតូទៅបញ្ចាំនៅហាងបញ្ចាំខាងលើ។

លុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ស្រាប់តែលិខិតលក់ម៉ូតូដែលជាការរៀបចំរបស់ម្ចាស់ហាងបញ្ចាំ «សេង ពិសិដ្ឋ ផន សប» ដោយដាក់លក់ពីឈ្មោះជនល្មើស ឈន សុធីន អាយុ២១ឆ្នាំ មុខរបរសិស្ស រស់នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល លក់ទៅឲ្យឈ្មោះ ស៊ន ធា អាយុ៥០ឆ្នាំ មុខរបរលក់ទិញម៉ូតូ រស់នៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយភ្ជាប់ជាមួយកាតគ្រីម៉ូតូរបស់ ជនរងគ្រោះ ពីព្រោះកាតគ្រីនេះ ត្រូវបានម្ចាស់ម៉ូតូដាក់នៅក្នុងកែបម៉ូតូ។

សម្រាប់ម៉ូតូមួយគ្រឿងនេះ ឈ្មោះនៅក្នុងកាតគ្រីម៉ូតូគឺលោក អុល សំអាត កើតនៅឆ្នាំ១៩៨០ រស់នៅភូមិអន្លង់ជ្រៃ ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ប៉ុន្តែម៉ូតូនេះគាត់ឲ្យកូនជិះទៅរៀននៅភ្នំពេញ។ ក្រោយជនល្មើសបានខ្ចីម៉ូតូ យកទៅបញ្ចាំ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦។

ក្រោយទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ហើយឈានដល់ការចាប់ខ្លួនជនល្មើសនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ និងបានបញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមនីតីវិធីរួចហើយ។

ទោះពីចាប់បានជនល្មើស តែមកដល់ពេលនេះម៉ូតូរបស់ជនរងគ្រោះដែលម្ចាស់ហាងបញ្ចាំ បានរៀ​បលិខិតលក់ទៅឲ្យបុគ្គលផ្សេងនោះ កម្លាំងនគរបាលតាមចាប់មិនទាន់បាននោះទេ។ សម្រាប់ហាង​បញ្ចាំមួយនេះ គេឆ្ងល់ថា អ្នកដែលយកម៉ូតូទៅដាក់បញ្ចាំឈ្មោះខុសពីកាតគ្រីរបស់ម៉ូតូ ហេតុអ្វីនៅតែទទួលបញ្ចាំ ដោយមិនមានការផ្តិតមេដៃពីម្ចាស់ដើម? សមត្ថកិច្ចគួរស្រាវជ្រាវឲ្យដល់ឬសគល់ និងសួរនាំម្ចាស់ហាងបញ្ចាំខាងលើ ដើម្បីតាមទៅចាប់អ្នកដែលទទួលទិញម៉ូតូបន្តទៀត។

ជាចុងក្រោយជនរងគ្រោះ មានសង្ឃឹមជឿជាក់ថា លោកឧត្តមសេនីយ៍ស្នងការខេត្តកណ្តាល នឹងតាមស្រាវជ្រាវស្វែងរកម៉ូតូឲ្យឃើញមកវិញ ពីព្រោះជនរងគ្រោះ ត្រូវការម៉ូតូជិះទៅរៀនរាល់ថ្ងៃ៕