* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ដំណឹងល្អសម្រាប់កសិករខេត្តត្បូងឃ្មុំ! ក្រុមហ៊ុនធំៗ បានចុះកិច្ចសន្យាចំនួន១០ ប្រមូលទិញកសិផលក្នុងទឹកប្រាក់ ១,៣លានដុល្លារ ដើម្បីធានាស្ថិរភាពតម្លៃ និងទីផ្សារ

30-04-2026 17:15

(ត្បូងឃ្មុំ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បានរៀបចំពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មទិញ លក់ជ័រកៅស៊ូទឹក ជ័រកៅស៊ូបង្កក ម្រេច ពោតក្រហម និងស្រូវ រវាងក្រុមហ៊ុនចំការកៅស៊ូមេមត់ ក្រុមហ៊ុន FUCHS កម្ពុជា ឯ.ក និងសហគមន៍កសិកម្មត្បូងឃ្មុំ។

ពិធីនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក រស់ សុដែន រដ្ឋលេខាធិការ តំណាងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក គន់ រ័ត្នមុនី អភិបាលរងខេត្ត តំណាងលោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ។

សូមបញ្ជាក់ថា ការចុះកិច្ចសន្យានេះ ដើម្បីធានាទីផ្សារ និងតម្លៃ ជូនកសិករ ក្នុងខេត្តត្បូងឃ្មុំ។ ក្នុងនោះ មាន១០កិច្ចសន្យា តម្លៃទឹកប្រាក់សរុប ៖ ប្រមាណ ១,៣០០,០០០ ដុល្លារអាមេរិក។

កិច្ចសន្យាដែលចុះរួមមាន៖ ជ័រកៅស៊ូចំនួន ០៧ កិច្ចសន្យា (បរិមាណ ១,០៦០ តោន), ម្រេចខ្មៅសុវត្ថិភាព ចំនួន០១កិច្ចសន្យា (បរិមាណ ១០០ តោន), ស្រូវសែនក្រអូប ចំនួន០១កិច្ចសន្យា (បរិមាណ ២៦.៥០ តោន) ពោតក្រហមចំនួន០១កិច្ចសន្យា (បរិមាណ ១៥០ តោន)៕