* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ដំណើរស្វែងរកធម៌ក្នុងទឹកដីអង្គរ៖ កុលបុត្រកុលធីតា៣២៨រូប ចូលរួមក្នុងពិធីបួសនាវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា

30-04-2026 18:13

(សៀមរាប)៖ នារសៀលថ្ងៃអង្គារ ១២កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នៅលើទឹកដីជាប្រវត្តិសាស្ត្រ នៃបរិវេណវត្តព្រះឥន្ទទេព (ក្បែរប្រាសាទបាយ័ន) បានរៀបចំពិធីបុណ្យយ៉ាងអធិកអធមមួយ គឺ «ពិធីកោសក់ បួងសក់ និងបំបួសកុលបុត្រកុលធីតា» ចំនួន ៣២៨រូប។

ពិធីដ៏មានអត្ថន័យនេះ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងយ៉ាងខ្ពង់ខ្ពស់ ដើម្បីបណ្តុះស្មារតីសីលធម៌ និងគុណធម៌តាមគន្លងព្រះពុទ្ធសាសនា ជូនដល់យុវជនខ្មែរ ទុកជាការតបស្នងសងគុណដ៏ឧត្តុង្គឧត្តមចំពោះមាតាបិតា ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសគឺជាការត្រៀមលក្ខណៈអបអរសាទរ ពិធីបុណ្យវិសាខបូជា។ ពិធីបុណ្យដ៏ពិសិដ្ឋនេះ គឺជាការរំលឹកដល់មហាសិរីមង្គលទាំង ៣ នៃព្រះសម្មាសម្ពុទ្ធជាម្ចាស់ គឺការប្រសូត ការត្រាស់ដឹង និងការយាងចូលបរិនិព្វាន។

បន្ទាប់ពីបានឆ្លងកាត់ពិធីកោសក់ និងបួងសក់តាមប្រពៃណីរួចមក កុលបុត្រដែលក្លាយជាសាមណេរ និងកុលធីតាដែលជាសីលវតី នឹងត្រូវសិក្សារៀនសូត្រពីវិន័យសិក្ខាបទ ប្រតិបត្តិធម៌វិន័យ និងចូលរួមក្នុងកិច្ចពិធីសាសនាផ្សេងៗយ៉ាងខ្ជាប់ខ្ជួន។ វគ្គសិក្សាអប់រំតាមផ្លូវធម៌នេះ មានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែមេសា រហូតដល់ថ្ងៃសៅរ៍ ១រោច ខែពិសាខ (ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦)។

វត្តមានរបស់សាមណេរ និងសីលវតីរាប់រយអង្គ/រូប ក្នុងសម្លៀកបំពាក់គ្រងចីវរ និងសម្លៀកបំពាក់សីល សាយភាយនូវបរិយាកាសដ៏សន្តិភាព ជ្រះថ្លា នៅចំពោះមុខប្រាសាទបុរាណ មិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញនូវភាពរឹងមាំនៃ «បេតិកភណ្ឌរស់» ក្នុងរមណីយដ្ឋានអង្គរ ដែលជាព្រលឹងវិញ្ញាណរបស់ជាតិខ្មែរតរៀងមក៕